សិក្ខាសាលាស្តីពី «ការបង្កើនជំនាញឌីជីថលនៅទូទាំងអាស៊ាន» (Digital Upskilling Across ASEAN)​



ប្រទេសកម្ពុជា, ថ្ងៃទី២២ ខែមេសា  ឆ្នាំ២០២២ 

ប្រទេសកម្ពុជា នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ - សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលទទួលភារៈជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន២០២២ បានរៀបចំសិក្ខាសាលាជាស៊េរីលើកទី១ ក្រោមប្រធានបទ ការបង្កើនជំនាញឌីជីថលនៅទូទាំងអាស៊ាន ។ វាគ្មិនដែលមានជំនាញជាពិសេសផ្នែកឌីជីថលមកពីជុំវិញប្រទេសអាស៊ាន បានចែករំលែកការយល់ដឹងនិងជំនាញឌីជីថលដល់សហគ្រិនពីប្រទេសសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមក្នុងសិក្ខាសាលាតាមរយៈជំនួបពីចម្ងាយ (Webinar)  ដើម្បីចែករំលែកដែលជាចំណេះដឹងពីឌីជីថលដែលជាជំនាញដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម  ដែលរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល និងការសម្របខ្លួនទៅនឹងអាជីវកម្មដែលកំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

កិច្ចពិភាក្សាបានប្រព្រឹត្តទៅ ដោយមានវត្តមានចូលរួមពីចម្ងាយរបស់អ្នកជំនាញ សហគ្រិនវ័យ និងអ្នកស្រាវជ្រាវ នៅថ្នាក់តំបន់អាស៊ាន ពិសេសភ្ញៀវកិត្តិយស និងវាគ្មិនសំខាន់ក្នុងបណ្តាប្រទេសក្នុងអាស៊ានដូចខាងក្រោម៖

កិច្ចពិភាក្សាទី១៖ Digital Upskilling in ASEAN views from ASEAN

 

• Ms. Nurliyana Fatin Arifin, Brunei (AYEC Chair 2021, Vice Chairwoman Brunei of AYWEC, President of Young Entrepreneurs Association of Brunei)

• Mr. Chankiriroth Sim, Cambodia, (CEO of BanhJi and Vice President of YEAC)

• Ms. Philaiphone Vongpraseuth (Philly), Laos, Founder & CEO, the Solver Laos Sole Co., Ltd, VP of Young Entrepreneurs Association of Laos, Council Member AYEC, Vice Chairwoman AYWEC

• Mr. Johan Nasir, Malaysia, (Co-founder & Secretary at Malaysian Young Entrepreneurs Association MAYA, Council Member Malaysia at AYEC, Business Development Director (SEA) at NFTPangolin.com)

• Dr. Aung Thura, Myanmar, (Founder & CEO at Thura Swiss, Council Member Myanmar at AYEC)

• Mr. Jost Wagner, Moderator of the session, Managing Director of Change Initiative and Chief Navigator of the Asia-Pacific Futures Network (APFN)

 

កិច្ចពិភាក្សាទី២៖ Digital Upskilling in ASEAN views from Beyond 

 

• Ms. Nicha Ratanachinda, Thailand (Member of Young Entrepreneur Chamber of Commerce Bangkok & Board of Trade of Thailand)

• Ms. Yuki Aiziwa, Malaysia/Japan (Co-Founder & Co-CEO of Rinne™, Country Director Malaysia Chapter Women in Tech Global Movement)

• Mr. Rene Ritmeijer, MACC Europe (Mercosur ASEAN Chamber of Commerce MACC Global – Member Advisory Board, Machines & Robotics – Additive Manufacturing/Rapid Protyping) 

• Mr. Raymond Joshua Tan, Philippines (Council Member AYEC, Managing Director at PGTT International Investment Corporation

• Mr. Hai T. Le, Vietnam (Chairman of Green Global Information Technology Jsc, Vice President of Vietnam Young Entrepreneurs Association).

• Deborah Melissa Bottreau, Moderator of session, (Secretary-General AYEC, Vice Chairwoman AYWEC, Founder & President of Malaysian Young Entrepreneurs Association MAYA, Managing & Creative Director at Sienna DMB Sdn. Bhd.)

ថ្លែងក្នុងកិច្ចប្រជុំ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (President of YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ បានលើកឡើងថា លោកប្រធាន ក៏ដូចជា  សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានកិត្តិយស និងរីករាយជាអនេក ដែលបានទទួលការទុកចិត្តធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើទី៧ (ASEAN Young Entrepreneur Council 2022 and 7th ASEAN Young Entrepreneur Carnival in 2022 ក្រោមប្រធានបទ "ងើបឡើងវិញ និងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងជាមួយគ្នា" ជាភាសាអង្គគ្លេស "RISE STRONGER TOGETHER" ។

ការទទួលភារៈជាម្ចាស់ផ្ទះ និងដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ធ្វើឡើងតំណាលគ្នានឹងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២។ លោកប្រធានបានបន្ថែមទៀតថា បច្ចេវិទ្យាឌីជីថលដើរតួយ៉ាងសំខាន់ក្នុងធុរកិច្ច ហើយកិច្ចពិភាក្សាថ្ងៃនេះជាវេទិកាមួយក្នុងចំណោមកិច្ចប្រជុំសំខាន់ទាំងបី និងព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចពិភាក្សានៃការទទួលយកឌីជីថល និងការផ្លាស់ប្តូរសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសអាស៊ាន  វេទិកាសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន (AYWEC) និងវេទិកាសន្ទនាគោលនយោបាយ ABAC-AYEC (AAPDF)។  

ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា (CCC) និងជាអគ្គនាយក ក្រុមហ៊ុន GGEAR តំណាង           អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២២ (ASEAN-BAC) បានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន(ASEAN-BAC) បានជួយគាំទ្រដល់ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានអស់    រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នៅក្នុងឆ្នាំ២០២២នេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន(ASEAN-BAC) សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងសហការរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើទី៧ អោយបានល្អបំផុត ដើម្បីរួមចំណែកដល់ការរីកលូតលាស់ធុរកិច្ច និងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅអាស៊ាន។

អំពី ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC)

 

ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) គឺក្រុមផ្លូវការរបស់សហគ្រិនវ័យក្មេងក្នុងអាស៊ានក្នុងការផ្តល់សម្លេងរួមក្នុងដំណើរការបង្កើតគោលនយោបាយអាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានត្រូវបានស្នើឡើងដោយ ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥ និងមានទំនាក់ទំនងល្អជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីប្រទេសសមាជិកអាស៊ានទាំង ១០។

ក្រៅពីការចូលរួមនៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ក៏មានតួនាទីជាបណ្តាញសហគ្រិនវ័យក្មេង ដោយមានទំនាក់ទំនងផ្ទាល់ជាមួយសមាគមថ្នាក់ជាតិរៀងៗខ្លួន និងលេខាធិការដ្ឋានអាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ក៏ត្រូវបានផ្តល់អាសនៈនៅក្នុងក្រុមប្រឹក្សាធុរកិច្ចអាស៊ានរួមក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC JBCs) ដែលសំណើស្តីពីសហគ្រិនភាពវ័យក្មេងត្រូវបានដាក់ជូនតំណាងផ្នែកឯកជនផ្លូវការក្នុងអាស៊ានក្នុងគោលបំណងផ្តល់សម្លេងដល់សហគ្រិនវ័យក្មេងរបស់អាស៊ាន និងការបង្រួបបង្រួមភាគីពាក់ព័ន្ធសំខាន់ៗដើម្បីធ្វើឲ្យប្រសើរឡើងនូវភាពជាសហគ្រិនវ័យក្មេងដែលជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចដែលដឹកនាំដោយនវានុវត្តន៍របស់អាស៊ាន។

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកចំនួនប្រមាណ៤០០នាក់ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ រួមមាន កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

X
5s