ការអបអរសាទរចំពោះសមិទ្ធផល គម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិនរបស់ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Visa
ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ – ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Visa បានបញ្ចប់គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” រយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកច្ចដល់ស្រ្តី សហគ្រិនស្រ្តី និងនិសិ្សត ជិត ១0,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា ។
វគ្គបណ្តុះបណ្តាលស្តីពី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី"
នៅ មន្ទីអប់រំ យុវជន និងកីឡា ក្នុងទីរួមខេត្តព្រះវិហារ នាថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
Provincial Department of Education, Youth and Sport, Preah Vihear,
20-21 September 2020
គម្រោងនេះបានចាប់ផ្តើមដោយការរៀបចំជាវគ្គបណ្តុះបណ្តាលនៅខេត្តគោលដៅ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាម មកពី ក្រសួងកិច្ចការនារី មន្ទីពាក់ព័ន្ធ និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗ។ តាមរយៈវេទិកាពិភាក្សា ចំនួន៤ គម្រោងនេះបានចែកចាយនូវចំណេះដឹង និងមធ្យោបាយហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់សម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ និងជំរុញសហគ្រិនភាព និងបន្តការរីកចម្រើន។
សិក្ខាកាមមានការសាទរក្នុងការទទួលបានចំណេះដឹង នឹងមានគោលជំហរយ៉ាងរឹងមាំក្នុងការ
ចែករំលែកចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាល ទៅកាន់ស្ត្រីគោលដៅរបស់ពួកគេនៅក្នុងសហគមន៍ ក៏ដូចជាមិត្តភ័ក្តិ សាច់ញាតិ និងអ្នកជិតខាង តាមរយៈការចែករំលែកឯកសារ ការពន្យល់ដោយផ្ទាល់ ឬតាមរយៈបណ្តាញប្រព័ន្ធអ៊ីនធឺណិត។
Participants are enthusiastic to share the knowledge gained from the training to their target women in the community, to their friends, relatives and neighbors, sharing documents, explaining face to face in person or online.
វគ្គបណ្តុះបណ្តាលស្តីពី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី"
នៅសណ្ឋាគារ G&Z Angkor Boutique ក្នុងទីក្រុងសៀមរាប នាថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
G&Z Angkor Boutique, Siem Reap, on 27-28 July 2020
ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ស្ត្រីកម្ពុជា គឺជាកំណប់ទ្រព្យនៃធនធានមនុស្សដែលមានទេពកោសល្យ ជំនាញ និង គំនិតច្នៃប្រឌិតខ្ពស់។ យើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ច និងក្រៅផ្លូវការ។ យើងក៏សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ស្រ្តីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។”
វគ្គបណ្តុះបណ្តាលស្តីពី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី"
នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី១៤ - ១៥ ខែសីហា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
Four Rivers Hotel, Steung Treng, on 14-15 August 2020
បរិយាបន្នហិរញ្ញវត្ថុ នៅតែជាប្រភពនៃវិសមភាពសង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្រ្តីកម្ពុជា។ ការណ៍នេះមិនមែនត្រឹមតែលទ្ធផលនៃការទទួលបានសេវាហិរញ្ញវត្ថុមិនស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានឥណទាននិងការកៀរគរប្រាក់បញ្ញើ ក៏បានបង្ហាញពីគម្លាតយេនឌ័រយ៉ាងធំផងដែរ។ នេះមានន័យថា ស្រ្តីដាក់ប្រាក់សន្សំតិចជាង ហើយមានលទ្ធភាពទទួលបានប្រាក់កម្ចីដែលមានទំហំតិចជាង បើប្រៀបធៀបទៅនឹងអតិថិជនជាបុរស។
វគ្គបណ្តុះបណ្តាលស្តីពី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី"
នៅសណ្ឋាគារ G&Z Angkor Boutique ក្នុងទីក្រុងសៀមរាប នាថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
G&Z Angkor Boutique, Siem Reap, on 27-28 July 2020
រូបថតរាប់ពីឆ្វេង ១, លោកជំទាវ យូ សោភា អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប ២, លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ៣, លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ៤, លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៥, ឯកឧត្តម ទា សីហា អភិបាល ខេត្តសៀមរាប ៦, លោកជំទាវ សុខ មុនី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ៧, ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា
From Right, 1. H.E. You Sophea, Sime Reap Provincial Deputy Governor, 2. H.E. Chear Serey, Director General, National Bank of Cambodia, 3. H.E. Chan Sorey, Secretary of State of Ministry of Women’s Affairs, 4. H.E. Ing Kantha Phavi, Minister of Women’s Affairs, 5. H.E. Tea Sieha, Siem Reap Governor, 6. H.E. Sok Mony Undersecretary of State, Ministry of Women’s Affairs 7. H.E. Rath Sovannarak, Director General of the National Bank of Cambodia
លើសពីនេះ លទ្ធភាពរបស់ស្ត្រីក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល នៅតែបន្តជាបញ្ហាប្រឈម។ បញ្ហាទាំងនេះ កើតឡើងជាពិសេសចំពោះស្រ្តីដែលរស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្រ្តីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និងខ្វះឯករាជ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសារ។ បញ្ហានេះមិនត្រឹមតែអាចរារាំងការឈានទៅរកសុខុមាលភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងអាចរារាំងដល់ភាពជាសហគ្រិន និងការអភិវឌ្ឍអាជីវកម្មផងដែរ។
វគ្គបណ្តុះបណ្តាលស្តីពី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី"
នៅសណ្ឋាគារ លី ជឺ ក្នុងទីរួមខេត្តក្រចេះ ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
Li Choeu Hotel, Kratie, on 10-11 August 2020
ឯកឧត្តម រដ្ឋ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ធនាគារជាតិនៃកម្ពុជា បានកំណត់យកការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុថាជាសសរស្តម្ភសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន។ យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា» ។
វគ្គបណ្តុះបណ្តាលស្តីពី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី"
នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី១៤ - ១៥ ខែសីហា ឆ្នាំ ២០២០
Training on “Financial Literacy for Women Entrepreneurship Development”,
Four Rivers Hotel, Steung Treng, on 14-15 August 2020
វគ្គបណ្ដុះបណ្ដាល និងវេទិកាពិភាក្សាទាំងអស់ សុទ្ធតែមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យឯកជន ព្រមទាំងមានកិច្ចសន្ទនា ជាមួយសហគ្រិនស្ត្រីជោគជ័យជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះ មានគោលដៅផ្តល់នូវចំណេះដឹងស្នូលដែលចាំបាច់ស្របតាមការផ្លាស់ប្តូរនៃបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាពហិរញ្ញវត្ថុគ្រួសារ និងការបណ្តុះស្មារតីសហគ្រិនភាព និងច្នៃប្រឌិត។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ក្រុមហ៊ុន Visa ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការជាមួយ ធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារី ក្នុងការអនុវត្តគម្រោងដែលគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ស្រ្តីនៅកម្ពុជា។ ក្រុមហ៊ុន Visa ជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងពិតជាមានក្តីរីករាយក្នុងការចូលរួមលើកកម្ពស់សមធម៌សង្គមនៅកម្ពុជា។ យើងសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៃគម្រោងនេះ អាចប្រើប្រាស់ជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីកែប្រែជីវីតរបស់ពួកគាត់ ក្រុមគ្រួសារ និងសហគមន៍ទាំងមូលឲ្យកាន់តែប្រសើរឡើង។»
គម្រោង “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន” បានធ្វើឡើងស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាច្រកកម្ពុជា ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ គម្រោងនេះក៏ជំរុញការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច ភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព បន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់។
*********
ទំនាក់ទំនង ៖
ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា
ទូរស័ព្ទ ៖ 011 837 383 ទូរស័ព្ទ ៖ 017 559 558
អ៊ីម៉ែល៖ [email protected] អ៊ីម៉ែល៖ [email protected]
បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា៖
www.nbc.gov.kh, https://www.facebook.com/nationalbankofcambodiaofficial, www.twitter.com/nbccambodia, www.instagram.com/nationalbankofcambodia, www.linkedin.com/company/national-bank-of-cambodia, www.youtube.com/UC3GoCm_QGSSLjXZXvbcATfA
កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី
Head of Corporate Communications ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd
Visa Vietnam, Cambodia and Laos តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +84 902 831 891 ទូរស័ព្ទ ៖ +855 11733368
អ៊ីម៉ែល៖ [email protected] អ៊ីម៉ែល៖ [email protected]
អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕