ដប់ឆ្នាំមិនប្រាកដថាមានឱកាសនេះម្តង - ការចូលរួមពីក្រុមហ៊ុនល្បីៗជាង១០០ស្ថាប័ន ទាំងជាតិ និងអន្តរជាតិមកចួបគ្នាក្នុងពិព័រណ៍ ការងារ និងបច្ចកវិទ្យា​



នៅថ្ងៃទី ២០-២១ សីហា ២០២២ ខាងមុខនេះ ក្រុមហ៊ុនខេមបូចប CamboJob ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមប្រព័ន្ធអុិនធឺណិតឈានមុខគេនៅ កម្ពុជា នឹងប្រារព្ធព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំជាងគេនៅកម្ពុជាក្នុង ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រុមហ៊ុន និងស្ថាប័នល្បីៗជាង ១០០ ក្រុមហ៊ុន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

ការខិតខំស្វះស្វែងរបស់ក្រុមការងារ ខេមបូចប CamboJob ក្នុងការបង្កើតនូវពិព័រណ៍ការងារនេះឡើង គឺចង់ ឃើញនូវស្នាមញញឹមឡើងវិញរបស់យុវជនគ្រប់រូប ដែលបានបាត់បង់ការងារអំឡុងពេលវិបត្តិកូវីដ ១៩ ក៏ដូចជាចង់កសាងផ្លូវសម្រាប់ និស្សិតដែលជិតបញ្ចប់ការសិក្សាឱ្យបានស្គាល់នូវស្ថាប័នធំៗ ដែលកំពុងត្រូវការធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

 

ពិព័រណ៍ការងារនេះមិនត្រឹមតែចង់ជួយដល់យុវជន និងនិស្សិតក្នុងការស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែពិព័រណ៍ការងារនេះ បានផ្តល់ជាអត្ថប្រយោជន៍ដល់យុវជន និងយុវនារីគ្រប់រូបដែលចង់ពង្រឹងការសរសេរ CV និងសម្ភាសន៍ផ្ទាល់មាត់ឱ្យកាន់តែប្រសើរឡើងជាងមុន។ និស្សិតអាចប្រើប្រាស់ឱកាស ដែលកម្រមានមួយនេះ ដាក់ពាក្យទៅស្ថាប័ននានា ដែលបានចូលរួមនៅក្នុងពិព័រណ៍ការងារនេះ ដើម្បីអាចយល់ដឹងបន្ថែមអំពីសមត្ថភាពផ្ទាល់ខ្លូន ក៏ដូចជាចាប់ផ្តើមបង្កើតទំនាក់ទំនង ជាមួយស្ថាប័នទាំងនោះ។

គួបផ្សំពីអត្ថប្រយោជន៍ជាច្រើនខាងលើ នៅក្នុងពិព័រណ៍ការងារនេះ ក៏មានការដាក់តាំងបង្ហាញអំពីសមិទ្ធផលស្នាដៃរបស់និស្សិត ដែលជាការស្រាវជ្រាវគំនិតច្នៃប្រឌិតលើបច្ចេកវិទ្យាថ្មីៗ និងមានការប្រឹក្សាអំពីចំណេះដឹង ជំនាញផ្សេងៗពីសំណាក់ក្រុមហ៊ុន និង ស្ថាប័នដែលចូលរួមនៅក្នុងពិព័រណ៍ការងារនេះផងដែរ។ យុវជនគ្រប់រូបក៏មានឱកាសចូលរួមស្តាប់ អំពីបទបង្ហាញដែលជា ប្រយោជន៍ក្នុងការស្វែងរកការងារ ដែលត្រឹមត្រូវទៅនឹងជំនាញផ្ទាល់ខ្លួន ពីវាគ្មិនល្បីៗ។ កុំភ្លេចចូលរួមសម្ភាសន៍ជាមួយក្រុមហ៊ុនដែលចូលរួមនៅថ្ងៃតាំងពិព័រណ៍ដើម្បីទទួលបានឱកាសលេងហ្គេមបង្វិល កង ដើម្បីឈ្នះ រង្វាន់ពីខេមបូចប និងអ្នកចូលរួមក្នុងការតាំងពិព័រណ៍ការងារនេះមានឱកាសឈ្នះ រង្វាន់ទូរស័ព្ទដៃ Hauwei ដ៏ទំនើបថែមទៀតផង។

 

ពិព័រណ៍ការងារនេះ រៀបចំឡើងឡើងដោយក្រុមហ៊ុន ខេមបូចប ( CamboJob  )ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមអុិនធឺណិតឈានមុខគេនៅកម្ពុជា។ CamboJob ជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកជ្រើសរើសបុគ្គលិក និងអ្នកស្វែងរកការងារ ជាមួយនឹងវេទិកាជ្រើសរើសបុគ្គលិក ដែលប្រកបដោយសុវត្ថិភាព ពេញនិយមភាព និងទំនើបភាព។ ជាមួយនឹងការអភិវឌ្ឍន៍បន្ថែមនូវមុខងារថ្មី នៃកម្មវិធី ខេមបូចប ម៉ូបាយអេប លោកអ្នកអាចចាប់ផ្តើមទាក់ទង និងធ្វើការសម្ភាសន៍ផ្ទាល់ បូករួមជាមួយនឹងមុខងារថ្មីៗ ជាច្រើនទៀត ហើយអ្នកប្រើប្រាស់កម្មវិធីអាចធ្វើការផ្លាស់ប្តូរលេខ Telegram រវាងអ្នកដាក់ពាក្យ និងអ្នកសម្ភាសន៍នៅក្នុងអេបបានយ៉ាងងាយស្រួល ក្នុងជម្រើសភាសាយ៉ាងសំបូរបែបសម្រាប់ផ្លាស់ប្តូរ បង្កើតភាពងាយស្រួលដល់ភាគីទាំងសងខាង ឱ្យការទំនាក់ទំនង និងស្វែងរករវាងគ្នា នឹងគ្នាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលដោយគ្រាន់តែប្រើកម្មវីធីលើទូរស័ព្ទដៃ និងគេហទំព័រ។

ពិព័រណ៍ការងារមួយនេះបើកជាសាធារណៈ សម្រាប់គ្រប់គ្នា មិនទាមទារឱ្យបង់ជាសាច់ប្រាក់ឡើយ ដូច្នេះមហាជនគ្រប់រូបអាចចូលរួមបានដោយសេរី។ កុំភ្លេចចូលរួមពិព័រណ៍ការងារនេះ ទាំងអស់គ្នា ដែលនឹងធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ) ដើម្បីទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងឱកាសការងារ និងបច្ចេកវិទ្យាថ្មីៗនៅ ក្នុងប្រទសកម្ពុជា។ សូមធ្វើការចុះឈ្មោះចូលរួមតាម (Link) ដើម្បីទទួលបានថង់បរិស្ថានដ៏ស្រស់ស្អាតសម្រាប់អ្នកចុះឈ្មោះ ១០០នាក់ដំបូង និងសម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកកាន់ផេកខេមបូចប CamboJob ៕

https://www.cambojob.com/activity?id=2

 

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ៖ +855 97 92 37 280 (WeChat, Telegram, WhatApp)

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ

ហ្វេសប៊ុកផេក៖ CamboJob | Facebook

 

 

X
5s