គិតពីសុខភាពនឹងអនាម័យអ្នកប្រើប្រាស់ Acta Bio មានប្រមូសិន ទិញមួយកេសថែមមួយដប
យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាលមួយនៃការប្រុងប្រយ័ត្ន ក៏ដូចជាការពារនូវការឆ្លងរីករាលដាលនៃជំងឺ Covid 19។ សុខភាពគឺជារឿងមួយដ៏សំខាន់បំផុត អ្វីដែលសំខាន់នៅក្នុងដំណាក់កាលនេះគឺការថែរក្សាអនាម័យឱ្យបានល្អ។
ម្ហូបអាហារបន្លែផ្លែឈើគឺត្រូវប្រាកដថាបានលាងសម្អាតនិងសម្លាប់មេរោគត្រឹមត្រូវ។ យើងខ្ញុំសូមធ្វើការណែនាំទឹកលាងបន្លែសុខភាព ដែលលោកអ្នកគួរតែប្រើប្រាស់ ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហាររបស់លោកអ្នក នោះគឺទឹកលាងបន្លែ Acta Bio។
Acta Bio មានសមត្ថភាពកំចាត់មេរោគ ជាតិពុល និងសារធាតុគីមីដែលមាននៅលើបន្លែផ្លែឈើ។ ការផលិតត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើននិងស្របទៅតាមស្តង់ដាបច្ចេកវិទ្យារបស់ប្រទេសបារាំង និងជប៉ុន រួមទាំងការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម និង សិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
អត្ថប្រយោជន៍របស់ Acta Bio គឺជួយលាងសំអាតពពួកពងព្រូន មេរោគផ្សិត បាក់តេរី សម្អាតនូវសារធាតុគីមីដែលមាននៅលើបន្លែនិងផ្លែឈើ ជួយរក្សាវីតាមីននិងសោភណ្ខភាពបន្លែឲ្យនៅស្រស់ដូចដើម ជាពិសេសធ្វើឱ្យលោកអ្នកបានទទួលទាននៅបន្លែផ្លែឈើ ព្រមទាំងម្ហូបអាហារប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19 នេះលោកអ្នកដែលធ្វើការជាវទឹកលាងបន្លែផ្លែឈើ Acta Bio ចំនួនមួយកេសនឹងទទួលបានការបន្ថែមជូនមួយដបភ្លាមដោយឥតគិតថ្លៃ។ គិតដល់សុវត្ថិភាពម្ហូបអាហារ និងការបរិភោគរបស់លោកអ្នក កុំភ្លេចប្រើទឹកលាងបន្លែផ្លែឈើ Acta Bio៕