ឡូយមែន! មុខងារទូរស័ព្ទមួយនេះអាចដាក់ពាក្យ និងសម្ភាសន៍តាមអនឡាញបានទៀត
ចង់បានការងារក្នុងក្តីស្រម៉ៃ ឬប្តូរការងារទៅកាន់ក្រុមហ៊ុនដែលខ្លួនពេញចិត្តលែងជារឿង លំបាកទៀតហើយជាមួយមុខងារថ្មីរបស់ក្រុមហ៊ុន Cambojob ដោយគ្រាន់តែអ្នកទាំងអស់គ្នា ធ្វើការដោនឡូត Cambojob App តាមរយៈ Link: https://play.google.com/store/apps/details?id=com.cambojob.app (android) នោះអ្នកទាំងអស់គ្នានឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនដូចខាងក្រោម៖
មិនពិបាកស្មុគស្មាញច្រើន និងចំណេញពេលវេលា អ្នកទាំងអស់គ្នាអាចបំពេញប្រវត្តិរូបតាម អនឡាញដោយចំណាយពេលតិច និងទទួលបានការប្រឹក្សាពីអ្នកជំនាញរបស់ Cambojob ដោយឥតគិតថ្លៃក្នុងការរៀបចំប្រវត្តិរូបឲ្យកាន់តែទាក់ទាញ និងឆាប់ទទួលបានការសម្ភាសន៍។
មួយវិញទៀត ប្រសិនបើប្រវត្តិរូបរបស់អ្នកអាចទទួលបានការចាប់អារម្មណ៍ពីអ្នកជ្រើសរើស នោះអ្នកនឹងទទួលការសម្ភាសន៍តាមអនឡាញតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចទទួលបានព័ត៌មានលម្អិតបន្ថែមមុនការសម្ភាសន៍នីមួយៗចូលមកដល់ថែមទៀតផង។
លើសពីនេះទៅទៀតអ្នកទាំងអស់គ្នាអាចទទួលបានការភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមហ៊ុននានាតាមរយៈTelegram ដែលផ្តល់ដោយក្រុមហ៊ុន Cambojob និងការការពារពីក្រុមហ៊ុនដែលធ្វើអាជីវកម្មខុសច្បាប់។ មុខងារថ្មីនេះបានដាក់បញ្ចូលរួចរាល់នៅក្នងកម្មវិធី Andriod និងសម្រាប់កម្មវិធី iOS គឺនៅក្នងសប្តាហ៍ក្រោយនេះ។
ក្រៅពីមុខងារពិសេសៗខាងលើនេះ ក្រុមហ៊ុនក៏បានរៀបចំពិព័រណ៍ការងារដ៏ធំជាងគេផងដែរ នៅថ្ងៃទី20-21ខែសីហាខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថាតិចណូ ដោយមានបណ្តាក្រុមហ៊ុនជាង១០០ស្ថាប័នចូលរួម និងវាគ្មិនល្បីៗចូលរួមចែករំលែក បទពិសោធន៍ក្រោមប្រធានបទ”រៀនចប់ធ្វើអីគេ” ព្រមទាំងមានការចែករំលែកអំពីការប្រកួតប្រជែងក្នុងទីផ្សារការងារជាមួយបច្ចេកវិទ្យា។
លើសពីនេះទៅទៀតសម្រាប់អ្នកចូលរួមសម្ភាសន៍ក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានឱកាស បង្វិលកងដើម្បីទទួលបានរង្វាន់ ថតរូបជាក្រុមដើម្បីទទួលបានរង្វាន់ និងសកម្មភាពកម្សាន្ត ជាច្រើនទៀត។
គួរជម្រាបជូនថា ក្រុមហ៊ុន CamboJob គឺជាក្រុមហ៊ុននាំមុខគេផ្នែកជ្រើសរើសបុគ្គលិកតាម បច្ចេកវិទ្យាឌីជីថល និងបានបើកប្រតិបត្តិការណ៍ជួយស្វែងរកការងារជាង៣ឆ្នាំមកហើយ និងមានដៃគូជាង៥០០០ស្ថាប័នទូទាំងប្រទេស។ ក្រោមការវិនិយោគពីអ្នកវិនិយោគថ្នាក់ អន្តរជាតិ ក្រុមហ៊ុននេះមានចក្ខុវិស័យសម្រួលដល់ការស្វែងរកការងារ១០លានកន្លែង សម្រាប់ប្រជាជនកម្ពុជា៕
ចុះឈ្មោះ
ចុះឈ្មោះ ចូលរួមពិព័រណ៍ការងារដោយសេរី https://www.cambojob.com/activity?id=2
ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
លេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatsApp)
+ 855 81 697 501 (Customer Service)
ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ
ហ្វេសប៊ុកផេក៖ CamboJob | Facebook