ហេតុផលសំខាន់ ២ ចំណុចដែលបណ្ដាលឲ្យអ្នកកើតជំងឺរាគរូស​



គ្មាននរណាដែលថាមិនធ្លាប់រាគនោះទេ ហើយបន្ទាប់ពីរាគគឺវាអាចជាសះស្បើយវិញដោយឯកឯង មានន័យថាអ្នកមិនចាំបាច់ទទួលការព្យាបាលនៅមន្ទីរពេទ្យ ឬផឹកថ្នាំក៏បាន។ តែទោះជាយ៉ាងណាក៏ដោយ វាអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរប្រសិនបើអ្នកព្រងើយកន្តើយ មិនព្យាបាល ឬមិនរកវិធីកែបញ្ហា។ 

យើងធ្លាប់បានដឹងហើយថា ជំងឺរាគរូសនេះវាធ្លាប់ធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់រង្គាល ដែលគេបានហៅជំងឺអាសន្នរោគ។ ជាមួយគ្នានេះ មានមូលហេតុសំខាន់ៗចំនួន ២ ដែលបណ្ដាលឲ្យអ្នកជំងឺកើតមានបញ្ហារាគរូស៖

១) ជំងឺរលាកពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារ

ដំបៅពោះវៀន ឬការរលាកផ្នែកណាមួយនៃប្រព័ន្ធរំលាយអាហារអាចបណ្ដាលឲ្យអ្នកជំងឺរាគរូស និងមានសញ្ញាផ្សេងៗមួយចំនួនទៀតដូចជា ឈឺចាប់ខ្មួលក្នុងពោះ មានឈាមហូរតាមផ្លូវបន្ទោរបង់ ក្តៅខ្លួន ក្រហាយក្រសាលគូទ និងស្រកទម្ងន់ជាដើម។ វាជាប្រភេទជំងឺដែលអាចព្យាបាលជាសះស្បើយ តែវាក៏ទាមទារការប្រើប្រាស់ពេលវេលា ការធ្វើរបបអាហារ និងការតមចំណីអាហារមួយចំនួន ដើម្បីចៀសវាងផលរំខានពីការឈឺចាប់ដែលបណ្ដាលមកពីចំណីអាហារជាដើម។ អាហារដែលអ្នកជំងឺរលាកពោះវៀន ដំបៅពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារមានដូចជា អាហារហិរ អាហារខ្លាញ់ច្រើន សុរា ឬភេសជ្ជៈមានជាតិអាល់កុល ក៏ដូចជាពពួកផ្អាប់ជាដើម -ល-។

២) ការបង្ករោគដោយបាក់តេរី

វាបង្កមកពីចំណីអាហារដែលយើងទទួលទាន ការបរិភោគមិនស្អាត ផឹកទឹកដែលមិនបានដាំពុះសម្លាប់មេរោគជាដើម។ ការប្រើប្រាស់បន្លែ ត្រីសាច់មិនបានលាងសម្អាតត្រឹមត្រូវឲ្យអស់មេរោគ បាក់តេរី ឬពពួកពងព្រូន ហើយការចម្អិនមិនបានឆ្អិនសព្វល្អ។ ពេលខ្លះវាបណ្ដាលមកពីការធ្វេសប្រហែសលើការពារអនាម័យក្នុងពេលរក្សាទុក ការគ្របមិនបានជិតល្អនាំឲ្យមានសត្វល្អិតវារកាត់ ឬការទុកអាហារក្នុងទូរទឹកកកដោយមិនបានត្រួតពិនិត្យរហូតឡើងផ្សិត ឬបាក់តេរីជាដើម។ ទាំងនេះជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយត្រូវធានាថា អាហារត្រូវបានចម្អិនត្រឹមត្រូវដើម្បី សម្លាប់មេរោគ និងបាក់តេរី។

ជាមួយគ្នានេះដែរ ចំពោះបន្លែ ត្រី សាច់ លោកអ្នកគួរយកចិត្តទុកដាក់នៅពេលលាងសម្អាត ជាពិសេសគឺបន្លែ ព្រោះមានបន្លែមួយចំនួនលោកអ្នកត្រូវការទទួលទានឆៅ។ ដើម្បីសុវត្ថិភាព លោកអ្នកគួរប្រើទឹកលាងបន្លែឲ្យបានល្អ ធ្វើយ៉ាងណាឲ្យប្រាកដថាបន្លែដែលលោកអ្នកទទួលទាន ពិតជាមានអនាម័យ និងសុវត្ថិភាព។ សូមណែនាំ Acta Bio ជាទឹកលាងបន្លែមានសមត្ថភាពកំចាត់ជាតិពុលនិងសារធាតុគីមីដែលមាននៅលើបន្លែផ្លែឈើ។ ការផលិតត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើននិងស្របទៅតាមស្តង់ដាបច្ចេកវិទ្យារបស់ប្រទេសបារាំង និងជប៉ុន រួមទាំងការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកនឹងទទួលបានបន្លែផ្លែឈើអនាម័យ រក្សាបាននូវវីតាមីននិងសភាពស្រស់បន្លែឲ្យនៅដូចដើម និងទទួលទានប្រកបដោយសុវត្ថិភាព៕

 

X
5s