ផលិតផលធានារ៉ាប់រង Tune Protect ចេញលក់នូវផែនការធានារ៉ាប់រងថ្មីសម្រាប់ការធ្វើដំណើរពាក់ព័ន្ធនឹងជម្ងឺ Covid-19 ចំពោះអ្នកទេសចរណ៍លើតំហែទាំសុខភាពដែលធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី​



ក្រុងកូឡាឡាំពួ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ - ក្រុមហ៊ុន Tune Protect Group Berhad (“Tune Protect”, “Group”) និង ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី [ Malaysia Healthcare Travel Council (“MHTC”)] បានសហការគ្នាដាក់ឱ្យដំណើរការនូវគម្រោងការពារការធ្វើដំណើរពាក់ព័ន្ធនឹងជម្ងឺ Covid-19 ជូនដល់អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាព ដែលស្វែងរកការប្រឹក្សាយោបល់ និងការព្យាបាលតាមក្បួនវេជ្ជសាស្ត្រ ជាមួយនិងមន្ទីរពេទ្យឯកជននានានៅប្រទេសម៉ាឡេស៊ី។

ដោយត្រូវបានគេស្គាល់ថាជា Covid Travel Pass+ (ធានារ៉ាប់រងពេលធ្វើដំណើរលើជម្ងឺកូវីត+) ការធានារ៉ាប់រងនេះមានពីរកញ្ចប់ គឺកញ្ចប់ធម្មតា និង កញ្ចប់ពិសេស ដែលផ្ដល់នូវការធានារ៉ាប់រងលើចំណាយវេជ្ជសាស្ត្រ និងការសម្រាកពេទ្យ ដោយសារជម្ងឺកូវីត-១៩ ដែលមាន ទឹកប្រាក់រហូតដល់ RM100,000 (ស្មើនឹងUSD23,926.31) និង RM350,000 (ស្មើនឹងUSD83,742.07) តាមកញ្ចប់នីមួយៗ។ កញ្ចប់សេវាសុខភាពទាំងពីរនេះក៏មានផ្ដល់នូវប្រាក់ឧបត្ថម្ភចំនួន RM10,000 (ស្មើនឹងUSD2,392.63) ក្នុងករណីមានការទទួលមរណៈភាពដោយជម្ងឺកូវីត-១៩ ផងដែរ។

 

ក្រៅពីធានារ៉ាប់រងទៅលើជម្ងឺកូវីត-១៩ អត្ថប្រយោជន៍នៃការធានារ៉ាប់រង Covid Travel Pass+ ក៏ធានាផងដែរទៅលើការលុបចោលការធ្វើដំណើរ ការពន្យារពេលជើងយន្តហោះ ការបាត់បង់ ឬការខូចខាតឥវ៉ាន់ដែលត្រូវឆែកអ៊ីន និងប្រាក់ឧបត្ថម្ភការធ្វើចត្តាឡីស័ក្តពេលត្រូវធ្វើរោគវិនិច្ឆ័យជម្ងឺកូវីត-១៩ ចំនួន (RM350 ឬ USD83.83 ក្នុងមួយថ្ងៃ រហូតដល់ទឹកប្រាក់ចំនួន RM2,450 ឬ USD585.98) ក្នុងចំណោមការធានានានាទាំងនោះ។ 

 

លោក En. Mohd Daud Mohd Arif នាយកប្រតិបត្តិនៃ MHTC បានមានប្រសាសន៍ថា៖ “Malaysia Healthcare ប្ដេជ្ញាចិត្តក្នុងការធ្វើការជាដៃគូជាមួយនឹងបណ្ដាស្ថាប័ន ដែលមានជំហរនិងការតាំងចិត្តដូចយើងខ្ញុំនៅក្នុងការផ្ដល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពរលូនជូនដល់អ្នកធ្វើដំណើររបស់យើង។ យើងខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការសហការជាមួយនឹងផលិតផល Tune Protect នៅក្នុងការធានាជូនអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពរបស់យើងថាពួកគាត់ពិតជាត្រូវបានការពារ និងអាចឱ្យពួកគាត់ទទួលបានអារម្មណ៍ស្ងប់ចិត្តនៅក្នុងអំឡុងពេលនៃការធ្វើដំណើរ ជាមួយនិងការធានារ៉ាប់រង Covid Travel Pass+ នេះ។

នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងដើម្បីបង្ហាញឱ្យឃើញនូវចំណុចខ្លាំងរបស់ប្រទេសម៉ាឡេស៊ី ថាជាគោលដៅមួយដែលប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ហើយផ្ដល់ឱ្យអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនូវផែនការការពារដែលអាចស្វែងរកបាន និងមានលទ្ធភាពអាចទិញកញ្ចប់ការពារនេះបាន នៅពេលដែលប្រទេសចាប់ផ្ដើមបើកឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិដែលត្រឡប់មកឆ្នេរសមុទ្រយើង”។ 

ប្រទេសម៉ាឡេស៊ីបានក្លាយជាគោលដៅជាទីពេញចិត្តសម្រាប់អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនៅជុំវិញពិភពលោកដែលមានចំនួនសរុបរហូតដល់ ១,២២០,០០០នាក់ នៅក្នុងឆ្នាំ២០១៩។ ដោយត្រូវបានគេស្គាល់ថាជាប្រទេសដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពលំដាប់ពិភពលោក ដែលអាចស្វែងរកបានយ៉ាងងាយស្រួល និងមានលទ្ធភាពអាចបង់ថ្លៃចំណាយបាន ប្រទេសម៉ាឡេស៊ីកំពុងតែការពារនូវការផ្ដល់ជូនផ្នែកថែទាំសុខភាពរបស់ខ្លួន តាមរយៈការកសាងនូវភាពជាដៃគូយុទ្ធសាស្ត្រដើម្បីផ្ដល់នូវបទពិសោធន៍ការធ្វើដំណើរដើម្បីពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ីបានល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។ 

 

លោក Rohit Nambiar (“Rohit”), នាយកប្រតិបត្តិនៃគ្រូបទទួលបន្ទុកផលិតផល  Tune Protect បានមានប្រសាសន៍ថា៖ “ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ទៅលើសេវាកម្មថែទាំសុខភាពដែលទទួលបាននូវពានរង្វាន់ជាច្រើន របស់ខ្លួន ហើយជាមួយនិងការបន្ធូរបន្ថយទៅលើការរឹតបន្តឹងក្នុងពេលធ្វើដំណើរ យើងខ្ញុំរំពឹងទុកថាចំនួនអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពនឹងមានការកើនឡើង។ ដោយហេតុនេះហើយ យើងខ្ញុំមានភាពរីករាយណាស់ក្នុងការសហការជាមួយ MHTC ព្រោះយើងមានការជឿជាក់ខ្ពស់ថានេះជាអ្វីដែលអតិថិជនត្រូវការ។កិច្ចសហប្រតិបត្តិការនេះផ្ដល់ឱ្យនូវបទពិសោធន៍នៃការធ្វើដំណើរប្រកបដោយភាពងាយស្រួល ដែលអតិថិជនមិនមានការព្រួយបារម្ភនានាដូចជាជាក់ស្តែងសម្រាប់អ្នកទេសចរណ៍ដែលមកធ្វើតំហែទាំសុខភាព ការស្វែងរកការព្យាបាល និង ការប្រឹក្សាយោបល់តាមក្បួនវេជ្ជសាស្ត្រនៅទីនេះគឺ--ប្រទេសម៉ាឡេស៊ីផ្ទាល់។” 

 

អ្នកទេសចរណ៍ដែលមានតម្រូវការ តំហែទាំសុខភាពអាចចូលគេហទំព័រ Malaysia Healthcare រួចហើយចុចលើផ្ទាំងរូបភាពដែលមានពាក្យ Covid Travel Pass+ ដើម្បីទិញកញ្ចប់ផែនការនេះ ឬក៏មានបំណងស្វែងយល់បន្ថែមអំពីផលិតផលនេះ។ ផ្ទាំងរូបភាពនៅលើគេហទំព័រនេះក៏មានបង្ហាញជូននូវ

គេហទំព័ររបស់មន្ទីរពេទ្យដែលជាសមាជិកនៃ MHTC ផងដែរ។ 

 

 

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល Tune Protect និង MHTC សូមចូលទៅកាន់គេហទំព័រ https://www.tuneprotect.com/ និង https://malaysiahealthcare.org/

 

 

សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖

 Ms. Vanessa Tan

លោកស្រី Ms. Vanessa Tan

តួនាទី ៖ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ និងសាជីវកម្ម

នៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី - MHTC

[email protected] 

 

 

អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី

ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council: MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលទទួលខុសត្រូវក្នុងការរៀបចំកន្លែងធ្វើដំណើរថែទាំសុខភាពរបស់ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ២០០៩ MHTC ធ្វើការជាមួយដៃគូសម្របសម្រួលឧស្សាហកម្ម និង អ្នកផ្តល់សេវាកម្ម ក្នុងការសម្របសម្រួលនិងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីរីកចម្រើន ក្រោមម៉ាកយីហោ «ការថែទាំសុខភាពម៉ាឡេស៊ី» (Malaysia Healthcare) ដែលមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅថែទាំសុខភាពសកលលោកឈានមុខគេ។

 

ចាប់ផ្តើមរៀបចំផែនការនៅដំណើរការទេសចរណ៍ថែទាំសុខភាពរបស់អ្នកជាមួយ Malaysia Healthcare

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.malaysiahealthcare.org ឬទាក់ទងមកមជ្ឈមណ្ឌលបម្រើ   សេវាអតិថិជនរបស់ MHTC តាមរយៈទូរស័ព្ទលេខ ១-៨០០-១៨៨-៦៨៨ (ក្នុងប្រទេសម៉ាឡេស៊ី) ឬលេខ + ៦០៣ ២៧២ ៦៨ ៦៨៨ (នៅក្រៅប្រទេសម៉ាឡេស៊ី) ដែលដំណើរការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ម៉ោងសកល + ៨)។

 

ទទួលបានបទពិសោធន៍ពេញលេញក្នុងដំណើរទេសចរណ៍យ៉ាងរលូនរបស់អ្នកជម្ងឺ ដោយចាប់ផ្តើមនូវផ្នែកបម្រើសេវាអតិថិជន និងសាលរង់ចាំរបស់ Malaysia Healthcare ដែលមានទីតាំងស្ថិតនៅ៖

 

• អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (KLIA)៖ សាលអ្នកដំណើរមកដល់ ច្រកទ្វារទី ៨ (+ ៦០៣ ៨៧៧៦ ៦១៦៨)

• អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួទី ២ (klia2) ៖ កន្លែងចេញដំណើរ ជាន់ទី ៣ (+៦០៣ ៨៧៧៨ ៥៥៦៦)

• អាកាសយានដ្ឋានអន្តរជាតិ Penang (PIA)៖ ជាន់ទី ១ កន្លែងអ្នកដំណើរមកដល់ (+ ៦០៤ ៦៤៣ ១៦២៦) 

 

បណ្តាញផ្សព្វផ្សាយសង្គម Malaysia Healthcare

• ហ្វេសប៊ុក – facebook.com/malaysiahealthcare.org

• Instagram – instagram.com/malaysiahealthcare

 

ពានរង្វាន់ និងទំនួលស្គាល់ថ្មីៗរបស់ Malaysia Healthcare ៖

ពានរង្វាន់ Medical Travel Awards (2015-2020) ក្នុងកំណត់ត្រា International Medical Travel Journal

• ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៥ – ២០១៧, ២០២០)

• ប័ណ្ណសរសើរដ៏ខ្ពង់ខ្ពស់ - ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៨ និង ២០១៩)

• ទេសចរណ៍សុខភាព និងវេជ្ជសាស្រ្ដ៖ កម្រងប្រចាំឆ្នាំ - ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (២០១៦-២០២០)

 

ជីវិតរស់នៅលំដាប់អន្តរជាតិ (សន្ទស្សន៍ចូលនិវត្តន៍សកល ២០១៥ - ២០១៩)

• ម៉ាឡេស៊ី - “ប្រទេសល្អបំផុតលើពិភពលោកសម្រាប់ការថែទាំសុខភាព”

ពានរង្វាន់ Asia Pacific Healthcare & Medical Tourism Awards (2017 – 2021) 

សន្ទស្សន៍ដំណើរទេសចរណ៍មូស្លីមសកលនៃសន្ទស្សន៍ចំណាត់ថ្នាក់ MasterCard-Crescent Rating Index Global Muslim Travel Index (២០១១ - ២០២១)

• ប្រទេសកំពូលសម្រាប់ដំណើរទេសចរណ៍មូស្លីម 

មន្ទីរពេទ្យល្អបំផុតលំដាប់ពិភពលោកសម្រាប់គុណភាពវេជ្ជសាស្ត្រក្នុងដំណើរកំសាន្តរបស់អ្នកទេសចរណ៍ (២០១៣, ២០១៤, ២០១៧-២០១៩)

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតស្តីពីការចុះបញ្ជីពានរង្វាន់ សូមចូលទៅកាន់៖ ww.malaysiahealthcare.org 

 

X
5s