កម្មវិធីពានរង្វាន់ពន្លកសហគ្រិន ២០២១ ឱកាសពិសេសសម្រាប់យុវជនដែលជាសិស្សវិទ្យាល័យ​



យុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិ ជាកម្លាំងដ៏មាំមួនក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅមុខ។ នៅពេលនេះឱកាសដ៏ល្អសម្រាប់ប្អូនៗដែលជាសិស្សានុសិស្សកំពុងរៀននៅវិទ្យាល័យបានមកដល់ហើយ។

កម្មវិធីពានរង្វាន់ពន្លកសហគ្រិនខ្មែរ ២០២១ គឺជាកម្មវិធីដែលបង្កើតឡើងដើម្បីប្រមូលផ្ដុំជម្រុញលើកទឹកចិត្តឲ្យសិស្សសានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ បានបញ្ចេញនៅស្មារតីប្រកបដោយភាពច្នៃប្រឌិត រួមជាមួយការបង្កើតនូវគំនិតដោះស្រាយបញ្ហានានាដែលកំពុងកើតមានក្នុងសង្គមនាពេលបច្ចុប្បន្ន។ 

នៅក្នុងកម្មវិធីនេះមានការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ទៅលើគំនិតអាជីវកម្មបង្កើតថ្មី អ្នកដែលមើលឃើញពីបញ្ហាដែលកំពុងកើតមានឡើង និងចង់កែប្រែបញ្ហាទាំងនោះឲ្យទៅជាឱកាស ផ្ដល់ជាជម្រើសនៃការរស់នៅយ៉ាងល្អប្រសើរទៅកាន់សហគមន៍របស់ពួកគេ។ អ្នកដែលមានបំណិន ភាពប៉ិនប្រសព្វទៅលើភាពជាអ្នកដឹកនាំ អ្នកដែលចង់ធ្វើការអភិវឌ្ឍន៍ខ្លួនចូលរួមក្នុងការប្រកួតប្រជែងសុទ្ធតែអាចដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះ។

តើអ្នកណាដែលសក្តិសមចូលរួមក្នុងកម្មវិធីនេះ? ហើយត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ?

១. ជាសិស្សកំពុងសិក្សាកម្រិតវិទ្យាល័យ ថ្នាក់ទី ១០ ១១ និង ១២ 

២. មកពីវិទ្យាល័យដែលស្ថិតនៅ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្ត កំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប

៣. មានចំណេះដឹងជាមូលដ្ឋានលើជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងអ៊ីនធឺណិត

៤.  ចាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហា និងផ្តល់ជាដំណោះស្រាយឱ្យសហគមន៍

៥. មានចំណាប់អារម្មណ៍ក្នុងការរៀនអំពីជំនាញអាជីវកម្ម ការធ្វើការងារជាក្រុម និងភាពជាអ្នកដឹកនាំ

៦. មានបំណងចង់ទទួលបានបទពិសោធន៏ថ្មីៗ

៧.  មានឆន្ទៈក្នុងការចូលរួមកម្មវិធី និងពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមកម្មវិធី

 

 

លក្ខខណ្ឌនៃការចុះឈ្មោះចូលរួមកម្មវិធី៖

១.  អ្នកចូលរួមអាចចុះឈ្មោះជាបុគ្គល ឬជាក្រុមដែលមានសមាជិកយ៉ាងច្រើន៤អ្នក 

២.  មានគំនិតអាជីវកម្មចំពោះវិស័យអាទិភាពដូចជាកសិកម្ម ពាណិជ្ជកម្ម ម្ហូបអាហារនិងភេសជ្ជៈ ទេសចរណ៍ វិស័យអប់រំនិងបច្ចេកវិទ្យា។ល។

 

អត្ថប្រយោជន៏នៃការចូលរួម៖

១. ចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ និងជាពិសេស "Business Model Canvas"

២. ការបណ្តុះបណ្តាលផ្នែកបង្កើតវីដេអូ

៣. Mentorship Session  

៤. ការធ្វើបទបង្ហាញនៃអាជីវកម្ម

៥. ទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការផ្តល់សុពលភាពនៃគំនិតអាជីវកម្មជាមួយអតិថិជនពិតប្រាកដ

៦. ពានរង្វាន់ និងទឹកប្រាក់សម្រាប់បង្កើតអាជីវកម្មនោះ  

 

 

សម្រាប់ពានរង្វាន់

១. ៣០០០ពាន់ដុល្លាអាមេរិក សម្រាប់ជ័យលាភី គំរូផលិតផលខ្មែរដែលទាក់ទាញជាងគេ

២. ២០០០ពាន់ដុល្លាអាមេរិក សម្រាប់ជ័យលាភី ក្រុមសហគ្រិនឆ្នើម

៣. ១០០០ពាន់ដុល្លាអាមេរិក សម្រាប់ជ័យលាភី ពន្លកសហគ្រិនឆ្នើម 

 

ការជ្រើសរើស

១. បំពេញទម្រង់បែបបទពាក្យសុំតាម Online 

២.  វគ្គសម្ភាសន៍

៣. វគ្គជុំរុះ ១២ក្រុម  (ខែតុលា) 

៤. វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ៦ក្រុម (ខែតុលា) 

៥.វគ្គផ្ដាច់ព្រាត់ ៣ក្រុម (ខែវិច្ឆកា) 

កាលបរិច្ឆេទផុតកំណត់ ក្នុងការទទួលពាក្យ៖  ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១

 

កម្មវិធីនេះមានការផ្តួចផ្តើមគំនិតនិងគាំទ្រថវិកាដោយ Khmer Enterprise - សហគ្រិនខ្មែរ  និងសហការៀបចំដោយ 360 Ads & Events និងDancingRains

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

លេខទូរស័ព្ទ 096 24 94 704

Email: [email protected]

 

https://docs.google.com/forms/d/10I6Sq0_oNmyUXdRpMR_rGFqY3KJYMee9szb0tVJbZBQ/viewform?edit_requested=true

X
5s