កាន់តែពិសេស! បង់រំលស់ជាមួយ អេ អឹម ខេ ទទួលបានសាំងឥតគិតថ្លៃ​



ទទួលបានសាំង ៥០លីត្រលើសេវាបង់រំលស់ឡាន និង ១៥លីត្រលើសេវារំលស់ម៉ូតូពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ សេវារំលស់របស់ អេ អឹម ខេ គឺមានភាពងាយស្រួល រហ័ស អត្រាការប្រាក់ទាប និងការបង់សងមានភាពបត់បែនងាយស្រួល។ 

ការផ្ដល់ជូនពិសេសនេះ នឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់អស់ពីស្ដុក។

របៀបស្នើសុំ៖

លោកអ្នកគ្រាន់តែជ្រើសរើសប្រភេទម៉ូតូ ឬឡានដែលអ្នកពេញចិត្ត រួចទាក់ទងមកកាន់សេវាអតិថិជនរបស់ អេ អឹម ខេ ដើម្បីដាក់ពាក្យតាមរយៈ៖

• ហ្វេសប៊ុកផេក AMK MFI

• ឬ ១៨០០២០០២០០ (ឥតគិតថ្លៃ)

• ឬ អញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។ 

លក្ខន្តិក៖

• អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ

• រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា

• ជាបុគ្គលិកដែលមានប្រាក់ខែទៀងទាត់ ឬម្ចាស់អាជីវកម្មដែលមានប្រាក់ចំណូល

• និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

ប្រសិនបើមានចម្ងល់លើសេវារំលស់ម៉ូតូ ឬរំលស់ឡាន សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ១៨០០២០០២០០ (ឥតគិតថ្លៃ)។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK MFI)

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

 

X
5s