កម្មវិធី Biz & Digital លើកទី ៤ ហេតុអ្វីបានជាអាជីវកម្មអេឡិចត្រូនិចជំរុញអោយជីវិតរបស់អ្នកកាន់តែងាយស្រួល។​



កម្មវិធីសិក្ខាសាលា ​ Biz & Digital លើកទី ៤ ដែលបានប្រារព្ធឡើងនាថ្ងៃទី​ ២០ ខែសីហា ឆ្នាំ២០២២

នៅប្រារព្ធឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលមានការចូលរួមជាច្រើនពីក្រុមសិស្សនិស្សិត សាស្រ្តាចាររ្យ សាកលវិទ្យាល័យ សមាគមន៏ និស្សិត និង បណ្ដាអ្នកគ្រប់គ្រងបុគ្គលិក ក្រុមហ៊ុន និង និយោជិកផងដែរ ក្រោមប្រធានបទ “Why do e-commerce drive your life more conveniently?” ដែលត្រូវបានបកស្រាយដោយ លោក. Sem Autdam ជា Cloud Business Director នៃក្រុមហ៊ុន Huawei កម្ពុជានិង Mr. Shamyrat Bayramov ជា Brand Marketing Supervisor នៃក្រុមហ៊ុន WOWNOW Super App បានផ្ដល់នូវគន្លឹះល្អៗជាច្រើនសម្រាប់អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់អំពី

អាជីវកម្មបែបអេឡិចត្រូនិច ការអភិវឌ្ឍន៏អាជីវកម្មអោយកាន់តែ ងាយស្រួលជាងមុន។

បន្ថែមពីលើ ការធ្វើបទបង្ហាញអំពីរបៀបដឹកនាំធំៗ ខុសៗគ្នានៅក្នុងក្រុមហ៊ុន ឬ អង្គភាពនីមួយៗ 

វាគ្មិនទាំង 2 ក៏បានបណ្ដុះគំនិត​​នៃការធ្វើអាជីវកម្ម ព្រមទាំងចែករំលែកនូវវិធីសាស្ត្រដើម្បី

អភិវឌ្ឍន៏អាជីវកម្មអោយកាន់តែប្រសើរជាងមុន ដែលសិស្សនិស្សិត និង អ្នកគ្រប់គ្រងទាំងអស់ អាចយកធ្វើជាគំរូអនុវត្តនូវអាជីវកម្មរបស់ខ្លួន។ ទន្ទឹមហ្នឹងនេះនៅក្នុងកម្មវិធីក៏មានវគ្គសួរសំណួរពីសំណាក់អ្នកចូលរួមទៅកាន់វាគ្មិន​និង មានការចូលរួមលេងហ្គេមដើម្បីឈ្នះរង្វាន់ផងដែរ ដែលនេះកាន់តែញាំងឲ្យ អ្នកចូលរួមទាំងអស់រឹតតែមានភាពសកម្ម និង​មានឱកាសកសាងបណ្ដាញទំនាក់ទំនងថ្មីៗផងដែរ។

 

កម្មវិធី Biz & Digital លើកទី ៤ ប្រារព្ធឡើងនិងរៀបចំដោយក្រុមហ៊ុន​​ CheckinMe ទទួលបានការឧត្ថម្ភធំដោយក្រុមហ៊ុន​​ WOWNOW Super App    សហការចូលរួមឧបត្ថម្ភដោយ PAPA Deliver និង E-Commerce    គាំទ្រដោយ E-Business Association និង CADT.  ឧបត្ថម្ភប្រព័ន្ធផ្សព្វផ្សាយពី BIZKHMER MEDIA និង OOM Creative  ព្រមទាំងអ្នកចូលរួមឧបត្ថម្ភទីតាំងពី សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ៕

X
5s