សែលកាត ដាក់ជូនស្តង់សុវត្ថិភាពដើម្បីជួយសំរួលដល់ការជួយភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងកូវី 19 ក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak
ក្រុមហ៊ុនសែលកាត បានបើកស្តង់សុវត្ថិភាពពិសេស ចំនួនបីទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនទាញយកកម្មវិធីជជែកកំសាន្តPouk Mak ហើយបញ្ចូលឯកសាររបស់ពួកគេសេវាកម្ម Covid-19 Vault គឺមានន័យថាពួកគាត់អាចដាក់បញ្ចូលកាតចាក់វាក់សាំងកូវិត១៩នៅក្នុងកម្មវិធីជជែកកំសាន្តPouk Mak ។
Covid-19 Vault ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវប្រព័ន្ធដែលមានសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងតាមបែបឌីជីថល។
សេវាកម្ម Covid-19 Vault គឺនៅខាងក្នុងកម្មវិធី Pouk Mak ជាកម្មវិធីជជែកកំសាន្តជាភាសាខ្មែរដំបូងគេ។
លោកអៀន វ៉ាត់សុន(Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា ស្តង់សុវត្ថិភាពនឹងត្រូវបានរៀបចំដោយសមាជិកក្រុមសែលកាត ដើម្បីជួយដល់សាធារណជនក្នុងការទាញយកកម្មវិធី និងបញ្ចូលប័ណ្ណចាក់វ៉ាក់សាំង របស់ពួកគេចូលទៅក្នុងសេវាកម្ម Covid-19 Vault ។
ពួកគាត់ក៏អាចផ្តល់សេវាកម្មផ្សេងៗទៀតដូចជាលក់ស៊ីមកាត និងកាតកោសផងដែរ។
លោកវ៉ាត់សុនបានបន្តថា“ ស្តង់របស់យើង នឹងផ្តល់ជូននូវសេវាកម្មប្រកបដោយសុវត្ថិភាពពេញលេញ ជាមួយនឹងរបាំងមុខ អាល់កុលលាងដៃ និងជញ្ជាំងកញ្ចក់បិទជិតដើម្បីធានាបាននូវការរក្សាចម្ងាយ” ។
“ ប្រសិនបើអតិថិជនត្រូវការជំនួយក្នុងការប្រើប្រាស់កម្មវិធី ឬក៏មានសំនួរទាក់ទងអំពីគំរោងទិន្នន័យរបស់ពួកគេ ហើយបើទោះបីជាពួកគាត់គ្រាន់តែត្រូវការកាតកោសក៏ដោយ យើងនឹងនៅទីនោះ។
ក្រុមហ៊ុនសែលកាតនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលខ្វះខាត និងនៅជួរមុខពេលណានិងកន្លែងណាដែលយើងត្រូវការបំផុត” ។
ស្តង់ត្រូវបានដាក់នៅ ស្ទឹងមានជ័យ អូបែកក្អម និង ភូមិឫស្សី ហើយក៏កំពុងដំណើរការចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។