អត្ថប្រយោជន៍នៃការទទួលទានបន្លែឆៅ​



ការទទួលទានបន្លែផ្លែឈើ ផ្តល់ប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សគ្រប់គ្នា។ ប៉ុន្តែក្នុងអត្ថបទមួយនេះ យើងនឹងបង្ហាញជូនលោកអ្នកពីអត្ថប្រយោជន៍នៃការទទួលទានបន្លែឆៅ មិនឆ្លងកាត់ការចម្អិន។

១) មានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមខ្ពស់

បរិភោគបន្លែឆៅជំនួសឱ្យបន្លែឆ្អិន អ្នកនឹងទទួលបានវីតាមីន A វីតាមីន C រួមជាមួយវីតាមីនក៏ដូចជាសារធាតុចិញ្ចឹមផ្សេងទៀតជាច្រើន។ វីតាមីនទាំងនេះល្អសម្រាប់សុខភាព ប៉ុន្តែវានឹងត្រូវបានបំផ្លាញខណៈពេលដែលវារងការចម្អិនដោយកំដៅរយៈពេលយូរ។

២) ជួយកាត់បន្ថយ និងទប់ទល់ជាមួយជំងឺមហារីក

មិនថាបន្លែឆៅ និងបន្លែឆ្អិន សុទ្ធតែមានតួនាទីចូលរួមក្នុងការកាត់បន្ថយអត្រាជម្ងឺមហារីក ប៉ុន្តែក្នុងអត្ថប្រយោជន៍នេះ ត្រូវបានគេសំដៅដល់បន្លែឆៅច្រើនជាង ព្រោះវីតាមីនរបស់វាមិនត្រូវបានបំផ្លាញដោយឆ្លងកាត់កំដៅដូចជាបន្លែឆ្អិនមួយចំនួនទេ។

៣) ជួយដល់ការសម្រកទម្ងន់

យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង «American Journal of Clinical Nutrition» ក្នុងខែឧសភាឆ្នាំ ២០០៩ ការញ៉ាំផ្លែឈើនិងបន្លែច្រើនគឺជួយក្នុងការសម្រកទម្ងន់ ឬការធ្វើរបបអាហារសុខភាព។ ចំពោះបន្លែឆៅនេះទៀតសោត គឺសំបូរជាតិទឹក ហើយការបរិភោគបន្លែជំនួសអាហារផ្សេងទៀតល្អសម្រាប់ការជួយបញ្ចុះជាតិខ្លាញ់ និងជាផ្នែកមួយជួយគ្រប់គ្រងអាហារដែលមានជាតិស្ករខ្ពស់ល្អសម្រាប់ការសម្រកទំម្ងន់។

ជាមួយគ្នានេះ លោកអ្នកបានដឹងហើយថា បន្លែផ្លែឈើដែលបានដាំដុះ និងលក់លើទីផ្សារនាពេលបច្ចុប្បន្ននេះ ជៀសមិនផុតទេពីការប្រើប្រាស់សារធាតុគីមីទាំងនៅពេលដាំ ក៏ដូចជាក្រោយប្រមូលផលរួម។ ទាំងនេះជាហានិភ័យមួយដល់សុខភាពដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។

ប៉ុន្តែលោកអ្នកមិនចំបាច់ព្រួយបារម្ភទៀតទេ លោកអ្នកអាចបរិភោគបន្លែ ផ្លែឈើស្រស់ប្រកបទៅដោយសុវត្ថិភាព អនាម័យ និងគ្មានជាតិគីមីបាន ដោយគ្រាន់តែជ្រើសរើសក្នុងការប្រើប្រាស់ទឹកលាងបន្លែផ្លែឈើ Acta Bio។ Acta Bio មានសមត្ថភាពកំចាត់ជាតិពុលនិងសារធាតុគីមីដែលមាននៅលើបន្លែផ្លែឈើ។ ការផលិតត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើននិងស្របទៅតាមស្តង់ដាបច្ចេកវិទ្យារបស់ប្រទេសបារាំង និងជប៉ុន រួមទាំងការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថប្រយោជន៍ Acta Bio គឺជួយលាងសំអាតពពួកពងព្រូន មេរោគផ្សិត បាក់តេរី សម្អាតនូវសារធាតុគីមីដែលមាននៅលើបន្លែនិងផ្លែឈើ ជួយរក្សាវីតាមីននិងសភាពស្រស់បន្លែឲ្យនៅដូចដើម ជាពិសេសគឺធ្វើឱ្យលោកអ្នកទទួលបាននៅបន្លែផ្លែឈើទទួលទានធ្វើម្ហូបអាហារប្រកបដោយសុវត្ថិភាព៕

 

X
5s