កម្មវិធី «ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» ឈានមកដល់វគ្គជម្រុះ១២ក្រុមចុងក្រោយហើយ!​



ពានរង្វាន់ពន្លកសហគ្រិនខ្មែរ (Shadows of Entrepreneurs) ជាកម្មវិធីដែលផ្តួចផ្តើមឡើងដោយ«សហគ្រិនខ្មែរ Khmer Enterprise» សហការជាមួយក្រុមហ៊ុន DancingRains និង 360 Ads & Events។ កម្មិធីនេះរៀបចំឡើង ដើម្បី ផ្តល់ឱកាសដល់ សិស្សានុសិស្ស នៅតាមបណ្ដាលវិទ្យាល័យ រដ្ឋ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រគួតប្រជែងគម្រោងអាជីវកម្ម និងមានឱកាសក្លាយជាម្ចាស់ «ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» ប្រចាំឆ្នាំ២០២១នេះផងដែរ។

បើទោះបីជាការទទួលពាក្យប្រកួតប្រជែងនៃកម្មវិធី បានធ្វើឡើងតាមអនឡាញក្តីក៏យើងឃើញថាចំនួនបេក្ខជនដែលបានដាក់ពាក្យចូលរួមយ៉ាងច្រើន ហួសពីការរំពឹងទុក រហូតដល់៨០គម្រោងអាជីវកម្ម ។ ប៉ុន្តែ តាមលក្ខណ្ឌនៃដំណាក់បន្ទាប់របស់កម្មវិធី ក្រុមការងារសម្រេចរើសយកត្រឹម១២ក្រុម ប៉ុណ្ណោះសម្រាប់ទៅវគ្គបន្ទាប់ ហើយក្រុមទាំងនោះរួមមាន៖

1. ហេង សិរី (ភ្នំពេញ)

ប៊ុន បុទុមរស្មី 

សុខ សំបូរ

អ៊ូ ពេជ្រសុវណ្ណ

2. ហាន ស្រីល័ក្ខ (ភ្នំពេញ)

ដូរ៉ាន បេអាទ្រិះ 

ឈុំ សំណាង 

3. ព្រិល ច័ន្ទ ដេវិត (ខេត្តសៀមរាប)

ផន សៀកឡាង 

ពេជ្រ ម៉ាណា 

អុឹង លានមុយ

4. អាន គីមឆាយ (ភ្នំពេញ)

យ៉ង់ ផានូ 

5. ម៉ម រត្ន័មន្នី (ភ្នំពេញ)

សុភ័ក្រ្ត កន្និកា

នៅ សុខឃីម 

ហ៊ន សៀវលី

6. កេត ដាវីត (ភ្នំពេញ)

ឈិត ស្រីឡាង

គា មានហ័រ 

ប៊ុនលាង សុខដែន 

7. គា ដានីតសា (ភ្នំពេញ)

ទាវ ឧស្សា 

ម៉ែន សក្កណា 

8. ជូ អរណ្យា (ខេត្តបាត់ដំបង)

ផាន់ ថងឧត្តម 

សន់តា ពុធសីហា 

ឡេង ដាវីត 

9. អ៊ុំ  ពុទ្ធិម៉ា (ភ្នំពេញ)

រ័ត្ន  អាលីហ្សា  

យិន កែវចិន្តាមុនីរត្ន័ 

វ៉ា វណ្ណារ៉ូស 

10. លី កញ្ញារិតា (ខេត្តកណ្តាល)

ហួ ឈាងហាក់ 

នៅ សីហាមុន្នីរ័ត្ន

ឆេង ស្រីមាស 

11. រិទ្ធ សុវណ្ណរាជ្យ 

រិទ្ធ សុវណ្ណដាលីន

12. តឹក យុទាវ 

តឹក សុខវ៉ា 

លោក ពិដោរ លីដែត ជាមេប្រយោគមួយរូបនៃកម្មវិធី និងជាសហស្ថាបនិកនៃ CamTech for Kids Academy 

បានថ្លែងថា ៖ «ទោះបីបេក្ខជនយើងនៅរៀនកម្រិតវិទ្យាល័យក្តី ខ្ញុំឃើញថាពួកគាត់មានគំនិតអាជីវកម្មប្លែកៗជាពិសេសដោយប្រើបច្ចេកវិទ្យា បម្រើឱ្យផលិតផលហូបផ្លែក្នុងស្រុកជាដើម។ លើសពីនោះ គឺពួកគាត់មកពីបណ្តាខេត្តផ្សេងៗ មិនមែនមានតែនៅរាជធានីភ្នំពេញយើងទេ »។

បន្ថែមពីលើនេះ កញ្ញា គា ដានីតសា  ជាប្រធានក្រុមមួយរូបដែលជាប់ដំណាក់ជម្រុះនេះ បានចែករំលែកអារម្មណ៍ចូលរួម កម្មវិធីប្រកួតឆ្នាំនេះថា៖ «ក្នុងនាមនាងខ្ញុំជាបេក្ខជនចូលរួមប្រកួតកម្មវិធីពន្លកសហគ្រិនខ្មែរមួយរូប នាងខ្ញុំពិតជាមាន អារម្មណ៍សប្បាយរីករាយណាស់ដែលបានជាប់វគ្គជម្រុះជុំទី១ និងទទួលបានវគ្គបណ្ដុះបណ្ដាលរយៈពេលមួយ សប្ដាហ៍ មុនឈានដល់វគ្គជម្រុះជុំទី២។ ចំពោះវគ្គបណ្ដុះបណ្ដាលនេះ លោកគ្រូអ្នកគ្រូបង្វឹកខិតខំពន្យល់ ចង្អុលបង្ហាញ បំផុសគំនិត និងដុសខាត់សមត្ថភាពរបស់បេក្ខជនទាំងអស់ឱ្យកាន់តែប្រសើរជាងមុន។ វាជាមេរៀនដ៏ថ្មីនិងល្អមួយសម្រាប់នាងខ្ញុំ។ នាងខ្ញុំសង្ឃឹមថានាងខ្ញុំនិងបេក្ខជនដទៃទៀតនឹងបានស្វែងយល់បន្ថែមនិងអភិវឌ្ឍខ្លួនអំពីសហគ្រិនភាព ការងារជាក្រុម និង ភាពជាអ្នកដឹកនាំ។ បន្ថែមនឹងនេះគំនិតអាជីវកម្មដែលឆ្លងកាត់ការសិក្សានិងសម្រិតសម្រាងរបស់ពួកយើងនេះ អាចក្លាយ ជាដំណោះស្រាយដ៏ល្អសម្រាប់សង្គមជាតិ។»។

«ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» ឆ្នាំនេះក៏មានការគាំទ្រពីស្ថាប័នក្នុងស្រុកផ្សេងៗគឺ៖ TesDopi, Technovation Girls Cambodia, Sabay News, BizKhmer Media។

 

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

● ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events និង https://www.facebook.com/dancingrainsmovies 

● Telegram៖ https://t.me/dancingrains 

● YouTube: https://www.youtube.com/channel/UCWeJFxYfcUS_j9RHQMXNrNQ 

អំពីគណៈកម្មការរៀបចំ 

 

សហគ្រិនខ្មែរ 

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធី គាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និង គ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ច បង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅ ក្នុងសេដ្ឋកិច្ចកម្ពុជា។

 

DancingRains Co., Ltd

ដានស៊ីងរ៉េន ឯ.ក. បង្កើតឡើងក្នុងគោលដៅឆ្លើយតបតម្រូវការចាំបាច់ និងជាប្រចាំរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រួមមានដូចជា៖ ស្ពតពាណិជ្ជកម្ម រឿងខ្លីបែបផ្សព្វផ្សាយ គំនូរជីវចល វីដេអូតាមតម្រូវការ សេវាផ្សព្វផ្សាយឌីជថល និងផ្សព្វផ្សាយ កម្មវិធីនានា។ សហស្ថាបនិកសុទ្ធតែមានបទពិសោធន៍ផលិតភាពយន្ត និងវីដេអូ ទាំងក្នុងស្រុក និងតំបន់ ជាច្រើនឆ្នាំ ជាពិសេស ផ្នែកផលិត ផ្នែកម៉ាឃិទីង និងផ្នែកលក់។ 

 

360 Ads & Events

សម្រាប់អាជីវកម្មធុនតូច និងមធ្យម ក្រុមហ៊ុន 360 Events ផ្តល់ប្រព័ន្ធម៉ាឃិទីង និងលក់ផ្ទាល់ ដោយឆ្លើយតបតាមចំណែកទីផ្សារ ផ្សេងៗគ្នា។ ក្រុមការងាររួមមានអ្នកអាជីពដែលមានបទពិសោធន៍ក្នុងវិស័យរៀបចំកម្មវិធី ជាច្រើនឆ្នាំ។ ជំហរពួកយើងគឺផ្តោតលើ ចំណុចលម្អិតនានា ដោយទុកតម្រូវការ និងក្តីរំពឹងរបស់ភ្ញៀវជាអាទិភាពជានិច្ច។ ក្រុមហ៊ុនធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូធុរកិច្ចនានា ដើម្បីធានាថាពួកយើងទទួលបានជោគជ័យព្រមៗគ្នា។ 

 

 

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

កញ្ញា អេល ថាវ៉ាននី

អ្នកសម្របសម្រួលគម្រោង

លេខទំនាក់ទំនង: +855 96 249 4704

អុីមែល: [email protected] 

ឯកសារភ្ជាប់

·    តំណទៅកាន់រូបនិងវីដេអូទាក់ទងអត្ថបទនេះ៖ https://drive.google.com/drive/folders/1Vu0eSr-u3otkNjZRcdbL-XKklhXAl3Oi?usp=sharing    

 

 

 

 

 

X
5s