សិក្ខាសាលាប្រចាំឆ្នាំលើកទី៦ ឆ្នាំ២០២១ មគ្គុទេសក៍ជោគជ័យក្នុងអាជីព គណនេយ្យ និងហិរញ្ញវត្ថុ
មកជួបគ្នាសារជាថ្មីម្តងទៀតហើយ! សិក្ខាសាលាប្រចាំឆ្នាំ (Annual Webinar) លើកទី៦ ឆ្នាំ២០២១ មគ្គុទេសក៍ជោគជ័យក្នុងអាជីព គណនេយ្យ និងហិរញ្ញវត្ថុ ប្រធានបទស្ដីអំពី៖ គណនេយ្យករ គួរតែធ្វើអ្វីខ្លះ ស្របពេលប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-១៩ នេះ! “Facing A Challenge of Impact from COVID 19, What Accountants Should Do!”
តាមកិច្ចខិតខំប្រឹងប្រែងជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកកម្ពុជា ក្នុងការគាំទ្រ ចំពោះបងប្អូនដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលប្រឈមជាមួយនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ (Covid-19) នេះ រួមទាំងប្រជាពលរដ្ឋ ជាកម្មករ និយោជិក និងម្ចាស់ស្ថាប័នជានិយោជក ដែលបានកំពុងប្រតិបតិ្តការផ្ទាល់ក្នុងសកម្មភាពជាក់ស្តែង នៃដំណើរការអាជីវកម្មរៀងៗខ្លួន។ លើសពីនេះ គ្រប់មុខរបរទាំងអស់ សុទ្ធតែប្រឈមនឹងបញ្ហានេះ ទោះបីផលប៉ះពាល់មានតិច ឬច្រើន គឺអាស្រ័យទៅលើសកម្មភាពការងារ ឬសេវាកម្មរបស់បងប្អូន ក្នុងបរិបថសកម្មភាពការងារប្រចាំថ្ងៃជាក់ស្តែង។
ដូច្នេះ ស៊ី.អេ.ស៊ី (CAC) នឹងរៀបចំសិក្ខាសាលាប្រចាំឆ្នាំ (Annual Webinar) លើកទី៦ ឆ្នាំ២០២១ នេះ ដោយផ្តោតសំខាន់ទៅលើបញ្ហាប្រឈមពីផលលំបាកនានា ដែលបណ្តាលមកពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ថាតើក្នុងនាម គណនេយ្យករ គួរតែធ្វើអ្វីខ្លះ ស្របពេលប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-១៩ នេះ! (Facing a challenge of impact from Covid-19, what accountants should do!)
សិក្ខាសាលាប្រចាំប្រចាំឆ្នាំ (Annual Webinar) លើកទី៦ នេះ នឹងត្រូវបានរៀបចំ ជាការប្រជុំពិភាក្សាគ្នា តាមរយៈប្រព័ន្ធអនឡាញ (Skype) ដែលនឹងត្រូវធ្វើឡើងតាមយន្តការ និងនីតិវិធីដូចខាងក្រោម៖
- កម្មវិធីសន្និសិទ្ធនេះ អាចនឹងជួបជាមួយវាគ្មិនកិត្តិយស តាមប្រព័ន្ធអនឡាញ (Skype) និងអនុញ្ញាត អោយមានអ្នកចូលរួមក្នុងចំនួនកំណត់ (អតិបរមាត្រឹម ៣៥នាក់)។
- កម្មវិធី នឹងមានការផ្សាយបន្តផ្ទាល់តាមរយៈ ទំព័រហ្វេសប៊ុកផេក (FB Page) របស់ស៊ី.អេ.ស៊ី (CAC) និងចូលចិត្តតាមដានជាង ៤៤.២៦១នាក់ ហើយចែករំលែកទៅក្រុម (Cambodia Accounting Community) ជាមួយសមាជិក ៤៣.៤០០នាក់ និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត។
សិក្ខាសាលាប្រចាំឆ្នាំ (Annual Webinar) លើកទី៦ ឆ្នាំ២០២១ មគ្គុទេសក៍ជោគជ័យក្នុងអាជីព គណនេយ្យ និងហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ដូចខាងក្រោមនេះ៖
- ប្រធានបទ ៖ គណនេយ្យករ គួរតែធ្វើអ្វីខ្លះ ស្របពេលប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-១៩ នេះ! “Facing A Challenge of Impact from COVID 19, What Accountants Should Do!”
- កាលបរិឆ្ឆេទ ៖ ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១
- ម៉ោង ៖ ៨:០០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់
- ទីតាំង ៖ ការិយាល័យក្លឹបសាខាសែនសុខ (ជាកន្លែងស្ទីឌីយ៉ូផ្សាយចេញ) ស្ថិតនៅជាន់ទី២ ក្នុងអគារ LSi Business School.
- អ្នកចូលរួម ៖ អ្នកជំនាញអាជីពគណនេយ្យ ពន្ធដារ និងហិរញ្ញវត្ថុ
ប្រសិនលោក អ្នកចង់ស្វែងរកព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 015 55 44 41
(សម្រាប់ព័ត៌មានលំអិត) | 077 88 20 73 (សម្រាប់ចូលរួមឧបត្ថម្ភកម្មវិធី)។