គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ចាប់បើកជាផ្លូវការហើយ​



ល្ងាចថ្ងៃទី០៦ ខែមិនា ២០២២៖ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ធ្វើការសម្ភោធជាផ្លូវការហើយ ដែលជាសាខាដំបូងគេបង្អស់នៅភ្នំពេញ មានទីតាំង ផ្ទះលេខ A15 បុរីវ័នផាក បឹងកក់ ដោយមានការចូលរួមពី កញ្ញា រ៉េត សារីតា បវកញ្ញាពិភពលោក និងការចូលរួមយ៉ាងកុះករពីសំណាក់តារាភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។ 

លោក ឈឹម ឆពន្ធ នាយកប្រតិបត្តិ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ថ្លែងមុខសាធារណជនដែលបានចូលរួមយ៉ាងកុះករថា៖ «នេះជាលើកដំបូងហើយ ដែល PHOENIX ជាគ្លីនិកសម្រស់ និង សើស្បែក បានបង្ហាញខ្លូនជាលើកដំបូង ដើម្បីជួយដល់បងប្អូនដែលកំពុងមានបញ្ហាសម្រស់លើផ្ទៃមុខ និង ផ្ទៃស្បែក ជាពិសេសមិត្តៗនារីសម័យថ្មី ដែលមានបំណងឲ្យខ្លូនឯងក្លាយជាទេពអប្សរ ឬ ចង់ទទួលបានព្យាបាលមួយដែលមានការយកចិត្តទុកដាក់បំផុតអាចមកកាន់ទីនេះបាន។ នៅទីនេះ យើងមានគ្រូពេទ្យដ៏ជំនាញ និងប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ចាំផ្តល់ការប្រឹក្សាយោបល់គ្រប់ពេលវេលា និង សេវាកម្មនានាយ៉ាងយកចិត្តទុកដាក់បំផុតជូនអតិថិជន»។ 

ចំណែកលោកវេជ្ជបណ្ឌិត ឃ្លោក ពុទ្ធិសិទ្ធ ជាសហស្ថាបនិកនិងជាវេជ្ជបណ្ឌិតឯកទេសសើស្បែកនិងសម្ផស្សដែលបានបញ្ចប់ការបណ្តុះបណ្តាលនៅប្រទេសអាឡឺម៉ង់ក៏បានបន្ថែមដែរថា៖ «ជាការពិតណាស់អ្វីដែលយើងផ្តល់ជូនអតិថិជនគឺជា ទំនុកចិត្តលើការព្យាបាល ពីក្រុមគ្រូពេទ្យដែលមានជំនាញក្នុងការព្យាបាល មានវិជ្ជាជីវៈពិតប្រាកដ និង ព្យាបាលដោយម៉ាស៊ីនទំនើបៗ ហើយយើងប្តេជ្ញាខិតខំចូលរួមបម្លែងគ្លីនិកមួយនេះ ឲ្យក្លាយជាគ្លីនិកដែលផ្តល់សេវាកម្មឈានមុខគេលើសម្រស់ និង សើរស្បែក ជាពិសេសផ្តល់ជាទីទុកចិត្តរបស់អតិថិជន។  អ្វីដែលកាន់តែពិសេសក្នុងអំឡុងពេលនេះ សម្រាប់អតិថិជនដែលអញ្ជើញគ្លីនិករបស់យើង គឺនឹងទទួលបានជាកាដូ ក៏ដូចជាការបញ្ចុះតម្លៃពិសេសលើសេវាកម្មនានា តាំងពីក្បាលរហូតដល់ចុងជើងផងដែរ»។

គួរបញ្ជាក់ផងដែរថា PHOENIXជាគ្លីនិកជំនាញខាងសម្រស់ និង សើស្បែក បង្កើតឡើងក្នុងគោលបំណងស្តារទំនុកចិត្តរបស់អ្នកឡើងវិញទាំងខាងក្នុង និងខាងក្រៅ ដោយគ្មានហានិភ័យនៃផលវិបាក តាមរយៈវិធីសាស្រ្ត និងការព្យាបាលដែលមិនត្រូវការវះកាត់ច្រើន។ ជាមួយនឹងគ្រូពេទ្យជំនាញខាងសើស្បែកដែលទទួលស្គាល់ដោយក្រុមប្រឹក្សារបស់យើង PHOENIX ដែលប្រើតែការអនុវត្ត ហើយផ្អែកលើភស្តុតាង ដើម្បីធានាបាននូវប្រសិទ្ធភាព និងការពេញចិត្តក្នុងរាល់អញ្ជើញមកដល់របស់អតិថិជន នឹងទទួលបានបរិយាកាសប្រកបដោយសុវត្ថិភាព និងរីករាយបំផុតដែលអាចធ្វើទៅបាន។ 

ប្រភេទសេវាកម្មប្រើដោយម៉ាស៊ីនទំនើបៗ ដូចជា បំបាត់ស្នាមមុនខ្មៅស្រអាប់ កាត់ប្រជ្រុយ ជម្រុះរោមគ្រប់ភេទ រួមទាំងពុកមាត់ ពុកចង្ការ  បន្តឹងស្បែក ផ្លុំត្របកភ្នែក ចាក់បបូរមាត់ ចិញ្ចើម Filler Botox Placenta Steam cell ជាដើម៕

ព័ត៌មានបន្ថែម 010/012 887 993 PHOENIX ស្តារទំនុកចិត្តរបស់អ្នក

 

X
5s