សាខាថ្មីរបស់ផាកកាហ្វេក្នុងតំបន់កាល់ម៉ែតបានពិធីបើកសម្ពោធជាផ្លូវការណ៌ហើយកាលពីព្រឹកមិញនេះ គឺថ្ងៃទី ១៦ ខែកញ្ញា ២០២១
ភ្នំពេញ៖ នាព្រឹកមិញនេះ ថ្ងៃទី១៦ ខែកញ្ញា ២០២១ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន ភោជនីយដ្ឋាន ផាក កាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកដំណើរជាផ្លូវការណ៌ ផាកកាហ្វេ សាខាកាល់ម៉ែត្រ ក្នុងតំបន់កាល់ម៉ែតដែលមានទីតាំងជាប់សណ្ឋានគារភ្នំពេញ។
ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និង រៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខ ភាព ការរៀបចំបែបទំនើប នៅ ផាកកាហ្វេ សាខាកាល់ម៉ែត្រ ។
បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានអោយដឹងថាចំពោះ ភោជនីយផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ដែលមានបទពិសោធន៌បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេង ព្រមទាំង កាហ្វេ ជូនជា២ជម្រើស គឺឆុងបែបខ្មែរ នឹងអ៊ីតាលីហើយអ្វីដែលពិសេសគឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេគឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ នឹង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ដែលជាហេតុមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ នឹងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ នឹងគិតគូរដល់សុខភាពជាចំបង។
លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន៥កន្លែងផ្សេងទៀតមានដូច៖ សាខាជ្រោយចង្វារ សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាក្រុងកំពត់, សាខា Grand Phnom Penh នឹង សាខានៅខេត្តបាត់ដំបង ដែលនឹងត្រូវបើកបំរើអតិថិជននៅដើម២០២២ខាងមុខនេះហើយ សរុបរួមក្នុងឆ្នាំ២០២១ នឹង ២០២២ នេះសាខាទាំងបើកហើយ ត្រៀមនឹងបើកមានរហូតដល់៣០សាខាដែលភាគីច្រើនជាសាខាលក់សិទ្ធិអាជីវកម្ម។
ដោយមាននៅតាមបណ្ណាលខេត្តចំនួនទៅហើយមានដូចជា៖ ខេត្តកំពង់ចាម ខេត្តព្រះសីហុនី បានបើកបំរើជូនអតិថិជនរួចរាល់ហើយ នឹងខេត្តកំពត់ នឹង ខេត្តបាត់ដំបង នឹងបើកបំរើជូនអតិថិជនក្នុងពេលឆាប់នេះផងដែរ។