កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចាប់ផ្តើមទទួលពាក្យហើយ!​



សូមអញ្ជើញសហគ្រិនកម្ពុជាទាំងអស់ ដែលមានអាជីវកម្មនៅភ្នំពេញ ឬតាមបណ្តាខេត្តនានាអញ្ជើញដាក់ពាក្យចូលរួមប្រកួតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ ដើម្បីមានឱកាសក្លាយជាជ័យលាភីប្រចាំឆ្នាំ២០២១។

១. តើអ្វីទៅជាកម្មវិធីពានរង្វាន់សហគ្រិនវ័យកម្ពុជា? 

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និង សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា(JCI) ដោយមាន ការចូលរួមគាំទ្រក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការចម្រាញ់យក សហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ ពិភពលោកតាមរយៈអ្នកដឹកនាំធុរៈកិច្ច។ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២១ (CYEA 2021) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការសហការ គាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE)។  កម្មវិធីនេះរៀបចំចាប់ពី ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២១។   

២. អត្ថប្រយោជន៍ទទួលបានពីកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ដូចជា៖ 

- កម្មវីធីបំប៉នបន្ថែមលើមុខជំនួញរួមមាន៖ 

+ ផែនការអាជីវកម្ម (Business Plan)

+ របៀបធ្វើបទបង្ហាញអាជីវកម្មជាសាធារណៈ (Public Pitching)

+ កម្មវិធីណែនាំដោយអ្នកឯកទេសខាងពាណិជ្ជកម្ម (Mentoring Program)

- រង្វាន់សម្រាប់បេក្ខជនទទួលជ័យលាភីដូចជា៖

+ ពានរង្វាន់ដល់បេក្ខជនទទួលបានជ័យលាភី

+ វិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ

+ រង្វាន់លើកទឹកចិត្តជាថវិកា និងមិនមែនថវិកាជាច្រើនទៀត។

៣. សហគ្រិនវ័យក្មេងអាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២១ ដែលមានពានរង្វាន់ ៥ប្រភេទដូចខាងក្រោម៖ 

- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេង (Entrepreneur of the Year Award) គឺសំដៅលើសម្រាប់អាជីវកម្មជាមួយនឹងភាពច្នៃប្រឌិតឆ្នើមនិងច្នៃប្រឌិតថ្មីសមិទ្ធិផលនិងការបំផុសគំនិតសម្រាប់សហគ្រិនដទៃទៀតដើម្បីធ្វើតាម គ្រប់អាជីវកម្មទាំងអស់ត្រូវបើកប្រតិបត្តិការយ៉ាងតិច ២ ឆ្នាំ។

- ពានរង្វាន់សហគ្រិនស្រ្ដីឆ្នើមវ័យក្មេង (Women Entrepreneur Award) 

- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងផ្នេកសង្គម (Social Entrepreneur Award) 

- ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា (Technology Entrepreneur Award) គឺ

- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងធុរកិច្ចបរិយាប័ន្ន (Inclusive Business Readiness award) 

៤. តើអ្នកណាខ្លះអាចចូលរួមកម្មវិធីពានរង្វាន់បាន? លក្ខខណ្ឌនៃការចូលរួម៖ 

- សហគ្រិនត្រូវមានអាយុមិនលើសពី៤៥ឆ្នាំ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១

- មិនត្រូវមានសហគ្រាស ឬអាជីវកម្មពាក់ព័ន្ធនឹងគណៈកម្មការជ្រើសរើសនិង គណៈកម្មការរៀបចំគម្រោង គឺមិនមែនជា ភាគទុននិក ឬ ក្រុមប្រឹក្សាភិបាល 

- មិនមែនជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា 

- អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា ហើយដែលក្នុងនោះ ភាគហ៊ុនយ៉ាងតិច ៥១ភាគរយត្រូវកាន់កាប់ដោយជនជាតិខ្មែរ

- អាជីវកម្មត្រូវមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ពោលគឺជាអាជីវកម្មដែលទទួលបានប្រាក់ចំណេញ

- អាជីវកម្មដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមមាន៖ អាជីវកម្មល្បែងភ្នាល់ ការកាប់និងជួញដូរឈើខុសច្បាប់ និងអាជីវកម្មដែល ពាក់ព័ន្ធនឹង ថ្នាំជក់ និងគ្រឿងស្រវឹង

- ជាអាជីវកម្មស្របច្បាប់ ដែលបានចុះបញ្ជីត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធទាំងអស់ និងបានប្រតិបត្តិការយ៉ាងតិច២ឆ្នាំជាប់គ្នា និងអាទិភាពមិនច្រើនជាង៥ឆ្នាំ គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១

- ត្រូវមានបុគ្គលិកបម្រើការការពេញម៉ោងយ៉ាងតិច៥នាក់។

៥. សហគ្រិនវ័យក្មេងកម្ពុជានិងបេក្ខជនអាចចូលរួមសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានសម្រាប់ទទួលបានព័ត៌មានលំអិត៖ 

សូមអញ្ជើញសហគ្រិនកម្ពុជា ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីដំណើរការ និងលក្ខខណ្ឌប្រកួត ដែលនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ រៀងរាល់ម៉ោង ៩ដល់ម៉ោង១១ព្រឹក តាមកាលបរិច្ឆេទ ដូចខាងក្រោម៖

• លើកទី១៖ ថ្ងៃទី ២១ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តកណ្តាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ

• លើកទី២៖ ថ្ងៃទី២២ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តសៀមរាប និងខេត្តកំពង់ធំ

• លើកទី៣៖ ថ្ងៃទី២៣ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

សហគ្រិនវ័យក្មេងកម្ពុជាទាំងអស់មានលក្ខខណ្ឌដូចខាងលើ និងមានបំណងចង់ប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ អាចចូលលីងខាងក្រោម។

***បញ្ជាក់៖ សម្រាប់សហគ្រិនដែលមិនស្ថិតនៅខេត្ត-រាជធានី ដែលមិនបានរៀបរាប់ខាងលើក៏អាចចុះឈ្មោះចូលរួមបានដែរ។

ដាក់ពាក្យតាមរយៈតំណរ៖ https://bit.ly/CYEA2021

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទនងមកកាន់លេខទូរសព្ទ ០៨១ ២១៦ ៤៧៧ ឬអ៊ីមែល៖ [email protected]

 

X
5s