ស៊ុបមាន់ខ្មៅថ្នាំចិនពី ផាកកាហ្វេ ល្អបំផុតដែលអ្នកគួរទទួលទានក្នុងរដូវភ្លៀង
សម្រាប់រដូវភ្លៀងលោកអ្នកគួរទទួលទានស៊ុបក្តៅៗនោះគឺស៊ុបមាន់ខ្មៅថ្នាំចិនល្អបំផុតដែលអាចជួយអោយលោកអ្នកកាន់បន្ថយរោគផ្តាសាយបាន។ ជារឿយៗ ឲ្យតែរដូវភ្លៀងបានចូលមកដល់ភ្លាម យើងឃើញថាប្រជាពលរដ្ឋយើងមានការប្រែប្រួលនូវសុខភាពមួយចំនួនដូចជាមានអាការៈផ្តាសាយ គ្រុនក្តៅ ឈឺបំពងកជាដើម ដោយសារប៉ះពាល់ផ្ទាល់និងទឹកភ្លៀង ខ្យល់កខ្វក់ ចំហាយដីដែលសាយភាយឡើងបន្ទាប់ពីភ្លៀងរួច…!
ដើម្បីការពារអាការៈជម្ងឺទាំងអស់នោះ ភោជនីយដ្ឋានផាកកាហ្វេសូមណែនាំជូនលោកអ្នកនូវស៊ុបបំប៉នសុខភាពមួយមុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសំបូរដោយអត្ថប្រយោជន៍សម្រាប់សុខភាពរបស់លោកអ្នក នោះគឺ “ស៊ុបមាន់ខ្មៅ”។ បើតាមសំដីពីអ្នកមានជំនាញខាងផ្នែកម្ហូបសុខភាពប្រចាំភោជនីយដ្ឋានផាកកាហ្វេបានឲ្យដឹងអំពីរូបមន្តដ៏ពិសេសនៃស៊ុបមាន់ខ្មៅមួយប្រភេទនេះ គឺត្រូវយកមាន់ខ្មៅស្រស់ៗពីកសិដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងធ្វើការលាងសម្អាតឲ្យស្អាត បន្ទាប់មកដាក់រម្ងាស់ចូលគ្នាជាមួយថ្នាំចិនបុរាណចំនួនប្រាំបីមុខផ្សេងគ្នា។ ការរម្ងាស់នេះផងដែរត្រូវបានកំណត់កម្រិតភ្លើងយ៉ាងម៉ត់ចត់បំផុត និងពេលវេលារម្ងាស់រយៈជាងបីម៉ោងយ៉ាងតិច ដើម្បីបានជាស៊ុបមាន់ខ្មៅមួយចានប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ និងជាទឹកថ្នាំបុរាណយ៉ាងល្អបំផុតដែលអាចជួយព្យាបាលជំងឺផ្តាសាយ គ្រុនក្តៅ ឈឺបំពងក និងរោគចាញ់អាកាសធាតុផ្សេងៗទៀតយ៉ាងមានប្រសិទ្ធភាពល្អបំផុត។
អ្វីកាន់តែល្អប្រសើរ ហើយសំខាន់សម្រាប់លោកអ្នកក្នុងបច្ចុប្បន្ននេះដែលសង្គមកំពុងជួបបញ្ហានៃជំងឺផ្លូវថ្មីនេះ គឺរាល់ការដឹកជញ្ជូនពីផាកកាហ្វេគឺបានគោរពតាមបែបបទអនាម័យយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពិសេសមាន#ប័ណ្ណធានាសុវត្ថិភាពចំណីអាហារដែលមានបញ្ជាក់សីតុណ្ហភាពរបស់អ្នកដឹកជញ្ជូននិងអ្នកចម្អិតអាហារ ។ កុម្ម៉ង់អាហារនិងភេសជ្ជៈពីផាកកាហ្វេ លោកអ្នកអាចទទួលទានដោយរីករាយ នៅទីកន្លែងផ្ទាល់ខ្លួនយ៉ាងងាយស្រួលបំផុត។
--------------------------
- សម្រាប់ការកុម្ម៉ង់ទុកជាមុន ឬ សេវាដឹកជូនដល់ទីកន្លែង៖ 023 990 990
- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ http://bit.ly/ParkCafeApp
(ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 3ដងសម្រាប់កុម៉្មង់តាម Park Cafe Mobile App
- ជាមួយការបញ្ជាទិញតាមរយៈ ដៃគូរដឹកជញ្ជូនយើងដែលរួមមាន៖ Foodpanda, Nham24, E-Gets, WOWNOW, MUVVE
សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព !!