អបអរសារទក្រុមទាំង៦ នៃកម្មវិធី «ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» វគ្គពាក់កណ្តាលផ្តាច់ព្រ័ត!
«ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» (Shadows of Entrepreneurs) ជាកម្មវិធីដែលផ្តួចផ្តើមឡើងដោយ «សហគ្រិនខ្មែរ Khmer Enterprise » និងសហការរៀបចំដោយក្រុមហ៊ុន DancingRains និង 360 Ads & Eventsក្នុងគោលបំណង ផ្តល់ឱកាសដល់សិស្សានុសិស្ស នៅតាមបណ្ដាលវិទ្យាល័យ រដ្ឋ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុង ការចូលរួមប្រកួតប្រជែងគម្រោងអាជីវកម្ម និងមានឱកាសក្លាយជាម្ចាស់ «ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» ប្រចាំឆ្នាំ ២០២១នេះផងដែរ។
កាលពីដើមខែតុលា មេប្រយោគវគ្គជម្រុះដំបូងនៃកម្មវិធី បានចម្រាញ់យកបាន១២ក្រុម ដែលមានគំនិតអាជីវកម្មគួរជាទី ចាប់អារម្មណ៍។ ក្រុមទាំង១២នេះ បានទទួលវគ្គបណ្តុះបណ្តាលតាមអនឡាញ ដែលបានរៀបចំដោយគណៈកម្មការនៃ កម្មវិធី ដើម្បីពង្រឹងសមត្ថភាពសម្រាប់ត្រឹមខ្លួននៅវគ្គជម្រុះបន្ទាប់។ ហើយតាមលក្ខណ្ឌនៃដំណាក់បន្ទាប់នៃកម្មវិធី ក្រុមការងារសម្រេចរើសយកត្រឹម៦ក្រុម ប៉ុណ្ណោះសម្រាប់ទៅវគ្គផ្តាច់ព្រ័ត ក្នុងខែវិច្ឆិកា ហើយក្រុមទាំងនោះរួមមាន៖
កញ្ញា ហួន ចាន់វីផា ជាគ្រូបង្វឹកមួយរូបនៃវគ្គជម្រុះយក៦ក្រុមចុងក្រោយនេះបានថ្លែងថា ៖ «នាងខ្ញុំពិតជាមាន កិត្តិយសនិង សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមបង្ហាត់បង្រៀន និងចែករំលែកនូវ បទពិសោធន៍ក៏ដូចជា គន្លឹះ សំខាន់មួយចំនួនទៅកាន់ប្អូនៗសិស្សវិទ្យាល័យក្នុងកម្មវិធី«ពានរង្វាន់ពន្លកសហគ្រិនខ្មែរ ២០២១»។ ទោះបីជាការសិក្សា របស់ពួកយើងធ្វើតាមរយៈប្រព័ន្ធអនឡាញក៏ពិតមែន តែប្អូនៗគ្រប់រូប នៅតែបន្តខិតខំ ប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុង ការចូលរួមរៀនសូត្រ ការសហការគ្នាជាក្រុម និងការអនុវត្ត ជាក់ស្តែង ទៅលើអាជីវកម្ម បង្កើតថ្មីរបស់ពួកគេ។ សូមអរគុណ ដល់អ្នកសម្របសម្រួលនៃកម្មវិធីដែលផ្តល់វត្តមាន ឲ្យនាង ខ្ញុំបានចូលរួម និងសូម ជូនពរប្អូនៗទាំងអស់ទទួលបានជោគជ័យ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នាពេលខាង មុខនេះ។ »។
បន្ថែមពីលើនេះ ប្អូនប្រុស ព្រិល ចន្ទ័ដេវីត ជាប្រធានក្រុមមួយរូបដែលជាប់ដំណាក់ពាក់កណ្តាលផ្តាច់ព្រ័តនេះ បានចែក រំលែក អារម្មណ៍ពីការទទួលលទ្ធផលលើកនេះថា៖ «ខ្ញុំបាទ ពិតជាមានសេចក្ដីរីករាយមែនទែន ដែលបាន ចូលរួមក្នុងកម្មវិធី «ពានរង្វាន់ពន្លកសហគ្រិនខ្មែរ ២០២១» បន្ទាប់ពីឆ្លងកាត់ការបង្ហាត់បង្រៀនរយៈពេលមួយសប្ដាហ៍ ហើយបាន ធ្វើ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមកធ្វើឲខ្ញុំទទួលបាននូវចំណេះដឹង បទពិសោធន៍មួយកម្រិត ទៀតអំពី ការធ្វើ អាជីវកម្ម។ ពិសេសជាមួយនឹងលទ្ធផលដែលក្រុមរបស់ពួកខ្ញុំទទួលបាន។
ខ្ញុំពិតជាសូមអរគុណចំពោះគ្រូបង្វឹក និងអ្នករៀបចំកម្មវិធីយ៉ាងខ្លាំងដែលបានបង្កើតកម្មវិធីសម្រាប់ការប្រកួតប្រជែង នេះឡើង។ ហើយ ខ្ញុំសង្ឃឹមថានឹងទទួលបាននូវចំណេះដឹងថ្មីពីវគ្គខាងមុខទៀត បន្ថែមពីនេះក៏សង្ឃឹមថាកម្មវិធី «ពន្លក សហគ្រិនខ្មែរ»នឹងមានវត្តមាននៅឆ្នាំក្រោយៗទៀត ដើម្បីផ្ដល់ឲដល់សិក្សានុសិស្សទាំងអស់បានបញ្ចេញសមត្ថភាព ទាក់ទងនឹងអាជីវកម្មរបស់ពួកគាត់។»។
«ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» ឆ្នាំនេះក៏មានការគាំទ្រពីស្ថាប័នក្នុងស្រុកផ្សេងៗគឺ៖ TesDopi, Technovation Girls Cambodia, Sabay News, BizKhmer Media។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
● ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events និង https://www.facebook.com/dancingrainsmovies
● Telegram៖ https://t.me/dancingrains
● YouTube: https://www.youtube.com/channel/UCWeJFxYfcUS_j9RHQMXNrNQ
អំពីគណៈកម្មការរៀបចំ
សហគ្រិនខ្មែរ
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធី គាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និង គ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ច បង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅ ក្នុងសេដ្ឋកិច្ចកម្ពុជា។
DancingRains Co., Ltd
ដានស៊ីងរ៉េន ឯ.ក. បង្កើតឡើងក្នុងគោលដៅឆ្លើយតបតម្រូវការចាំបាច់ និងជាប្រចាំរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រួមមានដូចជា៖ ស្ពតពាណិជ្ជកម្ម រឿងខ្លីបែបផ្សព្វផ្សាយ គំនូរជីវចល វីដេអូតាមតម្រូវការ សេវាផ្សព្វផ្សាយឌីជថល និងផ្សព្វផ្សាយ កម្មវិធីនានា។ សហស្ថាបនិកសុទ្ធតែមានបទពិសោធន៍ផលិតភាពយន្ត និងវីដេអូ ទាំងក្នុងស្រុក និងតំបន់ ជាច្រើនឆ្នាំ ជាពិសេស ផ្នែកផលិត ផ្នែកម៉ាឃិទីង និងផ្នែកលក់។
360 Ads & Events
សម្រាប់អាជីវកម្មធុនតូច និងមធ្យម ក្រុមហ៊ុន 360 Events ផ្តល់ប្រព័ន្ធម៉ាឃិទីង និងលក់ផ្ទាល់ ដោយឆ្លើយតបតាមចំណែកទីផ្សារ ផ្សេងៗគ្នា។ ក្រុមការងាររួមមានអ្នកអាជីពដែលមានបទពិសោធន៍ក្នុងវិស័យរៀបចំកម្មវិធី ជាច្រើនឆ្នាំ។ ជំហរពួកយើងគឺផ្តោតលើ ចំណុចលម្អិតនានា ដោយទុកតម្រូវការ និងក្តីរំពឹងរបស់ភ្ញៀវជាអាទិភាពជានិច្ច។ ក្រុមហ៊ុនធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូធុរកិច្ចនានា ដើម្បីធានាថាពួកយើងទទួលបានជោគជ័យព្រមៗគ្នា។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
កញ្ញា អេល ថាវ៉ាននី
អ្នកសម្របសម្រួលគម្រោង
លេខទំនាក់ទំនង: +855 96 249 4704
អុីមែល: [email protected]
ឯកសារភ្ជាប់
· តំណទៅកាន់រូបនិងវីដេអូទាក់ទងអត្ថបទនេះ៖ Milestone 3 PR