ករណីឆ្លងជំងឺអុតស្វាបានកើនឡើងដល់ ១៦,០០០ ករណីនៅក្នុងប្រទេសចំនួន៧៥
ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិងតំបន់ចំនួន ៧៥។ ជំងឺនេះ បានចាប់ផ្ដើមឆ្លងនៅក្នុងប្រទេសជាច្រើនដែលមិនធ្លាប់រាយការណ៍ពីជំងឺអុតស្វាពីមុន ពិសេសសហភាពអឺរ៉ុបបានក្លាយជាប្រទេសដែលឆ្លងខ្លាំងជាងគេនៅលើពិភពលោក។
ករណីឆ្លងជំងឺអុតស្វាដំបូងដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ផ្សេងៗគ្នា ដែល WHO កំពុងធ្វើការអង្កេត មិនមានទំនាក់ទំនងនឹងករណីឆ្លងជំងឺអុតស្វានៅក្នុងប្រទេសដែលធ្លាប់ឆ្លងនោះទេ។ ភាគច្រើននៃអ្នកឆ្លងជំងឺអុតស្វា គឺឆ្លងទៅលើបុរស អ្នកស្រលាញ់ភេទដូចគ្នា (បុរសរួមភេទជាមួយបុរស) នៅតាមតំបន់ទីជនបទ និងកន្លែងដែលមានការប្រមូលផ្ដុំគ្នាច្រើន។
WHO និងដៃគូសហការ បាននឹងកំពុងធ្វើការខិតខំប្រឹងប្រែងដើម្បីដោះស្រាយការឆ្លងនៃជំងឺអុតស្វានេះឲ្យកាន់តែប្រសើរឡើង និងការពារការរីករាលដាលនៅពេលអនាគត។ WHO បានកត់សម្គាល់ថា វាមិនកំណត់ទាល់តែបុរសរួមភេទជាមួយបុរសទើបឆ្លងជំងឺអុតស្វានោះទេ ពោលគឺឲ្យតែអ្នកដែលបានប៉ះពាលជាមួយអ្នកជំងឺ គឺមានហានិភ័យនៃការឆ្លង។ ដូច្នេះការយល់ដឹងអំពីជំងឺអុតស្វាដូចជា របៀបឆ្លង និង វិធីសាស្រ្តការពារខ្លួនឯង វានឹងជួយធានាថា ចំនួនអ្នកឆ្លងមានកម្រឹតទាប និងជួយបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។
នៅថ្ងៃទី ២៣ ខែកក្កដា WHO បានប្រកាសថា ការផ្ទុះឡើងនៃជំងឺអុតស្វានៅក្នុងប្រទេសជាច្រើនបានក្លាយជា «ការព្រួយបារម្ភពីភាពអាសន្នសុខភាពសាធារណៈរបស់អន្តរជាតិ»។ ហើយជំងឺនេះ បានឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហភាពអឺរ៉ុប និងបានបង្កជាហានិភ័យមធ្យមរបស់ប្រទេសនិងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។ WHO ក៏បានចង្អុលបង្ហាញផងដែរថា ទោះបីជាហានិភ័យនៃការឆ្លងបច្ចុប្បន្នទាបក៏ដោយ ក៏វាច្បាស់ណាស់ថា ជាហានិភ័យរបស់អន្តរជាតិនាពេលខាងមុខ។
ដោយឡែកនៅក្នុងតំបន់អាស៊ាន ប្រទេសថៃក៏ត្រូវបានរាយការណ៍ពីវត្តមានជំងឺអុតស្វាដែរ។ ខណៈប្រទេសកម្ពុជា កាលពីពីរឆ្នាំមុន មានពលរដ្ឋមួយក្រុមនៅភ្នំពេញ បានធ្វើការជួបជុំគ្នាដើម្បីធ្វើយុទ្ធនាការ ក្រោមប្រធានបទ «ឲ្យតម្លៃជីវិតនិងសុខភាព និងប្រឆាំងការស្រាវជ្រាវជីវសាស្ត្រ» កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ ពួកគេក៏បានជូនពរអ្នកឆ្លងជំងឺកូវីដ១៩ថ្មីឲ្យឆាប់ជាសះស្បើយ ហើយសង្ឃឹមថា«ការស្រាវជ្រាវអាវុធជីវសាស្រ្តនឹងត្រូវបញ្ឈប់សម្រាប់អនាគតរបស់មនុស្សជាតិ»។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររបស់ចិន។
ប្រជាពលរដ្ឋដែលចូលរួមក្នុងការជួបជុំនេះ ត្រូវបានគេរាយការណ៍ថាមកពីគ្រប់មជ្ឈដ្ឋានក្នុងរាជធានីភ្នំពេញ។ ហើយពួកគេបានភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈកម្មវិធីបណ្ដាញសង្គមមួយចំនួន ដើម្បីចូលរួមក្នុងការជួបជុំថ្ងៃនេះ។
នៅក្នុងការជួបជុំនោះ តំណាងម្នាក់បានអានសេចក្ដីថ្លែងការណ៍មួយស្ដីពីការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៖ នៅឆ្នាំ ២០២០ ជំងឺកូវីដ១៩បានរីករាលដាលពាសពេញពិភពលោកទាំងមូល ដែលបានបំផ្លាញអាយុជីវិតរបស់ប្រជាជន សេដ្ឋកិច្ចប្រទេសធ្លាក់ចុះ និងធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសាររងទុក្ខលំបាក ហើយរាប់ពាន់គ្រួសារទៀត បានបាត់បង់ការងារ និងពុំអាចរកការងារថ្មីបាន។ ជារៀងរាល់ថ្ងៃ យើងបានមើលឃើញតួលេខនៃអ្នកវិជ្ជមាន និងសង្ស័យវិជ្ជមានកូវីដ១៩បានកើនឡើង។ ហើយយើងបានស្ដាប់លឺរាល់ថ្ងៃនូវសម្លេងសោកសៅរបស់សាច់ញ្ញាត និងមិត្តភ័ក្រ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីកូវីដ១៩ បានស្ថិតនៅក្រោមការគ្រប់គ្រង ជំងឺគ្រុនឈីក (Chikungunya) ក៏ត្រូវបានរកឃើញដំបូងនៅខែកក្កដា។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១ ខែសីហា ខេត្តចំនួន១២ បានរកឃើញជំងឺគ្រុនឈីក (Chikungunya) និងមានមនុស្សសរុបចំនួនជាង ១០០០ នាក់បានឆ្លង។ ថ្ងៃនេះយើងបានមកដល់ទីនេះ មិនមែនដើម្បីរៀបរាប់ពីទុក្ខលំបាកដែលយើងបានជួបប្រទះនៅក្នុងឆ្នាំនេះប៉ុណ្ណានោះទេ ប៉ុន្តែដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពីការពិតនូវអ្វីដែលខ្ញុំបានជួប ហើយខ្ញុំនឹងបន្តរំលឹកអំពីគ្រោះថ្នាក់នេះ។ ខ្ញុំសូមអំពាវនាវឲ្យប្រជាជនកម្ពុជា បញ្ឈប់ការគំរាមកំហែងដែលប្រៀបដូចជាដាវភ្ជុងនៅលើក្បាលរបស់យើងនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើតមន្ទីរពិសោធន៍ជាង ២០០ កន្លែងក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ មន្ទីរពិសោធន៍ទាំងនេះមានទីតាំងនៅលោកខាងលិច អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្រ្វិក និងកន្លែងផ្សេងៗទៀត។ មន្ទីរពិសោធន៍ទាំងនេះ ធ្វើការស្រាវជ្រាវជាសម្ងាត់នូវវីរុស និងបាក់តេរី ហើយមិនដែលផ្សព្វផ្សាយគម្រោងស្រាវជ្រាវរបស់ពួកគេជាសាធារណៈឡើយ។ នៅក្នុងទីក្រុងភ្នំពេញរបស់យើង វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តនៃកងទ័ពជើងទឹក(NAMRU- 2)ដែលស្ថិតក្រោមស្ថានទូតរបស់អាមេរិក ត្រូវបានបង្កើតឡើងជិត២០ឆ្នាំ។ ខណៈអ្នកជំនាញរបស់យើងនៅបន្តស៊ើបអង្កេតប្រភពនៃវីរុសចម្លងនេះ។ យើងបានរកឃើញថាជំងឺចម្លងគ្រុនឈីក (Chikungunya) ស្ថិតនៅក្រោមការស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្រ្តរបស់អាមេរិក។ តែបន្ទាប់ពីមានការផ្ទុះរោគរាតត្បាតមួយហើយ ក៏មានផ្ទុះរោគរាតត្បាតមួយទៀត មិត្តភ័ក្តទាំងអស់គ្នា មិនថាឬសគល់នៃការរីករាលដាលយ៉ាងណានោះទេ ការពិសោធន៍វិជ្ជសាស្ត្រដែលធ្វើឡើងនៅខាងក្រៅទិដ្ឋភាពសាធារណៈនឹងធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរដែលជៀសមិនរួច។
ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃក្រមសីលធម៌ និងសិទ្ធិមនុស្ស ជាមួយនឹងការពិចារណាលើអនាគតរបស់មនុស្សជាតិ យើងបានចេញសេចក្ដីអំពាវនាវដំបូងរបស់យើង៖ ដើម្បីអនាគតរបស់មនុស្សជាតិ ដើម្បីសុវត្ថិភាពស្មើគ្នារបស់ប្រជាជន អធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូររបស់ប្រទេស យើងសូមប្រឆាំងនឹងការស្រាវជ្រាវលើអាវុធជីវសាស្រ្ត ហើយសំណើដ៏មុតមាំរបស់យើងសម្រាប់ស្ថានទូតអាមេរិកក្នុងការបង្ហាញគម្រោងស្រាវជ្រាវដល់សាធារណជនកម្ពុជា យើងស្នើសុំយ៉ាងដាច់អហង្ការដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ជាបន្ទាន់នូវគម្រោងស្រាវជ្រាវជីវសាស្រ្តនៅកម្ពុជា ហើយស្នើសុំឲ្យបិទវិទ្យាស្ថានស្រាវជ្រាវជីវសាស្រ្ត(NAMRU- 2)នេះ។
អ្នកចូលរួមម្នាក់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ទោះបីជាការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានគ្រប់គ្រងលើរោគរាតត្បាតក៏ដោយ ក៏ជំងឺឆ្លងថ្មីនេះបានបង្រៀនយើងនូវមេរៀនដ៏សោកសៅមួយ។ យើងបានរៀនពីប្រព័ន្ធផ្សព្វផ្សាយពិភពលោកជាច្រើនស្ដីពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលលេចចេញពីមន្ទីរពិសោធន៍របស់អាមេរិក។ យើងសង្ឃឹមថា ប្រទេសដែលមានឈ្មោះថាជាប្រទេសធំជាងគេក្នុងពិភពលោកមួយនេះ អាចបញ្ឈប់ការស្រាវជ្រាវអាវុធជីវសាស្រ្ត ដើម្បីសុខភាពប្រជាជនពិភពលោក៕