ក្រុមហ៊ុន ហ្គ្រេប (“Grab”) ដាក់ដំណើរការសេវាដឹកជញ្ជូនអាហារ GrabFood ជាផ្លូវការនៅរាជធានីភ្នំពេញ​



Grab ជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរនិងដឹកជញ្ជូនអនឡាញតាមទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះប្រកាសដាក់ដំណើរការសេវាដឹកជញ្ជូនអាហារ GrabFood នៅទីក្រុងភ្នំពេញក្រោយពីទទួលបានជោគជ័យក្នុងការដាក់ដំណើរការ សាកល្បងរយៈពេល ៤ខែក្នុងរាជធានីមួយនេះរួចមក។ GrabFood គឺជាសេវាដឹកជញ្ជូនអាហារ ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ហាងអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ដែលដឹកជញ្ជូនទៅតាមការបញ្ជាទិញរបស់អ្នកប្រើប្រាស់។ 

សេវាដឹកជញ្ជូនអាហារ GrabFood មាននៅក្នុងកម្មវិធីGrab ផ្ទាល់ ដោយផ្តល់ជូនអ្នកប្រើប្រាស់ នូវភាពងាយស្រួលតាមរយៈការដាក់បញ្ចូលគ្នា ដែលអាចប្រើសេវាប្រចាំថ្ងៃជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធីGrab តែមួយ ចាប់ផ្តើមពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី Grab អាចបញ្ជាទិញអាហារតាមសេវាដឹកជញ្ជូនអាហារ GrabFood ពីហាងល្បីៗទាំងក្នុងស្រុក និងអន្តរជាតិចំនួន ៤០០ហាង ហើយនៅថ្ងៃខាងមុខ នឹងដាក់បញ្ចូលហាងបន្ថែមទៀត។

លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «យើងមើលឃើញលទ្ធផលគួរឱ្យពេញចិត្តពីដំណើរការសាកល្បងរបស់យើង។ ចំណុចនេះបានផ្តល់ឱ្យយើងនូវទំនុកចិត្តក្នុងការបើកដំណើរការ GrabFood ជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ ហើយយើងនឹងខិតខំប្រឹងប្រែងថែមទៀតក្នុង ការពង្រីកសេវាកម្មនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែច្រើនអាចរីករាយជាមួយសេវា GrabFood»។

នៅក្នុងកម្មវិធីបើកសម្ពោធសេវា GrabFood នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា Grab ក៏បានបង្ហាញមុខទូតសុឆន្ទៈ របស់GrabFood ផងដែរ នោះគឺកញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលជាសិល្បករល្បី និងមានប្រជាប្រិយភាពខ្ពស់មានអ្នកតាមដាន (following) ជាងមួយលាននាក់នៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។

កញ្ញា សុភ័ក្រ កុសុមៈ បានថ្លែងថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការយ៉ាងជិត ស្និទ្ធជាមួយ Grab ក្នុងការដាក់ដំណើរការនូវសេវាដឹកជញ្ជូនអាហារ GrabFood។ Grab ទទួលបានជោគជ័យខ្លាំងក្នុងវិស័យកក់សេវាធ្វើដំណើរនៅកម្ពុជា ដូច្នេះខ្ញុំមានទំនុកចិត្តថា GrabFood ក៏នឹងបង្កើតឱ្យមានលទ្ធផលដ៏ធំមួយ និងទទួលបានជោគជ័យដូចគ្នាផងដែរ»។

GrabFood កំពុងបម្រើសេវាកម្មជូនអ្នកប្រើប្រាស់នៅតំបន់កណ្តាលរាជធានីភ្នំពេញ ព្រមទាំងនៅខណ្ឌច្បារអំពៅ និងសែនសុខ។ សេវានេះនឹងត្រូវដាក់ដំណើរការនៅទូ ទាំងរាជធានីភ្នំពេញនៅចុងឆ្នាំនេះ។

ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មថ្មីនេះ អតិថិជនអាចទទួលបានការ បញ្ចុះតម្លៃរហូតដល់ ៥០% នៅពេលដែលអតិថិជនបញ្ជាទិញអាហារពី GrabFood និងបង់តម្លៃដឹក ជញ្ជូនថេរត្រឹមតែ ១០០រៀលប៉ុណ្ណោះ ដោយមិនគិតពីចម្ងាយដឹករវាងភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងរបស់អ្នកប្រើប្រាស់នោះទេ។

លោក Corentin Rouxel ថ្លែងថា៖ « យើងពិតជាសប្បាយចិត្តណាស់ដែលការដាក់ដំណើរការ GrabFood បានផ្ដល់ជូនបន្ថែមនូវអត្ថប្រយោជន៍ដល់ដៃគូដឹកជញ្ជូនរបស់យើងផងដែរ។ កំឡុងពេលដំណើរការបើកសាកល្បងនេះ ដៃគូដឹកជញ្ជូនរបស់យើងជាច្រើន អាចបង្កើនចំណូលប្រចាំសប្តាហ៍របស់ពួកគេទ្វេដង»។

លោក Corentin Rouxel បានបន្ថែមទៀតថា៖ «លើសពីនេះទៀត សេវាកម្មGrabFood ក៏ផ្តល់នូវឱកាសលក់តាមអនឡាញបន្ថែម សម្រាប់ហាងលក់អាហារខ្មែរក្នុងស្រុក។ យើងរីករាយក្នុងការជម្រាបជូនលោកអ្នកថា ក្នុងអំឡុងពេលសាកល្បងសេវាដឹកជញ្ជូនអាហារនេះ ម្ហូបអាហារខ្មែរបានជាប់ចំណាត់ថ្នាក់ និងមានការពេញនិយមជាងគេ បន្ទាប់មកប្រភេទអាហារទាន់ចិត្ត (fast food) និងកាហ្វេ។ នេះបង្ហាញថា យើងពិតជាក្រុមហ៊ុនដែលរួមចំណែកជួយប្រទេសកម្ពុជា និងផ្តល់ជូនអាហាររសជាតិបែបខ្មែរពិតៗ»។

សេវាកម្ម GrabFood ថ្មីនេះ មាននៅលើកម្មវិធី Grab ដែលមានក្នុងទូរស័ព្ទរបស់លោកអ្នកស្រាប់ ឬ លោកអ្នកអាចដោនឡូដពី http://grb.to/GrabApp នៅលើ Google Play និង App Store។

សម្រាប់ព័ត៌មានបន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហទំព័រ  www.grab.com/kh ឬទំព័រហ្វេសប៊ុក www.facebook.com/GrabKH

អំពីក្រុមហ៊ុន Grab

Grab គឺជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញតាមទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយផ្អែកលើតម្លៃទំនិញសរុប (GMV) ក្នុងឆ្នាំ២០២១ នៅក្នុងផ្នែកដឹកជញ្ជូនអាហារ ដឹកជញ្ជូន និងកាបូបប្រាក់អេឡិចត្រូនិច (E-wallet) នៃសេវាហិរញ្ញវត្ថុ (យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ  Euromonitor)។ ក្រុមហ៊ុន Grab ប្រតិបត្តិការសេវាដឹកជញ្ជូនអាហារ ដឹកជញ្ជូន និងសេវាកម្មហិរញ្ញវត្ថុឌីជីថលនៅ ក្នុងទីក្រុងចំនួន៤៨០ ក្នុងប្រទេសចំនួន៨ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់មា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុន Grab ផ្តល់លទ្ធភាពដល់អតិថិជនរាប់លាននាក់ក្នុងមួយថ្ងៃៗ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ អ្នកបើកបររបស់ក្រុមហ៊ុន និងដៃគូពាណិជ្ជកម្មក្នុងការបញ្ជាទិញអាហារ ឬគ្រឿងទេស សេវាធ្វើដំណើរ ឬរថយន្តតាក់ស៊ី ផ្ញើកញ្ចប់អីវ៉ាន់ បង់ប្រាក់សម្រាប់ការទិញតាមអនឡាញ ឬទទួលបានសេវាផ្សេងៗទៀត ដូចជា ការផ្តល់កម្ចី ធានារ៉ាប់រង ការគ្រប់គ្រងទ្រព្យសម្បត្តិ និងសេវាឱសថតាមទូរគមនាគមន៍ជាដើម ដែលសេវាទាំងអស់នេះអាចរកបានតាមកម្មវិធី “everyday everything”។ ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានបេសកកម្មជំរុញតំបន់អាស៊ីអាគ្នេយ៍ឱ្យដើរឆ្ពោះទៅមុខ ដោយបង្កើតអំណាចសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា ហើយចាប់តាំងពីពេលនោះមក កម្មវិធី Grab ត្រូវបានទាញយកមកប្រើប្រាស់នៅលើឧបករណ៍ចល័តរាប់លានគ្រឿង។ ក្រុមហ៊ុន Grab ខិតខំប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណេញ ៣ដង ផ្តល់ជូនលទ្ធផលហិរញ្ញវត្ថុល្អដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួនស្របពេលដែលបង្កើតការផ្លាស់ប្តូរជាវិជ្ជមានដល់សង្គម និងបរិស្ថានក្នុងតំបន់អាស៊ីអាគ្នេយ៕

 

X
5s