Pizza Hut បើកដំណើរការ FLAGSHIP STORE នៅថ្ងៃទី8 ខែវិច្ឆិកានេះ ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូក ខាងមុខ ក្នុងសង្កាត់បឹងកេងកង​



ក្រុមហ៊ុន Pizza Hut Cambodia បានបើកដំណើរការសាកល្បង សាខា Pizza Hut ទី3 ដែលជា FLAGSHIP STORE  នៅថ្ងៃទី8 ខែវិច្ឆិកា  នៅក្នុងសង្កាត់បឹងកេងកង ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងារស្រួលជូនអតិថិជនដែលរស់នៅតំបន់បឹងកេងកង បន្ទាប់ពីបានបើកដំណើរការ សាខាទី1 និង ទី2 ថ្មីៗនេះនៅសង្កាត់ទួលទំពូង ក៏ដូចជា សង្កាត់វត្តភ្នំ  កាលពីខែសីហា និង ខែកញ្ញា 2021 កន្លងមកនេះ ដ៏ជោគជ័យ និង ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សំរាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ 1 របស់សហរដ្ឋអាមេរិកមួយនេះ។ 

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា ការបើកដំណើរការទី៣ នៅពេលនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ដែលមានស្រាប់ដូចជា តំបន់ទួលទំពូង និង តំបន់កាល់ម៉ែតដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួល ដល់អតិថិជនដើម្បីទទួលបានអាហាររបស់យើងឲ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន និងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារ “ម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ហើយប្រទេសជិតខាង” ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាងឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។

ជាមួយវត្តមានសាខាទាំងបីដំបូងនៅកម្ពុជានេះ ក្រុមហ៊ុនបានបង្កើតការងារប្រហែលជា 100 កន្លែងជូនយុវជនយុវតីកម្ពុជារបស់យើង ជាមួយប្រាក់ខែដ៏ល្អ និងក៏ជាផ្នែកមួយនៃការចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការបង្កើតការងារនិងការបណ្ដុះបណ្ដាលជំនាញផ្នែកបដិសណ្ឋារកិច្ចជាមួយស្តង់ដាកម្រិតអន្តរជាតិ ជូនប្រជាពលរដ្ឋកម្ពុជារបស់យើង ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងវិស័យ ម្ហូបអាហារ ក៏ដូចជាវិស័យទេសចរណ៍ទាំងមូល។ 

 

លោក ហេង សេងលី បានឲ្យដឹងបន្ថែមទៀតថា ជាមួយគ្នានេះដែរ ក្រុមហ៊ុនកំពុងតែដាក់ដំណើរការ សាងសង់សាខា 2 បន្ថែមទៀត ដែលរំពឹងថា អាចបម្រើជូនអតិថិជននៅក្នុងខែធ្នូខាងមុខនេះ បន្ថែមលើសាខាទាំងបីដែលកំពុងដំណើរការបច្ចុប្បន្ន។ ទន្ទឹមនឹងការរីកចម្រើននិងការបន្តសាងសង់ចំនួនសាខាបន្ថែមទៀត លោកបានអំពាវនាវឲ្យម្ចាស់ផ្ទះជួល ឬ អ្នកដែលកំពុងមានអាគារពាណិជ្ជកម្មជួល អាចទាក់ទងមកក្រុមហ៊ុនបើសិនជាគាត់គិតថាគាត់មានមានទីតាំងល្អ ពីព្រោះក្រុមហ៊ុនមានគម្រោង បើកសាខាជាច្រើនបន្ថែមទៀតនៅឆ្នាំ 2022 ផងដែរ។

 

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ចេញក្រៅ និងសេវាកម្មដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ Pizza Hut App Kh: https://bit.ly/3t6UWNz, website www.pizzahut.com.kh  បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut ក៏បានបន្ថែម Online Payment Method បន្ថែមក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ដូចជា ABA PAY, VISA CARD, MASTER CARD & UNION PAY ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម PIZZA HUT App/Web ។

 

អំពីភីហ្សាហាត់

ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការណ៏ជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។

ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

អំពីក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប

ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2020 ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមយយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនមេ របស់ភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ 2004 គិតត្រឹមចុងឆ្នាំ 2020 ភោជនីយដ្ឋាន Park Café មានសាខាទាំងអស់ 20 សាខា ទូរទាំង រាជធានីភ្នំពេញ កំពង់ចាម ក្រុងព្រះសីហនុ និង ខេត្តកំពត។ 

 

X
5s