រឿងទាំងនេះជាអ្វីដែលអ្នកត្រូវដឹងមុនទុកដាក់អាហារ ត្រីសាច់ បន្លែផ្លែឈើក្នុងទូរទឹកកក
ការរក្សាទុកអាហារ បន្លែផ្លែឈើ នៅក្នុងទូរទឹកកកគឺជារឿងមួយចាំបាច់ ដើម្បីរក្សាបាននូវគុណភាពអាហារដែលអ្នកត្រូវបរិភោគ។ ក៏ប៉ុន្តែមិនមែនគ្រប់អាហារទាំងអស់សុទ្ធតែអាចដាក់នៅក្នុងទូទឹកកក ឬការដាក់ក្នុងទូទឹកកកដោយមិនបានត្រួតពិនិត្យនោះទេ អ្នកត្រូវដឹងនិងយល់ឱ្យបានច្បាស់ពីប្រភេទអាហារដែលទៅដាក់ក្នុងទូទឹកកកដឹងដាក់ទៅតាមកន្លែង និងសកម្មភាពសមរម្យចាំបាច់សម្រាប់ប្រភេទអាហារបន្លែផ្លែឈើនិងត្រីសាច់ទាំងនោះ។
ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីការរៀបចំទុកដាក់នូវបន្លែផ្លែឈើនិងម្ហូបអាហារមួយចំនួននៅក្នុងទូទឹកកក
១) អាហារ ត្រីសាច់ បន្លែ ផ្លែឈើដែលទើបនឹងទិញយកមកពីផ្សារ
អ្នកត្រូវយកថង់ប្លាស្ទិកឬក៏កញ្ចប់ដែលជាប់នៅខាងក្រៅចេញ ហើយជំនួសមកវិញដោយការច្រកថង់ការពារថ្មី (ប្រសិនបើចាំបាច់) ព្រោះវត្ថុទាំងនោះវាអាចនឹងកខ្វក់ ឬមានផ្ទុកនូវបាក់តេរីពីខាងក្រៅ។ អ្នកត្រូវរៀបចំម្ហូបអាហារចូលតែក្នុងទូទឹកកកភ្លាមភ្លាមបន្ទាប់ពីធ្វើផ្ទេរការវេចខ្ចប់ថ្មីរួច ចំពោះអាហារណាដែលត្រូវការរក្សាភាពត្រជាក់ ឬចាំបាច់ត្រូវដាក់ក្នុងទូទឹកកក។
អ្នកត្រូវដឹងឲ្យច្បាស់ពីប្រភេទអាហារ បន្លែផ្លែឈើ ដែលមិនអាចទុកក្នុងទូទឹកកក ព្រោះមិនមែនបន្លែផ្លែឈើទាំងអស់សុទ្ធតែត្រូវការទុកនៅក្នុងទូទឹកកកនោះទេ ដូច្នេះកុំព្យាយាមដាក់វាឱ្យនៅឡូកឡំគ្នា។ លាងសម្អាតឲ្យបានស្អាតល្អ ដើម្បីចៀសវាងការបង្កបាក់តេរីនៅក្នុងទូរទឹកកក ព្រោះទូរទឹកកកងាយស្រួលដល់ការរស់នៅ និងរក្សាអាយុជីវិតរបស់បាក់តេរីមួយចំនួន។
២) អ្នកគួរធ្វើការញែកសាច់បន្លែផ្លែឈើចេញពីគ្នា
អ្នកមិនគួរទុកអាហារប្រភេទសាច់ស្រស់នៅលាយឡំជាមួយនឹងបន្លែផ្លែឈើនោះទេ ព្រោះប្រភេទសាច់ស្រស់និងបន្លែផ្លែឈើនេះ វាត្រូវការសីតុណ្ហភាពក្នុងការរក្សាទុកខុសគ្នា។ ចំពោះសាច់ស្រស់ ដូចជាសាច់គោ សាច់ត្រី សាច់ជ្រូក សាច់មាន់ជាដើម អ្នកគួរតែទុកវានៅកន្លែងបង្កកសាច់ដើម្បីរក្សាបាននូវភាពស្រស់របស់សាច់មានការទទួលទាននូវសាច់ដែលខូចគុណភាព។ រីឯបន្លែផ្លែឈើអ្នកគួរតែរក្សាទុកនៅក្នុងកន្លែងដែលមានសីតុណ្ហភាពសមល្មមក្នុងការរក្សាបាននូវភាពស្រស់ និងវីតាមីនរបស់បន្លែផ្លែឈើទាំងនោះ។
៣) អាហារដែលចម្អិនរួច
អាហារដែលចម្អិនរួច ជាអាហារដែលអ្នកបានរៀបចំទុកសម្រាប់បរិភោគនៅពេលបន្ទាប់ ឬក៏អាហារមួយចំនួនដែលអ្នកបានចម្អិនដើម្បីធ្វើជាគ្រឿងផ្សំសម្រាប់អាហារដទៃទៀត។ អ្នកត្រូវប្រាកដថា សីតុណ្ហភាពអាហារទាំងនោះបានចុះត្រជាក់ល្អ អាចដាក់ចូលក្នុងទូទឹកកកបានចៀសវាងខូចគុណភាព។ អ្នកត្រូវគ្របគម្របអាហារទាំងនោះឲ្យបានជិតល្អ ចៀសវាងការបង្កទៅជាក្លិនមិនល្អនៅក្នុងទូទឹកកក ឬអាចនឹងឆ្លងបាក់តេរីទៅកាន់ម្ហូបអាហារទាំងនោះ។
ជាមួយគ្នានេះផងដែរ ការរក្សាអាហារទុកនៅក្នុងទូទឹកកក អ្នកមិនត្រូវដាក់វាឱ្យនៅកៀកគ្នាឬក៏ណែនគ្នាពេកនោះទេ មានន័យថាអ្នកត្រូវរក្សាទុកនៅចន្លោះឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ទៅដល់អាហារ បន្លែផ្លែឈើទាំងនោះ ដើម្បីឱ្យចរន្តខ្យល់ត្រជាក់ផ្ដល់នូវការរក្សាគុណភាពត្រឹមត្រូវដល់អាហារនិងបន្លែផ្លែឈើដែលអ្នករក្សាទុក។ ចំណុចចាំបាច់មួយទៀតនោះគឺ ដាច់ខាតអ្នកត្រូវពិនិត្យមើលកាលបរិច្ឆេទអាហារកំប៉ុង ទឹកដោះគោ រឿងប្រភេទអាហារដទៃទៀតឲ្យបានត្រឹមត្រូវ នៅធ្វើការដកចេញនូវអាហារណាដែលផុតកំណត់ទទួលទាន ឬមានដុះផ្សិតដូចជាប្រភេទនំបុ័ងជាដើម។
ការរក្សាអនាម័យនៅក្នុងទូរទឹកកក គឺជារឿងមួយចាំបាច់បំផុតដែលអ្នកមិនគួរមើលរំលង ឬធ្វេសប្រហែសនោះទេ។ ដូច្នេះចំពោះបន្លែផ្លែឈើ មុនពេលដែលអ្នករៀបចំទុកនៅក្នុងទូទឹកកកអ្នកគួរតែលាងសំអាតជាមួយនឹងទឹកលាងបន្លែដែលមានគុណភាពអាចកម្ចាត់បាននូវបាក់តេរី ពពួកពងព្រូនបានល្អ។
សូមណែនាំ Acta Bio ជាទឹកលាងបន្លែមានសមត្ថភាពកំចាត់ជាតិពុលនិងសារធាតុគីមីដែលមាននៅលើបន្លែផ្លែឈើ។ ការផលិតត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើននិងស្របទៅតាមស្តង់ដាបច្ចេកវិទ្យារបស់ប្រទេសបារាំង និងជប៉ុន រួមទាំងការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកនឹងទទួលបានបន្លែផ្លែឈើអនាម័យ រក្សាបាននូវវីតាមីននិងសភាពស្រស់បន្លែឲ្យនៅដូចដើម និងទទួលទានប្រកបដោយសុវត្ថិភាព៕