សប្តាហ៍សហគ្រិនភាពសកល- កម្ពុជា ឆ្នាំ២០២១ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល”​



ទិវាសប្ដាហ៍សហគ្រិនភាពសកល  គឺជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្ដួចផ្ដើមគំនិតធុរកិច្ចថ្មី និង អ្នកបង្កើតការងារថ្មី ដែលបានចាប់ផ្ដើមនាំយកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។ ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំក្នុងសប្ដាហ៍ជាមួយគ្នា នាខែវិច្ឆិកា ចាប់ពីឆ្នាំ ២០០៨ មក ដោយមានទីតាំងកណ្តាលរួមស្ថិត នៅសហរដ្ឋអាមេរិច។ ទិវានេះរួមមានកម្មវិធី និងសកម្មភាពប្រកួតប្រជែងច្រើនប្រភេទ ដើលទាក់ទាញអោយមានអ្នកចូលរួមច្រើនលាននាក់ ដើម្បីស្វែងរកនូវសក្តានុពល របស់ពួកគេ ក្នុងនាមជាសហគ្រិន ព្រមទាំងជម្រុញអោយមានការកសាងទំនាក់ទំនង និង សហការគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព។ 

ទិវាសប្ដាហ៍សហគ្រិនភាពសកល កម្ពុជា ឆ្នំា២០២១  

នាព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយបណ្តាញសហគ្រិនភាពសកលកម្ពុជា សភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុ រៀបចំទិវាសប្តាហ៍សហគ្រិនភាពសកល ដែលជាភាសាអង់គ្លេសហៅថា Global Entrepreneurship Week Cambodia ក្រោមប្រធានបទ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents នៅក្នុងនោះផងដែរយើងនឹងធ្វើការផ្សាយបន្តផ្ទាល់ពីខេត្តព្រះសីហនុ។ យើងនឹងធ្វើការផ្សាយផ្ទាល់តាមរយៈហ្សូម និងទំព័រហ្វេសប៊ុកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)ផងដែរ។ កម្មវិធីព្រឹកថ្ងៃទី០៨ វិច្ឆិកានេះ នឹងមានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗដូចជា៖

១- លោក ហ៊ាន សំបឿន Vice-President of NIPTICT, Cambodia Academy of Digital Technology

២- លោក ធុល រិទ្ធី Co-Founder of KOOMPI

៣- អ្នកស្រី ហ៊ាង អូមួយ Regional Advisor at Technovation Cambodia, Founder/CEO at Camsolution Technology, and President of Tux Global Institute, Japanese Technology Institute.

៤- អ្នកស្រី យូ បូរី Vice President of YEAC and Founder of Talent Excellence Development Partner (TEDP)

លោក សាន ឡាទី Head of Business Strategy, Cambodian Investors Corporation Plc ជាអ្នកសម្រសម្រួលក្នុងកិច្ចពិភាក្សាព្រឹកនេះផងដែរ។

 

ទិវានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគមក្រោមប្រធានបទខុសៗគ្នា ចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហ-   គ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិនជោគជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យធុរកិច្ច ក៏ដូចជាក្រសួង ស្ថាបន័ពាក់ពន្ធ័នានា ។ 

 

ប្រធានបទក្នុងឆ្នាំ២០២១ សម្រាប់ប្រទេសសម្ពុជាគឺ៖ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents។ ទិវាទាំងមូលនឹងចាប់ផ្តើមពីថ្ងៃទី ០៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយរួមកម្មវិធីសិក្ខាសាលា សម្រាប់យុវជន សិស្ស-និស្សិត ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាសំខាន់ៗសម្រាប់សហគ្រិនធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម។ ក្នុងកម្មវិធី   និមួយៗ ខ្លឹមសារសំខាន់ៗដែលនឹងត្រូវលើកមកពិភាក្សាទាក់ទងនឹងប្រធានបទ មានដូចជា៖

• ប្រភេទការងារ និង មុខជំនាញផ្សេងៗដែលបាន ឬដែលនឹងកើតមានឡើងដើម្បីបំពេញតម្រូវការទីផ្សារស្របនឹងពេលដែលធុរកិច្ចបង្កើតថ្មីជាច្រើនត្រូវបានបង្កើតឡើងដែរ។

• តើសហគ្រាសធុន តូច និងមធ្យមអាចពង្រីកខ្លួនដោយប្រើប្រាស់ ថា្នលឌីជីថលក្នុងប្រទេស និងក្រៅប្រទេស?

• គោលដៅ និង ការរំពឹងទុកទៅថ្ងៃអនាគត លើអាជីវកម្មអនឡាញ និង ថ្នាលឌីជីថល។

ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ ២០២១ ប្រារព្ធឡើងដោយមានការគាំទ្រថវិការពី យូអិនឌីភី (UNDP) កម្ពុជា និង Konrad-Adenauer-Stiftung  ប្រចាំនៅកម្ពុជា និង មូលនិធិ ស.អ (CBRD) របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគម និងការឧបត្ថម្ភពី USAID តាមរយៈPACT Cambodia និង ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងនោះរួមមាន Partner sponsors និង National sponsors។ កម្មវិធីក៏ទទួលបានការសហការពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មជ្ឈមណ្ឌលពត៌មានអាជីវកម្ម(BIC) និង សហព័ន្ធសេវាអប់រំកម្ពុជា។

 

គួរបញ្ជាក់ផងដែរថាទិវាសប្តាហ៍សហគ្រិនភាពសកល ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី៣ប្រចាំខែវិច្ឆិកា នៅក្នុងប្រទេសជាង ១៧០ ដើម្បីអបអរនូវភាពជោគជ័យ និងឥទ្ធិពលនៃសហគ្រិននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបំបែកឧបសគ្គខាងវប្បធម៌ និងពង្រីកចំនួនមនុស្សដែលពិចារណា និងព្យាយាមដើម្បីក្លាយជាសហគ្រិននៅក្នុងឆាកជីវិតរបស់គេធ្វើអោយសេដ្ឋកិច្ចមានការរីកចម្រើន ធ្វើអោយមនុស្សមានការគិតគូរ និងពង្រឹងសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសនីមួយៗ ។

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីខាងលើ សូមទំនាក់ទំនងមក មន្រ្តី   នៃអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា តាមរយៈ៖

លេខទូរស័ព្ទ +855 70 464 688 

សារអេឡិចត្រូនិច [email protected] 

ទំព័រFacebookផ្លូវការរបស់យើង Global Entrepreneurship Network Cambodia

ឬ តាមរយៈគេហទំព័រ genglobal.org/cambodia

 

X
5s