ទីផ្សារអ៊ីធឺណិត និងការទូរទាត់ប្រាក់បែបឌីធីថលកំពុងដើរតួនាទីយ៉ាងសំខាន់រក្សានិរន្តរភាពអាជីវកម្មខ្នាតតូចនិងធម្យម និងជម្រុញការងើបឡើងវិញបានឆាប់រហ័ស​



ស្ថិតក្នុងរិបទនៃការរីករាលដាលជំងឺកូវីដ១៩ បានកំពុងជះឥទ្ធិពលអវិជ្ជមានដល់  វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនានាទាំងក្នុងតំបន់ សកលលោក និងរួមទាំងប្រទេសកម្ពុជា។ ប៉ុន្តែអាជីវកម្មខ្នាតតូច និង មធ្យមនៅតែបន្តការដើរតួយ៉ាងសំខាន់ក្នុងការជួយចរន្តសេដ្ឋកិច្ចសហគមន៍បន្តដំណើរការនិងជួយជម្រុញសកម្មភាពរបស់ប្រទេសជាពិសេសគឺកំលាំងជម្រុញថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជម្រុញកំណើន។  

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុត្តន៍ នៅកម្ពុជាសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានដើរតួនាទីដ៏សំខាន់ក្នុងសេដ្ឋកិច្ច បានស្រូបទាញនូវកំលាំងពលកម្មជាង ១,២ លាននាក់ដែលកំពុងបម្រើការក្នុងវិស័យនេះ ដែលភាគច្រើនគឺប្រើកំលាំងពលកម្ម។ ហើយអាជីវកម្មខ្នាតតូច និង មធ្យមក៏ជាឧស្សាហកម្មមួយដែលងាយនិងរងគ្រោះជាងគេផងដែរពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ 

 

ស្ថិតក្នុងបរិបទនៃការរស់នៅតាមគន្លងថ្មី (New Normal) ពីការរីករាលដាលជំងឺកូវីដ១៩ដែលបានអូសបន្លាយពេលជាង១ឆ្នាំកន្លងមកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ ការណ៍នេះបានជម្រុញឲ្យមាននិន្នាការថ្មី ជាមួយនិងការកើនឡើនយ៉ាងគំហុកនៃការប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈប្រព័ន្ធឌីជីថលពីសំណាក់ប្រជាពលរដ្ឋទូរទៅដោយចាប់ផ្តើមស្វែងរកមធ្យោបាយថ្មីៗក្នុងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ (Cashless Payment)  ដែលជាកម្លាំងចលករមួយជម្រុញឲ្យមានកើនឡើងនៃការទិញទំនិញតាមប្រព័ន្ធអីនធឺណេត (e-Commerce) ដោយសារតែពួកគាត់មិនអាចចាកចេញពីផ្ទះ ជាហេតុធ្វើឲ្យពួកគាត់ជ្រើសរើសការបព្ជារទិញ តាមរយៈប្រព័ន្ធអ៊ីនធឺណេតជំនួសឲ្យការចេញទៅទិញនៅហាងនានាដែលប្រឈមនិងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ 

ការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអំពាវនាវដល់ ប្រតិបត្តិករទូគមនាគមន៍ពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិតឱ្យបានកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹងកំណើននៃអ្នកប្រើប្រាស់ជាពិសេស សន្ទុះនៃការធ្វើប្រតិបត្តិការទិញទំនិញតាមរយៈប្រព័ន្ធអ៊ីនធឺណេតយ៉ាងគំហុកផងដែរជាពិសេសក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ។  

អតិថិជនចំនួនបីភាគបួននៅក្នុងតំបន់បាននិយាយថា ពួកគេនឹងបន្តប្រើប្រាស់ការទូទាត់តាមរយៈឌីជីថលជំនួសឱ្យការត្រលប់ទៅប្រើប្រាស់សាច់ ប្រាក់សុទ្ធវិញ បើទោះបីជាមានការថយចុះនៃការរីករាលដាលនៃជំងឺរាតត្បាតនៅជុំវិញពិភពលោកក៏ដូចប្រទេសកម្ពុជាក៏ដោយ។

ដើម្បីឆ្លើយតបទៅនិងកំណើននៃការបញ្ជាទិញតាមការទិញទំនិញតាមប្រព័ន្ធអីនធឺណេត (e-Commerce) និងប្រតិបត្តិការទូទាត់ដែលមិនប្រើប្រាស់ សាច់ប្រាក់(Cashless payment) កំពុងមានការកើនឡើង ក្រុមហ៊ុន KESS Innovations and Technology បានកំពុងចូលរួមយ៉ាងសកម្មដើម្បី ជំរុញពាណិជ្ជកម្មនៅទូទាំងប្រទេសកម្ពុជាឲ្យងាកទៅកាន់ការដាក់លក់ទំនិញនៅទីផ្សារអ៊ីធឺណិត និង ទូទាត់តាមបែបឌីជីថល នៅក្នុងកំឡុងពេលការរីករាល  ដាលនៃជម្ងឺ COVID-19។ ជាមួយក្រុមហ៊ុន KESS Technology and Innovation អតិថិជនកាន់តែងាយស្រួលជាមួយដំណោះស្រាយឌីជីថលថ្មីដើម្បីបញ្ចាទិញទំនិញ និងធ្វើការ ទូទាត់ ដែលមានសុវត្ថិភាព និងមិនប៉ះដោយផ្ទាល់ ។

លើសពីនេះទៅទៀត  តួនាទី និងបទពិសោធន៍របស់ក្រុមហ៊ុន KESS Technology and Innovation ក្នុងវិស័យពាណិជ្ជកម្មលើអ៊ីនធឺណិត និងការទូទាត់ឌីធីថល ក៏ផ្តល់នូវមធ្យោបាយ ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមសម្របខ្លួនទៅនឹងវិធីសាស្រ្តថ្មីៗដើម្បីគ្រប់គ្រង និងធ្វើឲ្យអាជីវកម្មរបស់ពួកគេបន្តរីកលូតលាស់ នៅក្នុងវិស័យ ឌីជីថលក្នុងដំណាក់កាលងើបឡើងវិញ(Post-Recovery)។

 

សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ក្រុមហ៊ុន KESS Innovation and technology កំពុងផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន ដើម្បី ជំរុញ ពាណិជ្ជកម្មតាមបែបឌីជីថល និងកំណើនសេដ្ឋកិច្ច ដោយបង្កើតផលិតផល និងសេវាកម្មនានាបញ្ចួលក្នុងកម្មវិធីទូរស័ព្ទតែមួយ មានន័យថាអតិថិជន កាន់ទូរស័ព្ទដោយប្រើប្រាស់កម្មវីធីតែមួយអាចធ្វើប្រត្តិការណ៍អាជីវកម្ម រឺ ទិញទំនិញ ទំនាក់ទំនង ដោយងាយស្រូល។ 

កម្មវិធីទាំងនោះរួមមាន៖ 

១) កម្មវីធីទំនាក់ទំនងឆ្លើយឆ្លង ជាសារលំលេង រឺ រូបភាពវីអូរ និងទិញទំនិញ KESSCHAT

ក្រៅពីទំនាក់ទំនង កម្មវិធីនេះជួយឲ្យអ្នកប្រើប្រាស់អាចបញ្ចាទិញទំនិញ លក់ទំនិញទៅកាន់អ្នកលក់ដុំ និងលក់រាយរូមជាមួយមានមុខងារ ផ្ទេរប្រាក់  និង ទូរទាត់ប្រាក់ដ៍សំបូរបែប។ កម្មវិធីមានលក្ខណៈ និង សមត្ថភាពដូចគ្នានិងកម្មវិធី WeChat របស់ប្រទេសចិន រឺ អាច និយាយបានថាវាគឺជា WeChat របស់ខ្មែរ។ បច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ១ម៉ឺននាក់បន្ទាប់ដំណើរការបានជាង ៣ខែនេះពួកការបាន ធ្វើការកម្មង់ទិញទំនិញ ជជែកជាមួយម្ចាស់ហាង ឬអតិថិជន និងមិត្តភ័ក្ក ហើយមានការដូរជូនគ្នាទៅវិញទៅមកផងដែរ។ មិនត្រឹមតែជាកម្មវិធីផ្ញើសារប៉ុណ្ណោះទេវាគឺជាកម្មវិធីទំនើបមួយដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវសេវាកម្មជាច្រើនដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។

២) កម្មវិធីទីផ្សារលើប្រព័ន្ធអ៊ីធឺណិត TOKKE Market Places

កុកកែ (TOKKE) គឺ កម្មវិធីនេះជាមុខងារមួយនៅក្នុង KESS CHAT បង្កើតឡើងដើម្បីជួយដល់អ្នក លក់ក្នុងស្រុកដែលបានបិទហាង នៅក្នុងអឡុងពេលកូវីដ១៩ ដែលតំបន់ខ្លះត្រូវបានបិទខ្ទប់ ឲ្យដាក់លក់ទំនិញនៅលើអនឡាញ តាមរយៈវិបសាយ រឺ កម្មវិធីទូរសព្ទដៃ ។ អ្នកលក់អាចបង្កើតហាងលក់ទំនិញបានច្រើនហាង និងរាយឈ្មោះបញ្ចីផលិតផលបានគ្រប់មុខ ទទួលកម្មង់ពីអថិជន  ហៅអ្នកដឹកជញ្ចូន រហ័ស និងទទួលបានការទូរទាត់លុយភ្លាមៗ ទៅកាន់គណនី KESSPAY របស់ម្ចាស់ហាងដោយ មិនចំណាយពេលរង់ចាំដកលុយភាគី ណាមួយឡើយ។

 

បច្ចុប្បន្នមានហាងលក់ទំនិញជាង 300ហាង កំពុងដំណើរ និងបានទទទួលការកម្មង់ពីអតិថិជនជាប្រចាំងផងដែរ រូមមាន ដេប៉ូចែកចាយ ក្រុមហ៊ុន Coca Cola អូឡាំពិច ផ្សារបន្លែ Happy Farm ផ្សារលក់ទំនិញ ដំរីម៉ាត់ ក្រុមហ៊ុនចែកចាយទំនិញ GoodHill ផ្សារបន្លែជប៉ុន Kenko Shiny និងអ្នកលក់នឡាញជាច្រើនទៀត។ នេះបញ្ចាក់ថាម្ចាស់អាជីវកម្មកំពុង ស្វែងរកវិធីថ្មីនៅលើអ៊ីធឺណិតដើម្បីលក់ផលិតផល របស់គេទៅកាន់អតិថិជន ដោយវ័យឆ្លាត និងទៀតទាត់ជាងមុន។

៣) ការទូរទាត់បែបឌីធីថល KESSPAY

អតិថិជនអាចទិញនិងបង់ប្រាក់តាមអ៊ីនធឺណេតភ្លាមៗតាមរយៈKESSPAY រួមជាមួយគ្នាផងដែរក៏អាចធ្វើការផ្ទេរប្រាក់ រឺបញ្ចូលលុយ ជាមួយសេវាកម្មផ្សេងរួមមាន ធានាគារអេដាស៊ី អេប៊ីអេ ស្ថាបនា និងកាតវីសា (Visa Card) WeChat និង Allipay ដោយឥតគិតថ្លៃ សេវាកម្មឡើយ។ ការដាក់ឲ្យមានបច្ចេកវិទ្យាទូទាត់ដោយមិនប៉ះពាល់ដោយផ្ទាល់ ពិតជាមានសារៈ សំខាន់ក្នុងការធ្វើឱ្យពាណិជ្ជកម្មមាន ដំណើរការលឿន និងមានសុវត្ថិភាពជាងមុន។ 

 

ជាភស្តុកតាង ខេសស៍ KESSPAY សហការជាមួយ ក្រុមហ៊ុនសួស្តីខាមបូឌា Sousdey Cambodia ដើម្បីជួយអ្នកលក់តាមអ៊ិនធឺរណែត កាត់បន្ថយការទទួលប្រាក់ដោយផ្ទាល់តាមរយៈការដឹកជញ្ជូន។ ឥឡូវនេះអតិថិជនអាចធ្វើការបញ្ជា ទិញពីហាងតាមអ៊ីនធឺរណេតរបស់ ពួកគេនៅលើ បណ្តាញសង្គម Facebook ហើយបង់ប្រាក់ដោយផ្ទាល់លើ Facebook ជាមួយនឹង SousdeyPay។ នេះនឹងជួយគាំទ្រដល់ សហគ្រិនឱ្យបន្តអាជីវកម្មដោយសុវត្ថិភាពនិងការពារអតិថិជន។

 

៤) ជម្រើសនៃការដឹកជញ្ចូន និងសន្សំពេលវេលា

ការដឹកជញ្ជូនក៏ជាចំណាប់អារម្មណ៍ចុងក្រោយដែលអតិថិជនមានចំពោះមុខជំនួញរបស់អ្នកនៅលើពាណិជ្ជកម្មអេឡិត្រូនិច។ ដូច្នេះ ប្រសិនបើអតិចិជនជួបបញ្ហាវានឹងធ្វើឱ្យមានទស្សនៈអវិជ្ជមានចំពោះយីហោរបស់អ្នកហើយនឹងមិនទំនងជាទិញពីអ្នកម្តងទៀតទេ។ក្រុមហ៊ុន KESS Innovation and Technology បានបង្កើតនូវមុខងារដែលជាជម្រើសសម្រាប់អតិថិជនជ្រើសរើសគឺដឹកជញ្ចូនផ្ទាល់ដោយម្ចាស់ហាង ដឹកជញ្ជូនដោយ ក្រុមហ៊ុនដៃគូរ រឺក៏អាចដឹកដោយផ្ទាល់ជាមួយក្រុមហ៊ុនដែលបង្កើតឡើងដោយ KESS Innovation and Technology ដែលមានឈ្មោះថា ដឹកអី (DOEK) ។ បច្ចុប្បន្ន ដឹកអី (DEOK) កំពុងដឹកជញ្ចូនទំនិញយ៉ាងសកម្មជូនអថិជនជននៅតំបន់ជុំវិញរាជធានីភ្នំពេញ និង ផ្នែកខ្លះនៃតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលកូវីដ19  ។ ក្រុមការងារដឹកជញ្ចូននេះមានទាំង ម៉ូតូ កង់បី និងឡាន ដឹកទំនិញផងដែរ ដែលធានាចំនួនការដឹកទិញបានច្រើន និងសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជន ។

ជាក្រុមហ៊ុនច្នៃប្រឌិត និង បច្ចេកវិទ្យាសម្រាប់ពាណិជ្ជកម្មលើអ៊ីធឺណិត ដែលអាចទុកចិត្តបានក្រុមហ៊ុន KESS Innovations & Technology ប្តេជ្ញាចិត្តប្រើប្រាស់កម្មវិធីរបស់ខ្លួនដើម្បីជួយកម្ពុជាក្នុងការសម្របខ្លួន ស្តារសេដ្ឋកិច្ចឡើងវិញ និងធ្វើឱ្យមនុស្សគ្រប់គ្នាវិលត្រឡប់មកប្រកបរបរអាជីវកម្មរបស់ខ្លួនឡើងវិញ។ សូមចូលរួម ជាមួយ KESS ដោយទាញយកកម្មវិធី និងស្វែងយល់បន្ថែមដើម្បីទទួលបានបទពិសោធន៍ថ្មីនៃបរិបទឌីធីថល ៕

 

X
5s