PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយផ្តោតទៅលើការប្រើប្រាស់ទិន្នន័យដើម្បីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ​



• វាគ្មិនចូលរួមលំដាប់ពិភពលោកមានដូចជាអ្នកតំណាងជាន់ខ្ពស់មកពីស្ថាប័ន International Finance Corporation/World Bank Group, The Economist Corporate Intelligence Unit, Milken Institute, Bank of Singapore និង The Original Voice of Siri

• កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើឡើងតាមប្រព័ន្ធអនឡាញនឹងបិទបញ្ចប់នៅថ្ងៃទី 8 ខែមករា ឆ្នាំ 2022

 

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធីសន្និសិទ អចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំប្រកបដោយគំនិតលំដាប់ពិភពលោក។ កម្មវិធីនេះមានរយៈពេលមួយខែ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី8 ខែមករា ឆ្នាំ 2022 ខាងមុខនេះ។

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ’ សន្និសិទត្រូវបានផ្សាយនៅលើវេបសាយ AsiaRealEstatesummit.com ព្រមទាំងអនុញ្ញាតិឲ្យមានជជែកគ្នាផ្ទាល់ក្នុងបន្ទប់ជជែក មានបន្ទប់តាំងពិព័រណ៌ចំនួនពីរ និង ស្តង់ជជែកពិភាក្សាចំនួន 30។ ជាមួយនឹងការផ្ដើមបើកកម្មវិធីដោយពិធីការនីទូរទស្សន៍ដ៏ល្បី កញ្ញា Kelly B. Jones កម្មវិធីទទួលបានការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភល្បីៗដូចជា Port City Colombo និង ដៃគូនវានុវត្តន៍ផ្លូវការ IHI។ 

នៅក្នុងឆ្នាំទីប្រាំពីរនេះ សន្និសិទប្រចាំឆ្នាំនេះមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ផ្សេងទៀត ដោយធ្វើការយកចិត្តទុកដាក់ទៅលើនិរន្តរភាព  អគារបៃតងនិងហិរញ្ញវត្ថុ  បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការផ្តោតលើវិទ្យាសាស្ត្រគ្រប់គ្រងទិន្នន័យនិងការស្វែងយល់ពីទិន្នន័យជាចំណុចស្នូល។ 

លោក Hari V. Krishnan នាយកប្រតិបត្តិ និង ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group បានចែករំលែកនៅក្នុងបទបង្ហាញ «GuruTalk» របស់គាត់ថា៖ «យើងមានឱកាសដើម្បីផ្លាស់ប្ដូរលំហូរការងាររបស់យើងពីខាងក្នុងទៅវិញ ដោយប្រាកដថាយើងកំពុងតែប្រើប្រាស់នូវព័ត៌មានអំពីទិន្នន័យ ដើម្បីធ្វើការសម្រេចចិត្តឆ្លាតវៃដូចជា ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវផ្គត់ផ្គង់បែបណាដើម្បីសមនឹងតម្រូវការ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជាដើម។   ព័ត៌មានអំពីទិន្នន័យអាចជួយទៅដល់គ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ»។ 

ជាមួយគ្នានេះដែរ ការវិលត្រឡប់មកវិញរបស់ប្រធានសន្និសិទ លោក Stephen Oehme ដែលបច្ចុប្បន្ននេះជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd និង ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃ Burj Khalifa Dubai ធ្វើការអំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងនៃវិទ្យាសាស្ត្រទិន្នន័យដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា។ «និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងចង់សម្រេច និង កេរ្តិ៍ឈ្មោះដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយ យើងត្រូវតែសម្រេចឱ្យបាននូវលទ្ធផលរឹងមាំនិងយូរអង្វែង។ រួមគ្នា យើងអាចធ្វើបាន»។ 

សន្និសិទឆ្នាំនេះដែលហៅកាត់ថា ARES មានលក្ខណៈពិសេសដោយមានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង 30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គលមានស្នាដៃកំពូលខាងការងារនិរន្តរភាពនិងខាងការងារអាកាសធាតុ អ្នកបង្កើតថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ។ ៥០%នៃវាគ្មិនមានទាំងស្ត្រី និង សមាជិកនៃសហគមន៍ LGBTQ+ ក្នុងន័យពង្រឹងនូវការប្ដេជ្ញាចិត្តរបស់កម្មវិធីដើម្បីលើកកម្ពស់នូវភាពចម្រុះគ្នានៃសម្លេង និង ការរាប់បញ្ចូលមនុស្សគ្រប់គ្នា នៅក្នុងវិស័យអចលនទ្រព្យនិងវិស័យបច្ចេកវិទ្យា។ 

ពានរង្វាន់ «ចក្ខុវិស័យប្រចាំឆ្នាំ» ត្រូវបានផ្ដល់ជាលើកដំបូងជូនដល់អ្នកទទួលជាស្ត្រី ដែលជាស្ថាបត្យករជនជាតិថៃ ឈ្មោះ Kotchakorn Voraakhom ជា CEOនិងជាស្ថាបនិកនៃ Pourous City Network ជាប្រធាននៃក្រុមការងារបម្រែបម្រួលអាកាសធាតុ និងជាប្រធាននៃសមាគម International Federation of Landscape Architects, World (IFLA World)។ 

លោកស្រីបានមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ដែលស្ត្រីអាចមានឱកាសអង្គុយនៅក្នុងវេទិកានេះ និង អាចចែករំលែកនូវ គំនិត យោបល់និងការច្នៃប្រឌិតរបស់ពួកគេបាន។ នៅលើពិភពលោកនេះមិនមានតែភេទពីរទេ នាពេលបច្ចុប្បន្ននេះ យើងមានសង្គមមួយដែលមានភាពចម្រុះគ្នាហើយ ហើយខ្ញុំសង្ឃឹមថាគំនិតច្នៃប្រឌិតរបស់យើងទាំងអស់គ្នាពិតជាអាចរួមបញ្ចូលគ្នា ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះបាន»។

ដោយផ្តោតទៅលើប្រធានបទជាច្រើន និង វិស័យពាក់ព័ន្ធនានា សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានបែងចែកទៅតាមប្រធានបទ ដោយផ្ដោតលើ ភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។

 

ភាពទាក់ទងគ្នានៃទិន្នន័យ (Data Landscape)

វាគ្មិនសំខាន់នៅក្នុងផ្នែក «Data Landscape» មានដូចជាប្រធានបណ្ដាញ The Economist Intelligence Corporate Network ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោកបណ្ឌិត Dr. William Thomas  មកពីក្រុមហ៊ុន The original voice of Siri លោក Susan Bennett  អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី និង បច្ចុប្បន្ននេះជាអ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថាន Milken Institute គឺលោក Curtis S. Chin និងប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន PropertyGuru លោក Mallika Gadepalli។ 

 

ទិន្នន័យដែលអាចចូលប្រើបាន (Accessible Data) 

ផ្នែក «Accessible Data» ត្រូវបានធ្វើបទបង្ហាញនូវចំណុចសំខាន់ៗលើប្រធានបទដូចជាការកសាងភាពធន់ ការចាប់ផ្ដើមអាជីវកម្មដំបូងប្រកបដោយក្រមសីលធម៌ ការចតនៅចំណងឆ្លាតវៃ ការកសាងគ្រឹះធ្វើជាអ្នកមានឥទ្ធិពលលើវិស័យអចលនទ្រព្យនាពេលអនាគត និងករណីសិក្សាអំពីទីក្រុងឆ្លាតជាដើម ដោយវាគ្មិនមកពីស្ថាប័នផ្សេងៗដូចជា International Finance Corporation/World Bank ក្រុមហ៊ុន RedFox AI ក្រុមហ៊ុន IHI Asia Pacific ស្ថាប័ន Presello Home Tour Videos និងស្ថាប័ន Co-Founder of Privacy by Design Lab។

 

ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development)  

ផ្នែក «Sustainable Development» ធ្វើឡើងដោយមានការពិភាក្សាអំពីប្រធានបទ «ស្ត្រីដែលដឹកនាំនិងបង្កើត» ដោយលោកស្រី Kotchakorn Voraakhom មកពីប្រទេសថៃ និង លោកស្រី Jean Jacquelyn de Castro មកពីប្រទេសហ្វីលីពីន ជា CEO នៃក្រុមហ៊ុន ESCA ដែលបានចុះបញ្ជីស្របច្បាប់។

 

នវានុវត្តន៍ទិន្នន័យ (Data Innovation)

ផ្នែកចុងក្រោយ «Data Innovation» ធ្វើឡើងជាកម្មវិធីពិភាក្សាតាមវិទ្យុលើប្រធានបទ «Right on the Money» នៅលើវិទ្យុ Money FM 89.3 របស់ប្រទេសសិង្ហបុរី ដោយលោក Michelle Martin ធ្វើការពិភាក្សាជាមួយនឹងលោក Rani Kaur ជានាយកគ្រប់គ្រង និង ជាប្រធានផ្នែកយុទ្ធសាស្ត្រនិងការគ្រប់គ្រងធុរកិច្ចនៃធនាគារ Bank of Singapore។ 

សំបុត្រសម្រាប់ចូលរួមសន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru   2021 នៅតែអាចស្វែងរកបាននៅលើវេបសាយ watch.AsiaRealEstatesummit.com។ លោកអ្នកអាចចូលមើលកម្មវិធីផ្សាយរបស់វាគ្មិនទាំងអស់នៃសន្និសិទ ARES បាន ក្នុងពេលបច្ចុប្បន្ននេះ ដោយមានបញ្ជីវីដេអូរហូតដល់ថ្ងៃទី8  ខែមករា ឆ្នាំ 2022។

សន្និសិទ «GuruSummit» តាមប្រព័ន្ធអនឡាញត្រូវបានបើកធ្វើឡើងនៅដើមខែធ្នូ ដែលជាផ្នែកមួយនៃកម្មវិធី «PropertyGuru Week» ដ៏គួរឱ្យចាប់អារម្មណ៍ និងជាការប្រារព្ធពិធីប្រចាំឆ្នាំ ដោយមានការបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំតំបន់ និង ប្រចាំប្រទេស នៅក្នុងពិធីផ្ដល់ពានរង្វាន់អចលនទ្រព្យនៅតំបន់អាស៊ីលើកទី 16 របស់ក្រុមហ៊ុន PropertyGuru។

 

សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru   ឆ្នាំ 2021 ត្រូវបានគាំទ្រដោយ អ្នកឧបត្ថម្ភធំដោយ Port City Colombo; ដៃគូនវានុវត្តន៍ផ្លូវការរបស់ IHI; ដៃគូលើផតថលផ្លូវការរបស់ PropertyGuru; ដៃគូទូរទស្សន៍ផ្លូវការរបស់ប៉ុស្តិ៍ទូរទស្សន៍ History Channel; ទស្សនាវដ្ដីផ្លូវការ និង podcast PropertyGuru Property Report; ដៃគូ PR ផ្លូវការរបស់ Infinity Communications; ដៃគូជាសារព័ត៌មានរបស់ APAC CIO Outlook, ក្រុមហ៊ុន Asia PropTech, ក្រុមហ៊ុន Nikkei Asia, ក្រុមហ៊ុន Oxford Business Group, និង ផតខាសសប្បនិម្មិត RedFox Ai; ដៃគូ ESG ផ្លូវការ នៃមូលនិធិ Baan Dek Foundation;  ដៃគូសប្បុរសធម៌ផ្លូវការ Right To Play; និង សមាគមគាំទ្រ Asia MarTech Society and greenbuilding  Consulting & Engineering។ 

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែល តាម [email protected] ឬ ចូលមើលវេបសាយផ្លូវការ៖AsiaRealEstatesummit.com 

 

X
5s