គម្រោងរីហ្សតសម្រាកលំហែ និងចូលនិវត្តន៍ដំបូងគេបំផុតនៅកម្ពុជា មរតកបរសេដ្ឋ កំពុងលេចរូបរាងនៅលើទឹកដីស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ​



“មរតកបរសេដ្ឋ” នេះគឺជាឈ្មោះថ្មីសន្លាងមួយនៃរីហ្សត (Resort)សម្រាកលំហែ និងចូលនិវត្តន៍ដំបូងគេបំផុតនៅកម្ពុជាដែលកំពុងលេចរូបរាងជាបណ្តើរៗហើយនៅលើទឹកដីស្រុបរសេដ្ឋខេត្តកំពង់ស្ពឺដែលមានវិសាលភាពលើផ្ទៃដីប្រមាណជាង ៣៥០ ហិកតា។

ទើបនឹងបង្កើតឡើងក្នុងខែកក្កដាឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ មរតកបរសេដ្ឋកំពុងអភិវឌ្ឍន៍នៅលើទឹកដ៏មាន សក្កានុពលហ៊ុំព័ទ្ធទៅដោយសម្រស់ព្រៃភ្នំធម្មជាតិយ៉ាងខៀវស្រង៉ាត់  ខ្យល់ឱកាសបរិសុទ្ធ ដីដ៏មានជីវជាតិ នៅអមលាយឡំទៅដោយដំណាំកសិឧ្សាហកម្ម និងដំណាំហូបផ្លែជាច្រើនប្រភេទដែលកំពុងពេញនិយមនៅលើទីផ្សារ។

បើយោតាមការលើកឡើងរបស់លោក ហុំ ហាក់ ដែលជានាយកប្រតិបត្តិ និងជាអ្នកទទួលបានសិទ្ធិផ្តាច់មុខជាមួយសហគ្រិនវ័យក្មេង២រូប ផ្សេងទៀតលើការអភិវឌ្ឍន៍គម្រោងនេះបានលើកឡើងថា មករតកបរសេដ្ឋ នឹងក្លាយជារីសតសម្រាប់សម្រាកលំហែ និងចូលនិវត្តន៍ដំបូងគេបំផុតមិនធ្លាប់មានពីមុន ដែលកំពុងចាប់ផ្តើអភិវឌ្ឍន៍ គម្រោងជាច្រើនជាបន្តបន្ទាប់។ 

លោកបានបញ្ជាក់ដូច្នេះថា៖« នៅក្នុងផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងរបស់យើង គឺការបើកលក់ដីចម្ការសម្រាកលំហែដែលមានដំណាំដាំដុះស្រាប់ជិតបានផលស្រាប់ចំនួន ៧មុខ។ ចំណែកដំណាក់កាលបន្ទាប់ គឺការសាងសង់ផ្ទះលំហែរ នៅលើចំការដែលយើងបានដាំ រួចរាល់  មានដំណាំ ផ្ទះជាលក្ខណះឯកជន និងផ្ទះលំហែបែបរីហ្សត សម្រាប់ទេសចរណ៍ដែលមកទស្សនាលេងកំសាន្តនៅតំបន់នេះ»។ 

លោកបានបន្តទៀតថា ក្រៅពីអតិថិជនទូទៅ ក្រុមហ៊ុនក៍ផ្តោតផងដែរលើមន្ត្រីចូលនិវត្តន៍ទាំងរដ្ឋ និងឯកជន ព្រមទាំងជនបរទេសដែលមានបំណងចង់មករស់នៅ ឬសម្រាកលំហែស្រូបយកខ្យល់ឱកាសដ៏បរិសុទ្ធពីសម្រស់ព្រៃភ្នំធម្មជាតិនៅព័ទ្ធជំវិញ អមដោយដំណាំកសិឧស្សាហកម្ម ដំណាំហូបផ្លែគ្រប់ប្រភេទ និងស្រែស្រូវរបស់ប្រជាពលរដ្ឋ។ 

លោកបានបញ្ជាក់ទៀតថា៖« ឆ្នាំក្រោយ នឹងមានវត្តមាន កន្លែងលំហែរ រួមមាន អាហារដ្ឋាន ហាងកាហ្វេ សួនច្បារ ផ្ទះលំហែ មជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ  កន្លែងវាយកូនហ្គោល   និង Skybar  ជាដើម ខណៈដែលពេលនេះក្រុមការងារកំពុងសម្រុកឈូសឆាយផ្លូវនៅចង្កេះ និងខ្នងភ្នំ ដែលអាចមើលទេសភាពបាន ៣៦០ដឺក្រ។ 

សូមបញ្ជាក់ផងដែរថា ដីចម្ការសម្រាកលំហែមរតកបរសេដ្ឋ កំពុងបើកលក់ដីមានដំណាំស្រាប់ដូចជា លម៉ើ សាឡាក់ តាង៉ែន ក្រូចថ្លុង និងចំបក់បារាំងជាដើម  មានគ្រប់ទំហំគ្រប់តម្លៃ ចាប់ពីទំហំ 15x40 ម៉ែត្រឡើងទៅ ក្នុងតម្លៃចាប់ពីជាង ១ម៉ឺនដុល្លារតែប៉ុណ្ណោះដែលដីចម្ការនេះស្ថិតនៅជាប់នឹងជើងភ្នំ មានទេសភាពដ៏ខៀវស្រងាត់តែម្តង។  

មរតកបរសេដ្ឋមានចម្ងាយត្រឹមតែ ៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ ចម្ងាយត្រឹមតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផ្សារត្រពាំងក្រឡឹងដែលមានទីតាំងស្ថិតនៅក្នុងឃុំ ស្វាយចចិប និងឃុំព្រះខែ  ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ៕

X
5s