Park Café សហការជាមួយ E-GetS ដើម្បីផ្តល់ជូនជម្រើសអាហារនិងភេសជ្ជៈសុខភាពឲ្យកាន់តែមានភាពងាយស្រួល​



Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារE-GetSដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅនិយមការិយាល័យកណ្តាលរបស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈអនុស្សារណៈនៃការយោគយល់នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នាគឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថាអតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែមពីការទទួលទានក្នុងហាង។ 

លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុនយូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់ផាសុខភាពរបស់អតិថិជន ដោយអាហារគ្រប់មុខចម្អិនឡើងដោយផ្ចិតផ្ចង់ និងប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ អ្វីដែលជាលក្ខណៈពិសេសដែលយើងផ្តល់ជូននោះ ដូចជាការប្រើប្រេងអូលីវ សម្រាប់ចំអិនអាហារផ្សេង ដោយឡែកសម្រាប់ភេសជ្ជៈផាកកាហ្វេជ្រើសយកទឹកឃ្មុំសុទ្ធ និងទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ដូច្នេះអតិថិជនទទួលទានដោយទំនុកចិត្តខ្ពស់។  ៉

ក្នុងនោះផងដែរ លោក Sean Zhang ជានាយកប្រតិបត្តិ ក្នុងក្រុមហ៊ុនE-GetS បានបន្ថែមទៀតថា  ៉ពួកយើងសហការគ្នាផ្តល់ជូនអតិថិជនទាំងអស់នូវភាពងាយស្រួល រហ័សទាន់ចិត្ត ជាមួយបទពិសោធប្រើប្រាស់យ៉ាងសំបូរបែប,ជាមួយនឹងហាងដែលជាដៃគូរសហការបស់យើងមាន រហូតជាង៥០០០ ហាង និងការបម្រើសេវា២៤ម៉ោងជូនដល់អតិថិជន  ម្យ៉ាងទៀតពួកយើងបន្តនាំមកនូវបច្ចេកវិជ្ជាថ្មីៗ ដល់ប្រជាជនកម្ពុជា ក៏ដូចជាចូលរួមបង្កើននូវឱកាសការងាជូនដល់យុវជននិងយុវតី និងសហគមន៏ទាំងមូលផងដែរតាមរយៈកិច្ចសហការមួយនេះ។  ៉

 

ស្វែងយល់បន្ថែមអំពី ផាកកាហ្វេ និងអុីហ្គេត៖

ភោជនីយដ្ឋាន ផាក កាហ្វេ ត្រូវបានបង្កើតឡើងដោយការតាំងចិត្តខ្ពស់ ជាមួយទិសដៅច្បាស់លាស់គឺ ក្លាយខ្លួនទៅជាភោជនីដ្ឋានដែលឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៤ដោយសហគ្រិនខ្មែរមួយក្រុម ផាក កាហ្វេគឺជាភោជនីដ្ឋានទី១ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបម្រើអាហារគ្មានប៊ីចេងសម្រាប់គ្រប់មុខម្ហូប ទទួលយកឥទ្ធិពលពីរបៀបចម្អិនអាហារប្រពៃណីខ្មែរ ផា កាហ្វេមានគោលបំណងលើកស្ទួយផ្សព្វផ្សាយអាហារប្រពៃណីខ្មែរ និងអាហារ ភេសជ្ជៈសុខភាពជូនអតិថិជន។

E-GetS ប្ដេជ្ញាចិត្តក្នុងការបង្កើតបណ្តុំសេវាកម្មដែលឈានមុខគេមួយតាមរយៈកម្មវិធីទូរស័ព្ទ។ តាមគោលការណ៏   ៉រីករាយជាមួយជីវិតងាយស្រួល  ៉និង យុទ្ធសាស្ត្រច្នៃប្រឌិតខ្ពស់តាមប្រព័ន្ធឌីជីថល  E-GetS ព្រមទាំងដៃគូសហការនានា មានការតាំងចិត្តយ៉ាងមុតមាំដើម្បីផ្តល់ជូនសេវាដល់អតិថិជនប្រកបដោយភាពងាយស្រួល និងមាន គុណភាពខ្ពស់ តាមរបៀបរស់នៅដ៏ជឿនលឿន។ E-GetS តែងតែគិតគូរដល់អតិថិជនជាចំបង និងធ្វើការយ៉ាងសកម្មដើម្បីបង្កើតតម្លៃសង្គមប្រកបដោយការទទួលខុសត្រូវ និងនៅតែបន្តកិច្ចការស្រាវជ្រាវដើម្បីរិះរកបច្ចេកវិជ្ជាថ្មីៗដើម្បីអភិវឌ្ឃន៍ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។

 

 

 

 

 

 

 

 

 

 

 

 

 

 

X
5s