ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ឆ្នើមៗមានការកើនឡើងយ៉ាងច្រើន និងប្រកបដោយមោទនភាពក្នុងឱកាសទទួលពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជាលើកទី ៦ របស់ PropertyGuru
បណ្តាក្រុមហ៊ុន និងគម្រោងដ៏ល្អវិសេសបំផុតប្រចាំប្រទេសទទួលបានជ័យលាភីក្នុងពិធីរាត្រីស្រមោសតាមប្រព័ន្ធអនឡាញដំបូងបង្អស់សម្រាប់កម្មវិធីពានរង្វាន់អចលនទ្រព្យ
• ក្រុមហ៊ុន Urbanland មានភាពលេចធ្លោជាងគេនៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំ២០២១ ដោយទទួលបានងារជា ក្រុមហ៊ុនអភិវឌ្ឍន៍បានល្អដាច់គេ និង ការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេ (នៅកម្ពុជា)
• ម្ចាស់ជ័យលាភីពានរង្វាន់កំពូលៗដទៃទៀតរួមមានក្រុមហ៊ុន Sophea Suites Co., Ltd. ក្រុមហ៊ុន Mekong Land Development Co., Ltd និងក្រុមហ៊ុន The Peninsula Capital Co., Ltd ដែលតំណាងឱ្យការអភិវឌ្ឍអាគារខុនដូ អាផាតមិនសម្រាប់ជួល និងលំនៅដ្ឋានដ៏ល្អដាច់គេនៅទូទាំងប្រទេស។
• លោកស្រី Catherine Chan ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន Urban Village & Factory Phnom Penh មានសេចក្តីរំភើបរីករាយចំពោះជ័យលាភីជាប្រវត្តិសាស្ត្ររបស់ខ្លួនដែលទទួលបានពានរង្វាន់ Real Estate Personality of the Year
រាជធានីភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជារបស់ PropertyGuru បានរៀបចំឆាកព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទីប្រាំមួយ និងពិធីប្រគល់ពានរង្វាន់ចាក់ផ្សាយតាមប្រព័ន្ធអនឡាញលើកដំបូងបង្អស់របស់ខ្លួន ដោយមានផ្តល់ពានរង្វាន់កិត្តិយសដល់បណ្តាក្រុមហ៊ុនឆ្មើមៗឈានមុខគេបំផុតនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ និងគម្រោងដែលល្អបំផុត ហើយរឹងមាំបំផុតរបស់ប្រទេសបានប្រកួតប្រជែងយកពានរង្វាន់១៩ ប្រភេទផ្សេងៗគ្នានៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជាលើកទី៦ របស់ PropertyGuru ដែលធ្វើការចាក់ផ្សាយនៅលើគេហទំព័រ AsiaPropertyAwards.com ក៏ដូចជានៅលើវេទិកាឌីជីថលផ្សេងៗជាច្រើនទៀត ដោយមានការចាក់ផ្សាយនូវមាតិកាសំខាន់ៗនៅលើបណ្តាញ History Channel ។ ពានរង្វាន់ប្រចាំឆ្នាំ២០២១នេះ ក៏ឃើញមានផងដែរនូវការប្រគល់ពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជាជូនដល់ម្ចាស់លាភីជាស្ត្រីដំបូងគេបង្អស់ដែលបានទទួលពានរង្វាន់ប្រភេទនេះ។
ក្រុមហ៊ុន Urbanland បានក្លាយជាអ្នកឈ្នះជ័យលាភីធំបំផុតប្រចាំឆ្នាំ ដោយដណ្តើមបានពានរង្វាន់ចំនួន៧ ដែលរួមមានក្រុមហ៊ុនអ្នកអភិវឌ្ឍន៍បានល្អដាច់គេផងដែរ។ អ្នកអភិវឌ្ឍន៍គម្រោង Chankiri Palm Creek ក៏បានឈ្នះពានរង្វាន់កិត្តិយសកំពូលថ្នាក់ជាតិសម្រាប់ប្រភេទនៃការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេនៅកម្ពុជា - Best Housing Development (Cambodia) ក៏ដូច
ជាពានរង្វាន់សម្រាប់ប្រភេទនៃការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេនៅរាជធានីភ្នំពេញ - Best Housing Development (Phnom Penh ) ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះបានស្អាតដាច់គេ- Best Housing Architectural Design និងពានរង្វាន់ស្ថាបត្យកម្មរចនាទេសភាពស្អាតដាច់គេ - Best Housing Landscape Architectural Design ។
Sophea Suites Co., Ltd ត្រូវបានទទួលស្គាល់ថាជាអ្នកអភិវឌ្ឍន៍ការរស់នៅបានល្អដាច់គេ- Best Lifestyle Developer ដែលឈ្នះពានរង្វាន់ផ្នែកអភិវឌ្ឍន៍អាគារអាផាតមិនសម្រាប់ជួលល្អដាច់គេ - Best Serviced Apartment Development និងពានរង្វាន់ផ្នែករចនាផ្ទៃខាងក្នុងអាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ - Best Serviced Apartment Interior Design សម្រាប់គម្រោងរបស់ខ្លួនផ្ទាល់។ ជាមួយគ្នានេះ ក្រុមហ៊ុន Mekong Land Development Co., Ltd បានទទួលនូវពានរង្វាន់អ្នកអភិវឌ្ឍន៍របកគំហើញបានល្អដាច់គេ- Best Breakthrough Developer និងឈ្នះពានរង្វាន់ការរចនាផ្ទៃខាងក្នុងលំនៅដ្ឋានបានល្អដាច់គេ - Best Residential Interior Design សម្រាប់ការអភិវឌ្ឍគម្រោង Mekong City របស់ខ្លួន។
គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd បានឈ្នះពានរង្វាន់ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅកម្ពុជា) - Best Condo Development (Cambodia) ក៏ដូចជាពានរង្វាន់អភិវឌ្ឍន៍អាគារខុនដូល្អបំផុត (នៅភ្នំពេញ) - Best Condo Development (Phnom Penh) និងពានរង្វាន់ស្ថាបត្យកម្មរចនាអាគារខុនដូល្អដាច់គេ - Best Condo Architectural Design Awards។
លោកស្រី Catherine Chan នាយិកាក្រុមហ៊ុន Goldfame Group បានទទួលយកពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជា ដែលបានធ្វើឱ្យគាត់ក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងការទទួលបានពានរង្វាន់ប្រភេទនេះ។ គាត់ជាស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុន Urban Village & Factory Phnom Penh ដែលជាម្ចាស់ជ័យលាភី បានថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group រួមទាំងក្រុមនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report Magazine ដែលបានជ្រើសរើសគាត់ជាម្ចាស់ជ័យលាភីលើពានរង្វាន់នៅឆ្នាំនេះ។
លោកស្រី Chan បានមានប្រសាសន៍ថា “ពានរង្វាន់នេះពិតជាមានន័យខ្លាំងណាស់ចំពោះរូបខ្ញុំផ្ទាល់ ក៏ដូចជាប្រទេស កម្ពុជាទាំងមូលផងដែរ។ តាមរយៈការទទួលស្គាល់នេះ យើងសូមប្រាប់ទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាក៏អាចមានគម្រោងលំដាប់ពិភពលោកដូចគេឯងដែរ ជាក់ស្តែងគឺគម្រោង Urban Village និង Factory Phnom Penh ។
គម្រោងផ្សេងទៀតដែលទទួលបានជ័យលាភីនៅឆ្នាំនេះគឺ គម្រោង City View Residence របស់ក្រុមហ៊ុន Hua Jun Property Development Co., Ltd គម្រោង Prince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.; និងគម្រោង The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd.។
លោក Hari Krishnan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropertyGuru បានមានប្រសាសន៍ថា “ខ្ញុំសូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភី ហើយនិងបណ្តាក្រុមហ៊ុនដែលទទួលបានការកោតសរសើរនានានៅកម្ពុជា ដែលបានយកឈ្នះការ
ប្រកួតប្រជែងក្នុងឆ្នាំនេះ ហើយបន្តបង្កើតនូវអ្វីដែលថ្មីបន្ទាប់សម្រាប់ប្រទេសទាំងមូល។ ជាមួយនឹងអាគារលំនៅដ្ឋាន ខុនដូ អាផាតមិនសម្រាប់ជួល អាជីវកម្មលក់រាយ និងការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះ អស់លោកអ្នកបានតំណាងឱ្យអ្វីល្អបំផុតចំពោះឧស្សាហកម្មអចលនទ្រព្យខ្មែរដែលត្រូវតែផ្តល់ជូននៅក្នុងយុគសម័យក្រោយវិបត្តិជម្ងឺរាតត្បាតនេះ” ។
លោក Jules Kay នាយកគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ពានរង្វាន់ PropertyGuru Asia Property Awards បានមានប្រសាសន៍ថា “ការខ្នះខ្នែង និងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជាក្នុងអំឡុងពេលដ៏លំបាកបែបនេះ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនៃការកំណត់ស្តង់ដារ Gold Standard ក្នុងវិស័យអចលនទ្រព្យ"។
គណៈកម្មការចៅក្រមឯករាជ្យដែលបានអញ្ជើញចូលរួមក្នុងវគ្គជម្រុះបេក្ខភាពក្នុងឆ្នាំនេះរួមមាន លោក ស៊ន សៀប (Sorn Seap) ប្រធានពានរង្វាន់ និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក David Littlejohn អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុនកូមិន្ទខ្មែរ លោកស្រី Jenny Chea Sok You ស្ថាបត្យករ និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន CMED Construction លោក Jovany Antonio នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន DA&G Asset Management លោកស្រី Kinkesa Kim អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សា លោក Michel Cassagnes នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia លោក Pak Chanlino, ដៃគូគ្រប់គ្រង និងជាមេធាវីក្នុងក្រុមហ៊ុន Vinaya លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall លោកបណ្ឌិត Simon Vancliff នាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd.; និង លោកស្រី អាន ធីតា នាយិកាគ្រប់គ្រង ក្រុមហ៊ុន ProPnex Cambodia។
HLB ដែលជាក្រុមហ៊ុនគណនេយ្យ និងទីប្រឹក្សាអន្តរជាតិឈានមុខគេ បានធានាយ៉ាងត្រឹមត្រូវនូវភាពយុត្តិធម៌ តម្លាភាព និងសុចរិតភាពនៃដំណើរការជ្រើសរើសនេះ។ ក្រុមការងារនេះដឹកនាំដោយលោក Paul Ashburn ជាដៃគូគ្រប់គ្រងរបស់ HLB ប្រចាំប្រទេសថៃ និងជាប្រធាន ASPAC នៅក្រុមហ៊ុនអចលនទ្រព្យ HLB Real Estate Group រួមជាមួយនឹងកញ្ញា Rossathon Charoenpakdee និងកញ្ញា Pranchat Phananun ។
អ្នកឈ្នះជ័យលាភីសំខាន់ៗពីកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំនៅកម្ពុជាឆ្នាំ២០២១ នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលពានរង្វាន់ល្អដាច់គេប្រចាំអាស៊ី (Best of Asia) ក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អចលនទ្រព្យអាស៊ីលើកទី១៦ របស់ PropertyGuru ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺជាផ្នែកមួយនៃកម្រងព្រឹត្តិការណ៍ដែលត្រូវបានគេស្គាល់ថាជាកម្មវិធី PropertyGuru Week ដែលរួមមានការបើកកិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីឆ្នាំ ២០២១។
ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើកទី៦ ដែលទទួលបានការរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group ទទួលបានការឧបត្ថម្ភគាំទ្រពីម៉ាកយីហោឈានមុខនានាក្នុងវិស័យនេះ ដោយរួមទាំងក្រុមហ៊ុន Jotun ដៃគូសហការផ្នែកទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ Two Way PR ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property Magazine ដៃគូ។
សប្បុរសធម៌ផ្លូវការ Right To Play ដៃគូសហការផ្លូវការលើបរិស្ថាន សង្គម និងអភិបាលកិច្ច Baan Dek Foundation សមាគមគាំទ្រ Asia MarTech Society និងអ្នកគ្រប់គ្រងផ្លូវការ HLB ។
សម្រាប់ព័ត៌មានបន្ថែម សូមអ៊ីម៉ែលមកកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com។
បញ្ជីឈ្មោះម្ចាស់ពានរង្វាន់ និងម្ចាស់បណ្ណសរសើរ
ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៦
ពានរង្វាន់អ្នកអភិវឌ្ឍន៍
អ្នកអភិវឌ្ឍន៍បានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Urbanland
អ្នកអភិវឌ្ឍន៍ការរស់នៅបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Sophea Suites Co., Ltd
អ្នកអភិវឌ្ឍន៍របកគំហើញបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Mekong Land Development Co., Ltd
ពានរង្វាន់នៃការអភិវឌ្ឍ
ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង Prince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.
ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅភ្នំពេញ)
ម្ចាស់ជ័យលាភី៖ គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd
ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោងPrince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd.
ការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេ (នៅភ្នំពេញ)
ម្ចាស់ជ័យលាភី៖ គម្រោងព្រែកចន្ទគិរី (Chankiri Palm Creek) របស់ក្រុមហ៊ុន Urbanland
ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd
ការអភិវឌ្ឍអាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង Sophea Suites របស់ក្រុមហ៊ុន Sophea Suites Co., Ltd
ពានរង្វាន់ផ្នែករចនា
ស្ថាបត្យកម្មរចនាអាគារខុនដូបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd
ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង City View Residence របស់ក្រុមហ៊ុន Hua Jun Property Development Co., Ltd
ស្ថាបត្យកម្មរចនាម៉ូតផ្ទះបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង Chankiri Palm Creek របស់ក្រុមហ៊ុន Urbanland
ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd
ស្ថាបត្យកម្មរចនាសម្រាប់អាជីវកម្មលក់រាយបានល្អស្អាតដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd
ការរចនាផ្ទៃខាងក្នុងលំនៅដ្ឋានបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd
ការរចនាផ្ទៃខាងក្នុងសម្រាប់អាជីវកម្មលក់រាយបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd
រចនាផ្ទៃខាងក្នុងអាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោង Sophea Suites របស់ក្រុមហ៊ុន Sophea Suites Co., Ltd
ស្ថាបត្យកម្មរចនាទេសភាពលំនៅដ្ឋានបានល្អដាច់គេ
ម្ចាស់ជ័យលាភី៖ គម្រោងChankiri Palm Creek របស់ក្រុមហ៊ុន Urbanland
ផ្តល់បណ្ណសរសើរជូនដល់៖ គម្រោង Mekong City របស់ក្រុមហ៊ុន Mekong Land Development Co., Ltd
ពានរង្វាន់ល្អដាច់គេប្រចាំកម្ពុជា
ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅកម្ពុជា)
ម្ចាស់ជ័យលាភី៖ គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd
ការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេ (នៅកម្ពុជា)
ម្ចាស់ជ័យលាភី៖ គម្រោង Chankiri Palm Creek របស់ក្រុមហ៊ុន Urbanland
ប្រភេទពានរង្វាន់ពិសេស
ការទទួលស្គាល់ពិសេសផ្នែក បរិស្ថាន សង្គម និងអភិបាលកិច្ច ESG
ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Urbanland
ការទទួលស្គាល់ពិសេសផ្នែករចនាប្លង់ និងសំណង់ប្រកបដោយនិរន្តរភាព
ម្ចាស់ជ័យលាភី៖ ក្រុមហ៊ុន Urbanland
ជម្រើសសម្រាប់ការចុះផ្សាយ
បុគ្គលិកលក្ខណៈវិស័យអចលនទ្រព្យប្រចាំឆ្នាំនៅកម្ពុជា
ម្ចាស់ជ័យលាភី៖ លោកស្រី Catherine Chan នាយិកាក្រុមហ៊ុន Goldfame Group ស្ថាបនិក និងជានាយិកាប្រតិបត្តិ Urban Village & Factory Phnom Penh
- ចប់ -
សម្គាល់៖ ការប្រើប្រាស់និមិត្តសញ្ញាពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំកម្ពុជា គឺសម្រាប់ការចុះផ្សាយអត្ថបទនេះតែប៉ុណ្ណោះ។
ទំនាក់ទំនង PROPERTYGURU៖
ការសាកសួរព័ត៌មានទូទៅ៖
លោក Richard Allan Aquino
ប្រធានផ្នែកម៉ាកយីហោ និងសេវាទីផ្សារ
ទូរស័ព្ទលេខ៖ +៦៦ ៩២ ៩៥៤ ៤១៥៤
អ៊ីម៉ែល៖ [email protected]
ផ្នែកឧបត្ថម្ភ៖
លោកស្រី Kanittha Srithongsuk
ប្រធានគ្រប់គ្រងតំបន់ ផ្នែកឧបត្ថម្ភដល់ពានរង្វាន់
ទូរស័ព្ទលេខ៖ +៦៦ ៩៣ ២៩៣ ៩៧៩៤
អ៊ីម៉ែល៖ [email protected]
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងភាពជាដៃគូ៖
កញ្ញា Piyachanok Raungpaka (Pang)
មន្ត្រីប្រតិបត្តិផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងសេវាទីផ្សារ
ទូរស័ព្ទលេខ៖ +៦៦ ៩៤ ៨៨៧ ៥១៦៣
អ៊ីម៉ែល៖ [email protected]
ផ្នែកលក់ និងឧទ្ទេសនាម៖
Phumet Bhuthasimma
ប្រធានគ្រប់គ្រងផ្នែកដោះស្រាយបញ្ហា
ទូរស័ព្ទលេខ៖ +៦៦ ៨១ ៤២៦ ៨៧១៤
អ៊ីម៉ែល៖ [email protected]
អំពីពានរង្វាន់អចលនទ្រព្យ PROPERTYGURU ប្រចាំតំបន់់អាស៊ី៖
ពានរង្វាន់អចលនទ្រព្យ PROPERTYGURU ប្រចាំតំបន់់អាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាកម្មវិធីពានរង្វាន់អចលនទ្រព្យផ្តាច់មុខ និងមានកិត្យានុភាពបំផុតនៅក្នុងតំបន់។ ពានរង្វាន់អចលនទ្រព្យ Asia Property Awards ត្រូវបានទទួលស្គាល់ថាជានិមិត្តសញ្ញានៃឧត្តមភាពដ៏ថ្លៃថ្លាបំផុតនៅក្នុងវិស័យអចលនទ្រព្យអាស៊ី។ ដោយសារតែភាពឯករាជ្យរបស់ក្រុមអ្នកជំនាញក្នុងវិស័យនេះ ក៏ដូចជាមានក្រុមអ្នកត្រួតពិនិត្យដ៏គួរជាទីទុកចិត្ត បានធ្វើឱ្យពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះដែលប្រកបដោយសីលធម៌ យុត្តិធម៌ និងតម្លាភាព ដោយមិនអាចរកអ្វីមកប្រៀបផ្ទឹមបាន។
នៅឆ្នាំ២០២១ ស៊េរីនាំពានរង្វាន់ជាច្រើនត្រូវបានបើកចំហទៅកាន់ទីផ្សារអចលនទ្រព្យសំខាន់ៗចំនួន១៦ នៅទូទាំងតំបន់។ ព្រឹត្តិការណ៍រាត្រីស្រមោស ដែលប្រកបដោយបរិយាកាសរីករាយធ្វើឡើងសម្រាប់អ្នកដឹកនាំឧស្សាហកម្មជាន់ខ្ពស់ ភ្នាក់ងារ អ្នកប្រើប្រាស់ និងប្រព័ន្ធផ្សព្វផ្សាយលំដាប់កំពូលក្នុងទម្រង់ចម្រុះតាមប្រព័ន្ធអនឡាញ និងនៅទីតាំងផ្ទាល់។ ដោយទទួលស្គាល់ពីឧត្តមភាពនៅលើទីផ្សារក្នុងតំបន់អាស៊ីតាមប្រភេទនានា រួមទាំងការអភិវឌ្ឍបៃតង និងប្រកបដោយនិរន្តរភាព ពានរង្វាន់ក្នុងស្រុកនីមួយៗនឹងត្រូវបញ្ចប់នៅក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ពានរង្វាន់អចលនទ្រព្យ PROPERTYGURU ប្រចាំតំបន់់អាស៊ី ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល PropertyGuru Asia Real Estate Summit ក្នុងអំឡុងកម្មវិធី ‘PropertyGuru Week’ នៅខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ AsiaPropertyAwards.com ។
អំពីសម្ព័ន្ធក្រុមហ៊ុន PROPERTYGURU GROUP៖
PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ និងជាគោលដៅអាទិភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យចំនួន៣៧ លាននាក់ដែលស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់ពួកគេជារៀងរាល់ខែ។ PropertyGuru និងបណ្តុំក្រុមហ៊ុនរបស់ខ្លួនផ្តល់សិទ្ធិដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងការចុះបញ្ជីអចលនទ្រព្យជាង២.៨ លាន ជាមួយចក្ខុវិស័យដ៏ស៊ីជម្រៅ និងដំណោះស្រាយដែលអនុញ្ញាតឱ្យពួកគេធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។
PropertyGuru.com.sg ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងបានជួយជំរុញទីផ្សារអចលនទ្រព្យសិង្ហបុរីតាមប្រព័ន្ធអ៊ីនធឺណិត ហើយធ្វើឱ្យមាន តម្លាភាពក្នុងការស្វែងរកអចលនទ្រព្យសម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនបានរីកចម្រើនរហូតក្លាយទៅជា ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកំណើនខ្ពស់ ជាមួយនឹងផលបត្រដ៏រឹងមាំនៃបណ្តាញអចលនទ្រព្យឈានមុខគេនៅទូទាំងទីផ្សារស្នូលរបស់ខ្លួន ពានរង្វាន់កម្មវិធី
ទូរសព្ទចល័តដែលឈ្នះជ័យលាភី វេទិកាជំរុញការលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់គឺ FastKey; ទីផ្សារបញ្ចាំគឺ PropertyGuru Finance; និងជាម្ចាស់កម្មវិធីលក់អចលនទ្រព្យជាច្រើនទៀត ដោយរួមទាំងពានរង្វាន់ ព្រឹត្តិការណ៍ធំៗ និងការចុះផ្សាយនានានៅទូទាំងតំបន់អាស៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.PropertyGuruGroup.com; https://www.linkedin.com/company/propertyguru ។