ពិធី «ចុះអនុស្សារណៈយោគយល់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ» សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និង ក្រុមហ៊ុន Aquarii BD (Cambodia) Co Ltd
ថ្ងៃទី 29 ខែ មីនា ឆ្នាំ 2022 – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) បានចុះអនុស្សារណៈយោគយល់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការជាមួយក្រុមហ៊ុន Aquarii BD (Cambodia) Co Ltd
ក្រោមអនុស្សារណៈយោគយល់គ្នានេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ក្រុមហ៊ុន Aquarii BD (Cambodia) Co Ltd បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ទីផ្សារអាជីវកម្ម សម្រាប់ទាក់ទាញដល់ការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នទាំងពីរបានប្តេជ្ញាចិត្ត និងចាប់ដៃគូជាយុទ្ធសាស្រ្ត ដើម្បីជួយដោះស្រាយនិងពង្រឹងធុរកិច្ចកម្ពុជា ជាពិសេសធ្វើយ៉ាងណាដើម្បីឲ្យវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា។
ឧកញ៉ា ប៉ិច ប៉ូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពូជានិងជាអគ្គនាយក ក្រុមហ៊ុន វេសឡាញអេឌូខេហ្សិនគ្រុប បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្រ្តនេះ គឺជាជំហ៊ានមួយទៀតរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការសម្រេចបាននូវទិសដៅជាយុទ្ធសាស្រ្តសមាគម លើការគាំទ្រហិរញ្ញវត្ថុ (ហិរញ្ញប្បទានមូលធន) សម្រាប់ការអភិវញឌ្ឍន៍អាជីវកម្មរបស់សមាជិក។ ឧកញ៉ា មានប្រសាសន៍ថាអនុស្សារណៈយោគយល់គ្នានេះ នឹងចូលរួមចំណែកជួយដល់សមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពូជា (YEAC) ឱ្យទទួលបានអ្នកវិនិយោគអន្តរជាតិកាន់តែច្រើន តាមរយៈការផ្គូផ្គងអាជីវកម្ម និងឳកាសធ្វើពាណិជ្ជកម្មក្រៅប្រទេសផងដែរ។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕
អំពី Aquarii BD (Cambodia) Co.,Ltd
Aquarii គឺជាក្រុមហ៊ុនយុទ្ធសាស្ត្រអាជីវកម្ម និងអភិវឌ្ឍន៍ដែលបង្កើតឡើងថ្មីដោយអ្នកការទូត-ប្រែក្លាយអ្នកជំនួញគឺលោក Michael Tan ដែលជាអតីតឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ 2016 ដល់ខែ ធ្នូ ឆ្នាំ 2020 ហើយបច្ចុប្បន្ន លោក Michael Tan ជាស្ថាបនិក និងជានាយកប្រតិ។