អ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំ ២០២២ លើកទី ៧ តំណាងឱ្យពន្លឺនៃភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ
ម្ចាស់ជ័យលាភីកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំដ៏មានកិត្យានុភាព ទទួលបានពានរង្វាន់កិត្តិយសនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដ៏ល្បីឈ្មោះ
• ក្រុមហ៊ុន Prince Real Estate Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ខណៈដែលក្រុមហ៊ុន Angkor Palace Development Co., Ltd., C.I.A.C Investment Limited, Kambujaya Development Co., Ltd, និងក្រុមហ៊ុន Orkide Villa 3 Co., Ltd. ទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ។
• គម្រោងបុរី Vue Aston និង The Botanic City (The Palace) ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ល្អបំផុតប្រចាំកម្ពុជា (Best of Cambodia)។
• លោក Charles Vann អនុប្រធានប្រតិបត្តិក្រុមហ៊ុន Canadia Group និងជានាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd ទទួលពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ (Cambodia Real Estate Personality of the Year) ។
ភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២
នារាត្រី (ថ្ងៃទី ២៦ ខែសីហា) នេះ ក្រុមពិធីកររៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី បានប្រកាសឈ្មោះម្ចាស់ជ័យលាភីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំនេះ នាឱកាសអបអរសាទរជ័យលាភីពានរង្វាន់ប្រចាំឆ្នាំ ២០២២ ក្នុងកម្មវិធីលៀងសាយភោជន៍។
ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន Panasonic Cambodia, CBRE Cambodia និងក្រុមហ៊ុន Jotun (Cambodia) Ltd. ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំលើកទី ៧ បានប្រារព្ធអបអរសាទរពន្លឺនៃភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យកម្ពុជា នាឱកាសលៀងសាយភោជន៍ផ្លូវការ និងពិធីដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
មានពានរង្វាន់សរុបចំនួន ៣៦ ប្រភេទ ត្រូវបានប្រគល់ជូននាឱកាសនៃពិធីនេះ។ ក្រុមហ៊ុន Prince Real Estate Group បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតប្រចាំឆ្នាំ ក៏ដូចជាពានរង្វាន់អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត ដែលជាលទ្ធផលនៃការឈ្នះពានរង្វាន់ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុតសម្រាប់គម្រោង Prince International Plaza។ គម្រោងមួយទៀតគឺគម្រោង One Tropica ទទួលបានពានរង្វាន់រចនាប្លង់មេលំនៅដ្ឋានល្អបំផុត (Best Housing Masterplan Design)។
ក្រុមហ៊ុន Kambujaya Development Co., Ltd ដែលមានឈ្មោះក្នុងពានរង្វាន់អ្នកអភិវឌ្ឍន៍បំបែកឯកត្តកម្មល្អបំផុត (Best Breakthrough Developer Award) បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់គម្រោងលំនៅដ្ឋាន Kambujaya របស់ខ្លួន។ ក្រុមហ៊ុន Angkor Palace Development Co., Ltd. ដែលជាអ្នកឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ប៊ូទិកល្អបំផុត (Best Boutique Developer) ក៏ទទួលបានពានរង្វាន់ជាច្រើនសម្រាប់គម្រោង Angkor Palace Resort & Spa និង Palace Greenpoint ផងដែរ។
ពានរង្វាន់អ្នកអភិវឌ្ឍន៍ឧស្សាហកម្មល្អបំផុត ត្រូវបានប្រគល់ជូនក្រុមហ៊ុន C.I.A.C Investment Limited ហើយក្រុមហ៊ុនក៏ទទួលបានការទទួលស្គាល់ពិសេសលើការរចនាប្លង់ និងសំណង់ប្រកបដោយនិរន្តរភាពផងដែរ។ ក្រុមហ៊ុន Orkide Villa 3 Co., Ltd ទទួលបានងារជាអ្នកអភិវឌ្ឍន៍ជីវិតរស់នៅល្អបំផុត (Best Lifestyle Developer) ដោយការឈ្នះពានរង្វាន់ជាច្រើនសម្រាប់គម្រោង The Botanic City ដូចជាគម្រោង The Botanic City (The Palace) ដែលជាអ្នកឈ្នះពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានដូចបំណងប្រាថ្នាល្អបំផុត (ប្រចាំកម្ពុជា) (Best Housing Development (Cambodia) ។ បន្ទាប់មក ពានរង្វាន់អភិវឌ្ឍន៍ខុនដូល្អបំផុត (Best Condo Development (ប្រចាំកម្ពុជា) បានទៅលើគម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd. ដែលបានឈ្នះពានរង្វាន់អភិវឌ្ឍន៍ខុនដូមាត់ទឹកល្អបំផុត (Best Waterfront Condo Development) ផងដែរ។
គម្រោងឈ្នះពានរង្វាន់ផ្សេងទៀតប្រចាំឆ្នាំនេះ រួមមានគម្រោង Bar Menaka របស់ Sivilai Hospitality; បុរី Lorn City Lotussea របស់ក្រុមហ៊ុន 5LH Lorn City Development Co., Ltd; បុរី Ty Leang Green Park របស់ក្រុមហ៊ុន TL (Cambodia) Property Development Co., Ltd; KY iCenter របស់ KY Development; Singbuild របស់ក្រុមហ៊ុន Singbuild Construction Co., Ltd.; ក្រុមហ៊ុន TheCommune by Gold Wings Venture Co., Ltd. គម្រោង The Royal Condominium របស់ក្រុមហ៊ុន Orkide Villa 2 Co., Ltd. និងគម្រោង The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd.
លោក Charles Vann អនុប្រធានប្រតិបត្តិក្រុមហ៊ុន Canadia Group និងជានាយកក្រុមហ៊ុន Cambodia Airport Investment Co. Ltd. (ដែលមានក្រុមហ៊ុន Overseas Cambodian Investment Corporation ជាបុត្រសម្ព័ន្ធរបស់ខ្លួន) បានទទួលមេដាយមាសសម្រាប់ពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ (Cambodia Real Estate Personality of the Year) ដែលត្រូវបានប្រគល់ជូនលោក ដោយគណៈនិពន្ធនាយកទស្សនាវដ្តីរាយការណ៍អចលនទ្រព្យ PropertyGuru សម្រាប់ការរួមចំណែករបស់លោកដែលនាំមកនូវការផ្លាស់ប្តូរនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ កម្ពុជា។ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាទីក្រុងរណបកោះពេជ្រ ក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យជាច្រើនទៀត។
លោក Vann បានមានប្រសាសន៍ថា “វាជាពេលវេលាដ៏អស្ចារ្យមួយ មិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមទាំងមូលរបស់ក្រុមហ៊ុន Canadia Group និង OCIC ដែលត្រូវបាន PropertyGuru ទទួលស្គាល់ថាជាបុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០២២។ ការទទួលស្គាល់ជាមួយនឹងពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី គឺជាកិត្តិយសដ៏ធំធេងបំផុតខាងវិស័យអចលនទ្រព្យក្នុងតំបន់ ជាមួយនឹងការទទួលស្គាល់ទាំងថ្នាក់ជាតិ និងតំបន់។
សូមអរគុណចំពោះការផ្ដល់កិត្តិយស ការទទួលស្គាល់ និងអបអរសាទរកម្រិតខ្ពស់បំផុតចំពោះសមិទ្ធផលខាងឧស្សាហកម្មអចលនទ្រព្យលើគ្រប់វិស័យ” ។
លោក Hari V Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បានប្រកាសប្រាប់ម្ចាស់ជ័យលាភីពានរង្វាន់ទាំងអស់ក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះម្ចាស់ជ័យលាភីពានរង្វាន់អភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំមកនូវគម្រោងជាពន្លឺឆ្លុះបញ្ចាំងពីឧត្តមភាពខាងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំនេះ។ រាប់ចាប់ពីបុរីដ៏អស្ចារ្យរហូតដល់ខុនដូមាត់ទឹកដ៏ប្រណីត ការអភិវឌ្ឍដែលឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru គឺជាពន្លឺមួយឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសជាតិ” ។
លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru និងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី បានមានប្រសាសន៍ថា “យើងសូមអបអរសាទរម្ចាស់ជ័យលាភី និងអ្នកអភិវឌ្ឍន៍ដែលទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់ សម្រាប់ការនាំមកនូវគំរូដ៏ត្រចះត្រចង់នៃបទដ្ឋានមាសខាងវិស័យអចលនទ្រព្យនៅកម្ពុជា។ វាជារឿងមួយដ៏គួរឱ្យរំភើបក្នុងការវិលត្រលប់មកស្រុកកំណើតវិញដែលសម្បូរទៅដោយគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលត្រូវបានរចនាឡើងយ៉ាងល្អ និងមានគុណភាពខ្ពស់ រាប់ចាប់ពីគម្រោងមាត់ទន្លេដ៏សម្បូរបែបក្នុងរាជធានីភ្នំពេញ រហូតដល់គម្រោងលំនៅដ្ឋានដ៏លេចធ្លោក្នុងក្រុងព្រះសីហនុ។ កម្ពុជាពិតជាកំពុងតែមានឥទ្ធិពលនៅក្នុងទ្វីបអាស៊ី ជាមួយនឹងគំនិតច្នៃប្រឌិតដែលទទួលបានពានរង្វាន់ និងឆន្ទៈរបស់អ្នកអភិវឌ្ឍន៍ ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់អ្នកស្វែងរកអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស។
បញ្ជីឈ្មោះម្ចាស់ជ័យលាភីរង្វាន់ប្រចាំឆ្នាំនេះ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយគណៈចៅក្រមឯករាជ្យ ដែលក្នុងនោះរួមមានអ្នកជំនាញផ្នែកអចលនទ្រព្យ និងអ្នកដឹកនាំកំពូលមួយចំនួនរបស់ប្រទេស រួមមាន លោក សន សៀប (Sorn Seap) ប្រធានកម្មវិធីពានរង្វាន់នៅកម្ពុជា និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ជេននី ជា សុខយូ(Jenny Chea Sok You) ស្ថាបត្យករ និងនាយកគ្រប់គ្រង CMED Construction; Jovany Antonio នាយកគ្រប់គ្រង DA&G Asset Management; Kinkesa Kim នាយករង, CBRE Cambodia, Research & Consulting Services; លោក លឹម វាសនា (Lim Veasna) ដៃគូ និងមេធាវី មជ្ឈត្តករពាណិជ្ជកម្ម និងភ្នាក់ងារផ្នែកម៉ាក ក្រុមហ៊ុនមេធាវី វីណាយ៉ា (Vinaya Law Firm); Michael Freeman ប្រធានផ្នែកប្រតិបត្តិការប្រចាំអាស៊ីនៃក្រុមហ៊ុន Cova Group; Michel Cassagnes នាយកគ្រប់គ្រង Archetype Cambodia; Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall; លោកបណ្ឌិត Simon Vancliff នាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd.; និង អាន ធីតា (Thida An) នាយកគ្រប់គ្រង ProPnex Cambodia។
HLB ដែលជាបណ្តាញសកលនៃក្រុមហ៊ុនផ្តល់ប្រឹក្សា និងគណនេយ្យឯករាជ្យ មានយោបល់គាំទ្រថា ដំណើរការជ្រើសរើសក្រោមការដឹកនាំរបស់ Paul Ashburn និងក្រុមរបស់លោកនៅក្រុមហ៊ុន HLB International Real Estate Group ធ្វើឡើងប្រកបដោយភាពសុក្រឹត្យត្រឹមត្រូវ មានតម្លាភាព និងអាចជឿទុកចិត្តបាន។ ក្រុមការងាររបស់លោក រួមមាន Rossathon Charoenpakdee ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេវាធុរកិច្ច និងផ្គត់ផ្គង់ធនធានខាងក្រៅ និង Alexander Jackomos ទីប្រឹក្សាផ្នែកសេវាកម្មធុរកិច្ច និងផ្គត់ផ្គង់ធនធានខាងក្រៅ។
ពានរង្វាន់នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមជាមួយកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ប្រចាំឆ្នាំ ២០២២ និងបញ្ចប់ទៅវិញជាមួយនឹងវគ្គផ្តាច់ព្រ័ត្រកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ីលើកទី ១៧ នាថ្ងៃទី ៩ ខែធ្នូ។ អ្នកឈ្នះពានរង្វាន់ធំៗក្នុងប្រទេសកម្ពុជា នឹងមានសិទ្ធិទៅចូលរួមការប្រកួតយកពានរង្វាន់ល្អបំផុតប្រចាំទ្វីបអាស៊ី (Best in Asia) នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងបាងកក ប្រទេសថៃ។
ក្រោមការរៀបចំរបស់ PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ ប្រចាំឆ្នាំ ២០២២ ទទួលបានការឧបត្ថម្ភគាំទ្រពីម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន Panasonic Cambodia និង CBRE Cambodia ម្ចាស់ឧបត្ថម្ភបន្ទាប់បន្សំគឺក្រុមហ៊ុន Jotun (Cambodia) Ltd.; History ដែលជាដៃគូបណ្តាញផ្លូវការ; ទស្សនាវដ្តីរាយការណ៍អចលនទ្រព្យផ្លូវការ PropertyGuru Property Report; Two Way PR ដែលជាដៃគូផ្នែក PR ផ្លូវការ; Construction & Property និង Southeast Asia Globe ដែលជាដៃគូប្រព័ន្ធផ្សព្វផ្សាយ; មូលនិធិ Baan Dek ដែលជាដៃគូ ESG ផ្លូវការ; EuroCham Cambodia ដែលជាសមាគមគាំទ្រ និង HLB ដែលជាអ្នកគ្រប់គ្រងកម្មវិធីផ្លូវការ ។
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com។
បញ្ជីឈ្មោះអ្នកឈ្នះជ័យលាភី និងអ្នកទទួលបានរង្វាន់សរសើរ
ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧
ពានរង្វាន់អ្នកអភិវឌ្ឍន៍
អ្នកអភិវឌ្ឍន៍ល្អបំផុត
អ្នកឈ្នះជ័យលាភី៖ ក្រុមហ៊ុន Prince Real Estate Group
អ្នកអភិវឌ្ឍន៍ឧស្សាហកម្មល្អបំផុត
អ្នកឈ្នះជ័យលាភី៖ ក្រុមហ៊ុន C.I.A.C Investment Limited
អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត
អ្នកឈ្នះជ័យលាភី៖ ក្រុមហ៊ុន Prince Real Estate Group
អ្នកអភិវឌ្ឍន៍ជីវិតរស់នៅល្អបំផុត
អ្នកឈ្នះជ័យលាភី៖ ក្រុមហ៊ុន Orkide Villa 3 Co., Ltd
អ្នកអភិវឌ្ឍន៍ប៊ូទិកល្អបំផុត
អ្នកឈ្នះជ័យលាភី៖ ក្រុមហ៊ុន Angkor Palace Development Co., Ltd.
អ្នកអភិវឌ្ឍន៍បំបែកឯកត្តកម្មល្អបំផុត
អ្នកឈ្នះជ័យលាភី៖ ក្រុមហ៊ុន Kambujaya Development Co., Ltd
ពានរង្វាន់អភិវឌ្ឍន៍
ការអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ)
អ្នកឈ្នះជ័យលាភី៖ គម្រោង The Royal Condominium របស់ក្រុមហ៊ុន Orkide Villa 2 Co., Ltd.
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ)
អ្នកឈ្នះជ័យលាភី៖ គម្រោង The Botanic City (The Palace) របស់ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោង The Pochentong របស់ក្រុមហ៊ុន Orkide Villa 5 Co., Ltd.។
ការអភិវឌ្ឍន៍ខុនដូមាត់ទឹកល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd.
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ)
អ្នកឈ្នះជ័យលាភី៖ គម្រោងលំនៅដ្ឋាន Kambujaya Residences របស់ក្រុមហ៊ុន Kambujaya Development Co., Ltd
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោងបុរី Angkor Palace របស់ក្រុមហ៊ុន Angkor Palace Development Co., Ltd.
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ)
អ្នកឈ្នះជ័យលាភី៖ គម្រោងបុរី Ty Leang Dangkor Green Park របស់ក្រុមហ៊ុន TL (Cambodia) Property Development Co., Ltd.
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោងបុរីអរិយក្សត្ររបស់ក្រុមហ៊ុន Piseth City Investment Co. Ltd.។
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ក្រុងព្រះសីហនុ)
អ្នកឈ្នះជ័យលាភី៖ គម្រោងបុរី Lorn City Lotussea របស់ក្រុមហ៊ុន 5LH Lorn City Development Co., Ltd
ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង The Botanic City របស់ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ បុរី អរិយក្សត្រ ដោយក្រុមហ៊ុន ពិសិដ្ឋ ស៊ីធី អ៊ិនវេសម៉ិន ខូអិលធីឌី។
ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Prince International Plaza របស់ក្រុមហ៊ុន Prince Real Estate Group
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោងបុរីអរិយក្សត្ររបស់ក្រុមហ៊ុន Piseth City Investment Co. Ltd.។
ការអភិវឌ្ឍន៍ឧស្សាហកម្មល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Le Urban Eco Park របស់ក្រុមហ៊ុន C.I.A.C Investment Limited
ផ្សារទំនើបសហគមន៍មាត់ទឹកល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង The Waterfront Community Mall របស់របស់ក្រុមហ៊ុន Blissful Capital Co., Ltd.
ការអភិវឌ្ឍន៍កម្សាន្តល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Bar Menaka របស់ Sivilai Hospitality
ការអភិវឌ្ឍន៍អគារឆ្លាតវៃល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង KY iCenter របស់ KY Development
ការអភិវឌ្ឍន៍រមណីយដ្ឋានមានការកែលម្អល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Angkor Palace Resort & Spa របស់ក្រុមហ៊ុន Angkor Palace Development Co., Ltd.
ពានរង្វាន់រចនាប្លង់
ការរចនាប្លង់ស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង The Botanic City (The Palace) របស់ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោង Apsor Mera របស់ក្រុមហ៊ុន Bosba Property Co., Ltd.
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោង Pochentong របស់ក្រុមហ៊ុន Orkide Villa 5 Co., Ltd.។
ការរចនាប្លង់ស្ថាបត្យកម្មលំនៅដ្ឋានប៊ូទិកល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោងលំនៅដ្ឋាន Kambujaya Residences របស់ក្រុមហ៊ុន Kambujaya Development Co., Ltd
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោង Lorn City Lotus Villa របស់ក្រុមហ៊ុន 5LH Lorn City Development Co., Ltd.
ការរចនាប្លង់ស្ថាបត្យកម្មសម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង TheCommune របស់ក្រុមហ៊ុន Gold Wings Venture Co., Ltd.
ទទួលបានការសរសើរយ៉ាងខ្លាំង៖គម្រោង Prince International Plaza របស់ក្រុមហ៊ុន Prince Real Estate Group
ការរចនាប្លង់ស្ថាបត្យកម្មកម្សាន្តល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Bar Menaka របស់ Sivilai Hospitality
ការរចនាប្លង់មេលំនៅដ្ឋានល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង One Tropica របស់ក្រុមហ៊ុន Prince Real Estate Group
ការរចនាប្លង់មេទីក្រុងរណបល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង The Botanic City របស់ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោងបុរីអរិយក្សត្ររបស់ក្រុមហ៊ុន Piseth City Investment Co. Ltd.។
ការរចនាប្លង់ខាងក្នុងលំនៅដ្ឋានល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោងលំនៅដ្ឋាន Kambujaya របស់ក្រុមហ៊ុន Kambujaya Development Co., Ltd
ទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់៖ គម្រោងបុរី Ty Leang Dangkor Green Park របស់ក្រុមហ៊ុន TL (Cambodia) Property Development Co., Ltd.
ការរចនាប្លង់ខាងក្នុងអគារកម្សាន្តល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Bar Menaka របស់ Sivilai Hospitality
ការរចនាប្លង់ខាងក្នុងការិយាល័យល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Singbuild របស់ក្រុមហ៊ុន Singbuild Construction Co., Ltd.
ការរចនាប្លង់ស្ថាបត្យកម្មទេសភាពខុនដូល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង The Royal Condominium របស់ក្រុមហ៊ុន Orkide Villa 2 Co., Ltd.
ការរចនាប្លង់ស្ថាបត្យកម្មទេសភាពផ្ទះល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង The Botanic City (The Palace) របស់ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
ការរចនាប្លង់ស្ថាបត្យកម្មទេសភាពលំនៅដ្ឋានប៊ូទិកល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោងលំនៅដ្ឋាន Kambujaya Residences របស់ក្រុមហ៊ុន Kambujaya Development Co., Ltd
ការរចនាប្លង់ស្ថាបត្យកម្មទេសភាពពាណិជ្ជកម្មល្អបំផុត
អ្នកឈ្នះជ័យលាភី៖ គម្រោង Palace Greenpoint របស់ក្រុមហ៊ុន Angkor Palace Development Co., Ltd.
ពានរង្វាន់ល្អបំផុតប្រចាំកម្ពុជា
ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា)
អ្នកឈ្នះជ័យលាភី៖ គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd.
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា)
អ្នកឈ្នះជ័យលាភី៖ គម្រោង The Botanic City (The Palace) របស់ក្រុមហ៊ុន Orkide Villa 3 Co., Ltd.
ពានរង្វាន់ពិសេស
ការទទួលស្គាល់ពិសេសចំពោះការរចនាប្លង់ និងសំណង់ប្រកបដោយនិរន្តរភាព
អ្នកឈ្នះជ័យលាភី៖ ក្រុមហ៊ុន C.I.A.C Investment Limited
ជម្រើសរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ
បុគ្គលិកលក្ខណៈឆ្នើមខាងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ
អ្នកឈ្នះជ័យលាភី៖ លោក Charles Vann អនុប្រធានប្រតិបត្តិក្រុមហ៊ុន Canadia Group និងជានាយកក្រុមហ៊ុន Cambodia Airport Investment Co. Ltd.
កំណត់សម្គាល់៖ ការប្រើប្រាស់និមិត្តសញ្ញាពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ត្រូវបានកំណត់ចំពោះការបោះពុម្ពអត្ថបទនេះតែប៉ុណ្ណោះ។
ទំនាក់ទំនង PROPERTYGURU៖
ការសាកសួរព័ត៌មានទូទៅ៖
លោក Richard Allan Aquino
ប្រធានផ្នែកសេវាម៉ាក និងទីផ្សារ
ទូរសព្ទចល័តលេខ៖ +៦៦ ៩២ ៩៥៤ ៤១៥៤
អ៊ីម៉ែល៖ [email protected]
ផ្នែកឧបត្ថម្ភកម្មវិធី៖
Kanittha Srithongsuk
អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកឧបត្ថម្ភពានរង្វាន់
ទូរសព្ទចល័តលេខ៖ +៦៦ ៩៣ ២៩៣ ៩៧៩៤
អ៊ីម៉ែល៖ [email protected]
ប្រព័ន្ធផ្សព្វផ្សាយ និងសហការដៃគូ៖
Piyachanok Raungpaka (Pang)
មន្ត្រីប្រតិបត្តិផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងសេវាទីផ្សារ
ទូរសព្ទចល័តលេខ៖ +៦៦ ៩៤ ៨៨៧ ៥១៦៣
អ៊ីម៉ែល៖ [email protected]
ផ្នែកលក់ និងចាត់តាំង៖
Phumet Bhuthasimma
អ្នកគ្រប់គ្រងផ្នែកដំណោះស្រាយ
ទូរសព្ទចល័តលេខ៖ +៦៦ ៨១ ៤២៦ ៨៧១៤
អ៊ីម៉ែល៖ [email protected]
អំពីពានរង្វាន់អចលនទ្រព្យ PROPERTYGURU ប្រចាំទ្វីបអាស៊ី៖
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី គឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យផ្តាច់មុខ និងដ៏មានកិត្យានុភាពបំផុតមួយក្នុងតំបន់។ ពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី ត្រូវបានទទួលស្គាល់ថាជាម៉ាកសញ្ញានៃឧត្តមភាពដ៏អស្ចារ្យបំផុតក្នុងវិស័យអចលនទ្រព្យប្រចាំទ្វីបអាស៊ី។ ដោយលើកសរសើរចំពោះក្រុមអ្នកជំនាញឯករាជ្យក្នុងវិស័យឧស្សាហកម្ម និងក្រុមត្រួតពិនិត្យដ៏គួរឱ្យទុកចិត្ត ពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យបំផុតចំពោះភាពជឿជាក់ ក្រមសីលធម៌ យុត្តិធម៌ត្រឹមត្រូវ និងតម្លាភាព។
នៅឆ្នាំ ២០២២ ពានរង្វាន់ត្រូវបានបើកចំហជាបន្តបន្ទាប់ចំពោះទីផ្សារអចលនទ្រព្យសំខាន់ៗជាច្រើននៅជុំវិញតំបន់។ ព្រឹត្តិការណ៍ លៀងសាយភោជន៍ដ៏រំភើបអស្ចារ្យត្រូវបានរៀបចំឡើង ដើម្បីជាការស្វាគមន៍ថ្នាក់ដឹកនាំឧស្សាហកម្មជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយកំពូលៗ ក៏ដូចជាភ្នាក់ងារអចលនទ្រព្យ និងអ្នកប្រើប្រាស់តាមរយៈការផ្សាយបន្តផ្ទាល់។ ដោយទទួលស្គាល់ឧត្តមភាពនៅក្នុងទីផ្សារអាស៊ីនីមួយៗតាមប្រភេទខុសៗគ្នា រួមទាំងការអភិវឌ្ឍន៍បៃតង និងប្រកបដោយនិរន្តរភាព កម្មវិធីពានរង្វាន់ក្នុងតំបន់នីមួយៗនឹងបញ្ចប់ទៅវិញជាមួយនឹងវគ្គផ្តាច់ព្រ័ត្រផ្លូវការនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី ដែលប្រព្រឹត្តឡើងបន្ទាប់ពីជំនួបកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី ក្នុងអំឡុងពេល 'សប្តាហ៍ PropertyGuru' នៅខែធ្នូ ឆ្នាំ ២០២២។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ AsiaPropertyAwards.com។
អំពីក្រុមហ៊ុន PROPERTYGURU GROUP៖
PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយជាគោលដៅដ៏ពេញនិយមមួយសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង ៣៨ លាននាក់ ដើម្បីស្វែងរកលំនៅដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេជារៀងរាល់ខែ។ PropertyGuru និងបណ្តាក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន ផ្តល់សិទ្ធិដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងការចុះបញ្ជីអចលនទ្រព្យជាង ៣.៣ លាន ការយល់ដឹងស៊ីជម្រៅ និងដំណោះស្រាយដែលអនុញ្ញាតឱ្យពួកគេ ធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។
PropertyGuru.com.sg ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយបានជួយជំរុញទីផ្សារអចលនទ្រព្យសិង្ហបុរីតាមប្រព័ន្ធអនឡាញ និងធ្វើឱ្យការស្វែងរកអចលនទ្រព្យប្រកបដោយតម្លាភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនបានរីកចម្រើនរហូតក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលមានកំណើនខ្ពស់ជាមួយនឹងផលប័ត្រដ៏រឹងមាំនៃផតថលអចលនទ្រព្យឈានមុខគេនៅទូទាំងក្រុមហ៊ុនទីផ្សារស្នូលរបស់ខ្លួន។ កម្មវិធីទូរសព្ទចល័តដែលឈ្នះពានរង្វាន់ វេទិកាលក់របស់អ្នកអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ FastKey; ទីផ្សារបញ្ចាំ PropertyGuru Finance និងសំណើដាក់លក់អចលនទ្រព្យជាច្រើនទៀត រួមទាំងពានរង្វាន់ ព្រឹត្តិការណ៍ និងការបោះពុម្ពផ្សាយទូទាំងអាស៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ PropertyGuruGroup.com របស់ក្រុមហ៊ុន PropertyGuru Group នៅលើបណ្តាញ LinkedIn ។
* ក្នុងក្របខណ្ឌចំណែកទីផ្សារដែលចូលរួម ផ្អែកលើទិន្នន័យ SimilarWeb ។
# ផ្អែកលើទិន្នន័យ Google Analytics ចន្លោះខែកក្កដា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២១