ប្រទេសម៉ាឡេស៊ីគឺជាមជ្ឈមណ្ឌលព្យាបាលជម្ងឺរលាកថ្លើមប្រភេទ C ប្រចាំតំបន់អាស៊ី​



insigHT2021 ដែលជាសន្និសីទអន្តរជាតិមានយៈពេលចំនួនបីថ្ងៃ គឺជាគម្រូយុទ្ធសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជម្ងឺរាតត្បាត ដើម្បីបង្កើនភាពរឹងមាំសម្រាប់តំហែទាំសុខភាពពិភពលោកក្នុងស្សាហកម្មទេសចរណ៍

គួឡាឡាំពួ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ – insigHT2021 ដែលជាសន្និសីទវេជ្ជសាស្ត្រឈានមុខគេនៃទីផ្សារទេសចរណ៍ក្នុងតំបន់ បានប្រកាសជាផ្លូវការថា ប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលព្យាបាលជំងឺរលាកថ្លើមប្រភេទ C ប្រចាំអាស៊ី ក្រោមអធិបតីភាពរបស់លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី។ ក្នុងនាមជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលបាននូវការអនុញ្ញាតក្នុងការភ្ជាប់ជាមួយលក្ខខណ្ឌក្នុងការប្រើប្រាស់ឱសថ Ravidasvir  ជាមួយឱសថ Sofosbuvir ដើម្បីព្យាបាលជម្ងឺរលាកថ្លើមប្រភេទC បានធ្វើឱ្យប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយព្យាបាលដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពសម្រាប់អ្នកដែលផ្ទុកមេរោគនេះ។

 

      “ដើម្បីឆ្លើយតបទៅនឹងទិវាជម្ងឺរលាកថ្លើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី” “Hepatitis Can’t Wait” ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ហើយបាននឹងកំពុងព្យាយាមឆ្ពោះទៅមុខជាមួយនឹងដំណោះស្រាយព្យាបាលអ្នកដែលឆ្លងជម្ងឺនេះ។ សកម្មភាពនេះមានលក្ខណៈស្របទៅតាមបេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយការឆ្លងជម្ងឺរលាកថ្លើមប្រភេទថ្មីរហូតដល់៩០% និងកាត់បន្ថយមរណភាពដោយសារវីរុសនៃជំងឺរលាកថ្លើមរហូតដល់៦៥% នៅត្រឹមឆ្នាំ២០៣០។ ប្រទេសម៉ាឡេស៊ីបាននឹងកំពុងផ្តល់ជូនអ្នកជម្ងឺរលាកថ្លើមប្រភេទC នូវការព្យាបាលដែលមានអត្រាជាសះស្បើយរហូតដល់៩៧% និងកាត់បន្ថយថ្លៃចំណាយរហូតទៅដល់៩៥% នេះបើតាមប្រសាសន៍របស់លោក YB Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីដែលបានថ្លែងក្នុងពិធីបើកសន្និសីទ insigHT2021 ។

ថ្លែងមតិលើការផ្តល់ជូននូវការព្យាបាលតាមលំនាំថ្មីនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Pharmaniaga Berhad Group លោក Datuk Zulkarnain Md Eusope បានមានប្រសាសន៍បន្ថែមថា "តាមរយៈជំនាញឯកទេសរបស់យើងក្នុងការផ្គត់ផ្គង់    ការដឹកជញ្ជូន និងការចែកចាយឱសថព្យាបាលជម្ងឺរលាកថ្លើមប្រភេទC ជូនដល់បណ្តាមន្ទីរពេទ្យជាសមាជិករបស់ MHTC យើងមានមោទនភាពក្នុងការរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមសម្រាប់ប្រទេសម៉ាឡេស៊ី និងអង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទC នៅត្រឹមឆ្នាំ២០៣០។ ដើម្បីបង្កើតនូវលទ្ធភាពទទួលបានការព្យាបាលសម្រាប់អ្នកជំងឺក្នុងស្រុក និងអន្តរជាតិដែលត្រូវការជំនួយ ពួកយើងធ្វើការក្នុងភាពជាដៃគូស្របតាមចក្ខុវិស័យនៃការបង្កើនភាពរឹងមាំ សំដៅជំរុញឱ្យវេជ្ជសាស្រ្តនៃឧស្សាហកម្មទេសចរណ៍បោះជំហានទៅមុខមួយកម្រិតបន្ថែមទៀត។

 

insigHT2021 ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា និងក្រោមការសម្របសម្រួលពីសំណាក់ក្រុមហ៊ុន MHTC ដែលជាទីភ្នាក់ងារមួយចំណុះក្រោមក្រសួងសុខាភិបាល ដែលមានតួនាទីជួយសម្រួល និងលើកស្តួយដល់តំហែទាំសុខភាពក្នុងស្សាហកម្មទេសចរណ៍នៅប្រទេសម៉ាឡេស៊ី។ សន្និសីទដែលបានធ្វើឡើងក្រោមប្រធានបទ ‘Forging Resilience’ បានបង្ហាញពីចក្ខុវិស័យស៊ីជម្រៅអំពីយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ក៏ដូចជាឱកាសដើម្បីបង្កើនភាពរឹងមាំរបស់ឧស្សាហកម្មនេះក្រោមប្រធានបទនានាដូចជា៖ ការរៀបចំប្រព័ន្ធសុខាភិបាលឡើងវិញ អនាគតនៃតំហែទាំសុខភាព និងសុខុមាលភាព ក៏ដូចជាការកសាងវិស័យបដិសណ្ឋារកិច្ចឡើងវិញពីសំណាក់អ្នកជំនាញល្បីៗខាងឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ។

“insigHT បានដើរតួនាទីជាវេទិកាដ៏សំខាន់ក្នុងការបង្កើតលទ្ធផលរូបី និងមានតម្លៃដែលផ្តល់នូវអត្ថប្រយោជន៍ដល់               បណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនេះ ក៏ដូចជាអ្នកទេសចរស្វែងរកការថែទាំសុខភាព។ ដោយបានស៊ូទ្រាំនឹងស្ថានភាពនៃជម្ងឺរាតត្បាត ឥឡូវនេះវាពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការបង្កើនប្រសិទ្ធភាពនៃវេទិកាទាំងនេះដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មរបស់យើងមានភាពរស់រវើកឡើងវិញ” នេះបើតាមប្រសាសន៍របស់លោក Mohd Daud Mohd Arif នាយកប្រតិបត្តិរបស់ MHTC ។

 

នៅក្នុងខួបលើកទីប្រាំមួយរបស់ខ្លួន insigHT2021 ក៏ដើរតួជាកាតាលីករមួយសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស ដោយបានទាក់ទាញបណ្តាតួអង្គក្នុងវិស័យឧស្សាហកម្មនៅទូទាំងផ្នែកផ្សេងៗនៃខ្សែសង្វាក់តម្លៃ សំដៅដល់ការជួយពង្រឹងដល់តំហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែរឹងមាំថែមទៀត។ TMOne ដែលជាដៃគូឌីជីថលសម្រាប់ insigHT2021 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឱ្យការធ្វើឌីជីថលនីយកម្មនូវចំណុចតភ្ជាប់សំខាន់ៗនៅក្នុងដំណើរទេសចរណ៍សម្រាប់តំហែទាំសុខភាព។

 

“Telekom Malaysia Berhad (TM) តាមរយៈ TM ONE មានក្តីរំភើបរីករាយក្នុងការក្លាយជាដៃគូឌីជីថលសម្រាប់ insigHT របស់ MHTC ក្នុងឆ្នាំទី៣ ជាប់ៗគ្នា។ ភាពជាដៃគូនេះមានលក្ខណៈស្របតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់កម្លាំងថាមពលដល់បណ្តាតួអង្គនៃហែទាំសុខភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងដំណោះស្រាយឌីជីថលពេញលេញ ដែលអាចឱ្យពួកគេបោះជំហានទៅមុខ ស្របពេលដែលកំពុងមានបញ្ហាប្រឈមជាសកល។ សេវាឌីជីថលនានាដូចជា៖ ការបង្កើនល្បឿននៃការទទួលយកនូវសេវាវេជ្ជសាស្ត្រ  ហេដ្ឋារចនាសម្ព័ន្ធសុខភាពឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ និងធ្វើឱ្យវេជ្ជសាស្រ្តក្នុងឧស្សាហកម្មទេសចរណ៍មានភាពរីកចម្រើន ” នេះបើតាមប្រសាសន៍របស់លោក Imri Mokhtar នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន TM។

 

លោកបានបន្ថែមទៀតថា “យើងបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្រួលដល់បញ្ហានេះ ដោយសារវាមានលក្ខណៈស្របតាមការផ្លាស់ប្តូររបស់យើងដើម្បីក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតលើសុខភាពមនុស្សជាតិជាចម្បង ដោយធ្វើឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែល្អប្រសើរឡើងតាមរយៈដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត ហើយស័ក្តិសមនឹងតួនាទីតែមួយគត់របស់យើងក្នុងនាមជាអ្នកបង្កើតឌីជីថលម៉ាឡេស៊ី ” ។

 

insigHT2021 ទាក់ទាញអ្នកចូលរួមនៅទូទាំងពិភពលោកមកដោយរាប់ចាប់ពីតំបន់ អាស៊ី និងអឺរ៉ុប ហើយមានក្រុមវាគ្មិនដែលក្នុងនោះរួមមានអ្នកដឹកនាំទស្សនៈសកល និងអ្នកជំនាញឯកទេសក្នុងវិស័យទេសចរណ៍។ ក្នុងនោះរួមមាន៖ លោក YBhg. Tan Sri Dato' Seri លោកបណ្ឌិត Noor Hisham Abdullah (អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី) លោកស្រី Ir. Rizki Handayani, MBTM (អនុរដ្ឋមន្ត្រីទទួលបន្ទុកផលិតផលទេសចរណ៍ និងការរៀបចំពិធីការនានា ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី) លោក Datuk Musa Hj. Yusof (អគ្គនាយករង (ផ្នែកជំរុញការផ្សព្វផ្សាយ), ទេសចរណ៍ម៉ាឡេស៊ី) លោកស្រី Aireen Omar (ប្រធានក្រុមហ៊ុន AirAsia Digital, AirAsia Group) លោកស្រី Nongyao Jirundorn (អាជ្ញាធរទេសចរណ៍ថៃ) លោក Michel Julian (UNWTO អេស៉្បាញ) លោក Arnaud Bauer (LEK Consulting) និងវាគ្មិនដ៏ល្បីល្បាញជាច្រើនរូបទៀត។ 

 

សន្និសីទ insigHT2021 ទទួលបានការគាំទ្រពី TM One (ដៃគូឌីជីថល) Tourism Malaysia, Tourism Selangor, IMM Carehub និង Magicopper ។

 

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមក្នុងសន្និសីទ insigHT2021 សូមចូលទៅកាន់គេហទំព័រ www.mhtc.org.my/insigHT2021 ។

-ចប់-

 

សម្រាប់ការសាកសួរព័ត៌មានបណ្តាញផ្សព្វផ្សាយ៖

Vanessa Tan

ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ និងសាជីវកម្ម

ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី - MHTC

[email protected] 

 

 

អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី

ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council: MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលទទួលខុសត្រូវក្នុងការរៀបចំកន្លែងធ្វើដំណើរថែទាំសុខភាពរបស់ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ២០០៩ MHTC ធ្វើការជាមួយដៃគូសម្របសម្រួលឧស្សាហកម្ម និង អ្នកផ្តល់សេវាកម្ម ក្នុងការសម្របសម្រួលនិងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីរីកចម្រើន ក្រោមម៉ាកយីហោ «ការថែទាំសុខភាពម៉ាឡេស៊ី» (Malaysia Healthcare) ដែលមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅថែទាំសុខភាពសកលលោកឈានមុខគេ។

 

ចាប់ផ្តើមរៀបចំផែនការនៅដំណើរការទេសចរណ៍ថែទាំសុខភាពរបស់អ្នកជាមួយ Malaysia Healthcare

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.malaysiahealthcare.org ឬទាក់ទងមកមជ្ឈមណ្ឌលបម្រើ   សេវាអតិថិជនរបស់ MHTC តាមរយៈទូរស័ព្ទលេខ ១-៨០០-១៨៨-៦៨៨ (ក្នុងប្រទេសម៉ាឡេស៊ី) ឬលេខ + ៦០៣ ២៧២ ៦៨ ៦៨៨ (នៅក្រៅប្រទេសម៉ាឡេស៊ី) ដែលដំណើរការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ម៉ោងសកល + ៨)។

 

ទទួលបានបទពិសោធន៍ពេញលេញក្នុងដំណើរទេសចរណ៍យ៉ាងរលូនរបស់អ្នកជម្ងឺ ដោយចាប់ផ្តើមនូវផ្នែកបម្រើសេវាអតិថិជន និងសាលរង់ចាំរបស់ Malaysia Healthcare ដែលមានទីតាំងស្ថិតនៅ៖

 

• អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (KLIA)៖ សាលអ្នកដំណើរមកដល់ ច្រកទ្វារទី ៨ (+ ៦០៣ ៨៧៧៦ ៦១៦៨)

• អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួទី ២ (klia2) ៖ កន្លែងចេញដំណើរ ជាន់ទី ៣ (+៦០៣ ៨៧៧៨ ៥៥៦៦)

• អាកាសយានដ្ឋានអន្តរជាតិ Penang (PIA)៖ ជាន់ទី ១ កន្លែងអ្នកដំណើរមកដល់ (+ ៦០៤ ៦៤៣ ១៦២៦) 

 

បណ្តាញផ្សព្វផ្សាយសង្គម Malaysia Healthcare

• ហ្វេសប៊ុក – facebook.com/malaysiahealthcare.org

• Instagram – instagram.com/malaysiahealthcare

 

ពានរង្វាន់ និងទំនួលស្គាល់ថ្មីៗរបស់ Malaysia Healthcare ៖

ពានរង្វាន់ Medical Travel Awards (2015-2020) ក្នុងកំណត់ត្រា International Medical Travel Journal

• ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៥ – ២០១៧, ២០២០)

• ប័ណ្ណសរសើរដ៏ខ្ពង់ខ្ពស់ - ទេសចរណ៍សុខភាព និងវេជ្ជសាស្ត្រ៖ គោលដៅប្រចាំឆ្នាំ – ម៉ាឡេស៊ី (២០១៨ និង ២០១៩)

• ទេសចរណ៍សុខភាព និងវេជ្ជសាស្រ្ដ៖ កម្រងប្រចាំឆ្នាំ - ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (២០១៦-២០២០)

 

ជីវិតរស់នៅលំដាប់អន្តរជាតិ (សន្ទស្សន៍ចូលនិវត្តន៍សកល ២០១៥ - ២០១៩)

• ម៉ាឡេស៊ី - “ប្រទេសល្អបំផុតលើពិភពលោកសម្រាប់ការថែទាំសុខភាព”

ពានរង្វាន់ Asia Pacific Healthcare & Medical Tourism Awards (2017 – 2021) 

សន្ទស្សន៍ដំណើរទេសចរណ៍មូស្លីមសកលនៃសន្ទស្សន៍ចំណាត់ថ្នាក់ MasterCard-Crescent Rating Index Global Muslim Travel Index (២០១១ - ២០២១)

• ប្រទេសកំពូលសម្រាប់ដំណើរទេសចរណ៍មូស្លីម 

មន្ទីរពេទ្យល្អបំផុតលំដាប់ពិភពលោកសម្រាប់គុណភាពវេជ្ជសាស្ត្រក្នុងដំណើរកំសាន្តរបស់អ្នកទេសចរ (២០១៣, ២០១៤, ២០១៧-២០១៩)

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតស្តីពីការចុះបញ្ជីពានរង្វាន់ សូមចូលទៅកាន់៖ ww.malaysiahealthcare.org 

 

X
5s