អ្នកស្រី យូ បូរី ៖ ធ្វើការលើកកម្ពស់ និងចូលរួមឲ្យកាន់តែខ្លាំងក្លានៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្សដើម្បីភាពរីកចម្រើនរបស់អាជីវកម្ម
ធនធានមនុស្សជាធនធានដ៏សំខាន់ក្នុងការដំណើរការការងារអាជីវកម្មដែលមិនអាចខ្វះបាន។ ធនធានមនុស្សប្រកបទៅដោយសមត្ថភាព ជាផ្នែកសំខាន់មួយក្នុងការជម្រុញសន្ទុះភាពរីកចម្រើនរបស់ស្ថាប័នមួយ។
ក្នុងនាមជាអ្នកជំនាញផ្នែកគ្រប់គ្រងធនធានមនុស្ស អ្នកស្រី យូ បូរី បានមានប្រសាសន៍ថា៖ «ធ្វើការលើកកម្ពស់ និងចូលរួមឲ្យកាន់តែខ្លាំងក្លានៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្សដើម្បីភាពរីកចម្រើន»។ នៅក្នុងន័យនេះផងដែរអ្នកស្រីចង់បញ្ជាក់ថា ដើម្បីអាចឲ្យក្រុមហ៊ុន ស្ថាប័ន ឬអាជីវកម្មមួយអាចរីកចម្រើនទៅបានល្អ ចាំបាច់ត្រូវមានធនធានមនុស្សដែលមានសមត្ថភាព និងអាចបំពេញការងារតាមអ្វីដែលជាជំនាញ ចំណង់ចំណូលចិត្ត និងត្រូវតាមអត្តចរិកបុគ្គលម្នាក់ៗ។
ការលើកឡើងរបស់អ្នកស្រីនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសិទ្ធិប្រកបអាជីវកម្មរវាងក្រុមហ៊ុន ក្រុមហ៊ុនថេឡឹន អ៊ិចសឹឡិនស៍ ឌីវេឡុបម៉ិន ផាតនើរ ឯ.ក (TEDP) និង ក្រុមហ៊ុន Careers Finder (Cambodia) រួមជាមួយក្រុមហ៊ុន Cam KPI professional Academy នាថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២១។
ពាក់ព័ន្ធទៅនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសិទ្ធិប្រកបអាជីវកម្មនេះ អ្នកស្រីយូ បូរី ក៏បញ្ជាក់ដែរថា គោលបំណងដែលក្រុមហ៊ុន ថេឡឹន អ៊ិចសឹឡិនស៍ ឌីវេឡុបម៉ិន ផាតនើរ ឯ.ក សម្រេចធ្វើកិច្ចសហការគ្នាជាមួយក្រុមហ៊ុនទាំងពីរខាងលើគឺក្រោមហេតុផលដូចខាងក្រោម៖
• ចំពោះក្រុមហ៊ុន Careers Finder (Cambodia) ជាអ្នកឯកទេសខាងជ្រើសរើសបុគ្គលិក ដូច្នេះគាត់ត្រូវមានសមត្ថភាពក្នុងការជ្រើសរើសបេក្ខភាពដែលមានសមត្ថភាព ប្រកបដោយចំណេះដឹងជូនក្រុមហ៊ុនដែលជាអតិថិជន ធ្វើយ៉ាងណាស្វែងរកបុគ្គលិកត្រូវនឹងជំនាញដែលក្រុមហ៊ុនចង់បា-ន។ នៅពេលដែលក្រុមហ៊ុន Careers Finder ត្រូវការ ការប្រឹក្សាយោបល់ ឬបង្វឹកលើផ្នែកធនធា-នមនុស្សដល់ក្រុមការងារ គឺ TEDP ជាអ្នកផ្តល់ជូន។
• ចំពោះក្រុមហ៊ុន Cam KPI professional Academy ជាអ្នកឯកទេសលើជំនាញគ្រប់គ្រងផ្នែកធនធានមនុស្ស ហើយក៏ជាមជ្ឈមណ្ឌលដំបូងគេក្នុងប្រទេសកម្ពុជាដែលនឹងរៀបផ្តល់សេវាកម្មលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (Certification Program) លើការកំណត់ KPI និងការគ្រប់គ្រងធនធានមនុស្ស រួមទាំងជំនាញឯកទេសផ្សេងៗទៀតទាក់ទងនឹងការលក់ ក៏ដូចជាការធ្វើទីផ្សារជាដើម-ល-។
ជាមួយគ្នានេះផងដែរ អ្នកស្រី ឃុន ពិសី ស្ថាបនិកក្រុមហ៊ុន Careers Finder (Cambodia) ក៏បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងមួយនេះពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ទៅដល់ក្រុមហ៊ុនទាំងពីរក៏ដូចជាអាជីវកម្មនានា ដើម្បីគ្រប់គ្រងទៅលើធនធានមនុស្សនៅក្នុងក្រុមហ៊ុន។
អ្នកស្រីបានបន្តទៀតថាក្នុងនាមជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផ្តល់សេវាកម្មជ្រើសរើសបុគ្គលិក ដូច្នេះក៏ត្រូវការការបង្វឹកទៅលើជំនាញឯកទេសវិភាគអាកប្បកិរិយាតាមប្រព័ន្ធ DISC និងអាជីពនិងការងារ (career coaching) ហើយកាន់តែប្រសើរនៅពេលដែលក្រុមហ៊ុនអ្នកស្រី មានដៃគូសហការដ៏ល្អដូចជា TEDP នៅពេលនេះដែលអាចជួយឲ្យការបម្រើសេវាកម្មក្រុមហ៊ុន Careers Finder កាន់តែអាចបំពេញចិត្តអតិថិជនបានកាន់តែល្អ។
រីឯតំណាងក្រុមហ៊ុន Cam KPI professional Academy វិញក៏បានមានប្រសាសន៍ដែរថា Cam KPI professional Academy នឹងធ្វើជាមជ្ឈមណ្ឌល ជាកន្លែងផ្តល់ជំនាញឯកទេសលើផ្នែកគ្រប់គ្រងធនធានមនុស្ស ការកំណត់ KPI និងការវិភាគអាកប្បកិរិយាតាមប្រព័ន្ធ DISC រួមជាមួយឯកទេសសំខាន់ផ្សេងទៀត។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសិទ្ធិប្រកបអាជីវកម្មរវាង ក្រុមហ៊ុនថេឡឹន អ៊ិចសឹឡិនស៍ ឌីវេឡុបម៉ិន ផាតនើរ ឯ.ក (TEDP) និងក្រុមហ៊ុន Careers Finder (Cambodia) រួមជាមួយក្រុមហ៊ុន Cam KPI professional Academy បញ្ចប់ទៅប្រកបដោយបរិយាកាសរីករាយ ហើយកិច្ចសហការមួយនេះបានបង្កើតជាផលវិជ្ជមានជាច្រើនទៅដល់ក្រុមហ៊ុនទាំង ៣ រួមទាំងស្ថាប័ន និងអាជីវកម្មជាច្រើនផ្សេងទៀត ក្នុងការជម្រុញកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងលទ្ធផល៕