ផាកកាហ្វេជ្រោយចង្វាដែលជាសាខាលក់សិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនផាកកាហ្វេជាសាខាថ្មី១ទៀត បានបើកដំណើរបំរើជូនអតិថិជនជាផ្លូវការណ៌កាលពីម្សិលមិញនេះ ក្នុងតំបន់ជ្រោយចង្វា ស្ថិតនៅលើផ្លូវ OCIC ក្នុង Sakura Avenue​



នាល្ងាចម្សិលមិញនេះ ថ្ងៃទី០៥ ខែវិច្ឆិកា ២០២១ ក្រុមហ៊ុន យូណាយធីត ហ្វូត គ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកសម្ពោធជាផ្លូវការណ៌ “ផាកកាហ្វេសាខាជ្រោយចង្វា” ដែលជាសាខាលក់សិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនផាកកាហ្វេជាសាខាថ្មី១ទៀត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ជ្រោយចង្វា ត្រើយខាងកើត ស្ថិតនៅលើផ្លូវ OCIC ក្នុង Sakura Avenue ។

បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ បានអោយដឹងថាចំពោះ ភោជនីយផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ដែលមានបទពិសោធន៌បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេង ព្រមទាំង កាហ្វេ ជូនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៊ីតាលីហើយអ្វីដែលពិសេសគឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេគឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ នឹង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ដែលជាហេតុមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ នឹងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ នឹងគិតគូរដល់សុខភាពជាចំបង។

លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន០៤កន្លែងផ្សេងទៀតមានដូច៖ សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាក្រុងកំពត, សាខា Grand Phnom Penh និង សាខានៅខេត្តបាត់ដំបង ដែលនឹងត្រូវបើកបំរើអតិថិជននៅដើម ២០២២ខាងមុខនេះហើយ សរុបរួមក្នុងឆ្នាំ២០២១ និង២០២២ នេះសាខាទាំងបើកហើយ ត្រៀមនឹងបើកមានរហូតដល់៣០សាខាដែលភាគីច្រើនជាសាខាលក់សិទ្ធិអាជីវកម្មផងដែរ។ 

ដោយមាននៅតាមបណ្តាលខេត្តចំនួនទៅហើយមានដូចជា៖ ខេត្តកំពង់ចាម ខេត្តព្រះសីហុនី បានបើកបំរើជូនអតិថិជនរួចរាល់ហើយ ខេត្តកំពត និងខេត្តបាត់ដំបង នឹងបើកបំរើជូនអតិថិជនក្នុងពេលឆាប់ៗ នេះផងដែរ ។ 

 

គួរបញ្ជាក់ផងដែរថាផាកកាហ្វេជ្រោយចង្វារគឺមានបំរើជូននូវអាហារ ភេសជ្ជៈ

• សម្រាប់ជាអាហារពេលព្រឹក ថ្ងៃត្រង់ អាហារសម្រន់ពេលរសៀល និង ពេលល្ងាច។ 

• ចំពោះសេវាកម្មគឺមានបំរើជូនអតិថិជនក្នុងហាងផ្ទាល់/ កុម្ម៉ងវេចខ្ចប់ទៅក្រៅ/ ដឹកជូនដល់ទីកន្លែងផងដែរ

• លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកជាមុន ឬ ដឹកជូនដល់ទីកន្លែងតាមរយៈលេខ៖ ០២៣ ៩៩០ ៩៩០ ឬ ទាញយកកម្មវិធី ផាក កាហ្វេ លើទូរស័ព្ទដៃ៖ http://bit.ly/ParkCafeApp

 

X
5s