ទំនើប ស៊ីវិល័យ បុរីកៀនស្វាយផាករបស់លោកឧកញ៉ា នួន រិទ្ធីជាប់ផ្លូវវ៉ាត់ក្រុងទី៣ចាប់ផ្តើមបើកលក់ហើយ​



បុរីកៀនស្វាយផាក ( Borey Kien Svay Park) ក៏ទំនើបស៊ីវីល័យថ្មីមួយទៀតស្ថិតនៅតំបន់សក្កានុពលកៀនស្វាយជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ បានចាប់ផ្តើមបើកលក់ហើយនៅក្នុងតម្លៃពិសេសតែជាង ៥ ម៉ឺនដុល្លារប៉ុណ្ណោះ។ គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន  KFA Property Co,.Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអចនទ្រព្យ KFA Group ដែលមានលោកឧកញ៉ា នួន រិទ្ធីជាអគ្គនាយក្រុមហ៊ុន។ 

ស្ថិតនៅផ្លូវស្រែអំពិល ភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បុរីកៀនស្វាយផាកបានចំណាយដើមទុនវិនិយោគរហូតដល់ទៅ ១០ លានដុល្លារ  ហើយនៅពេលនេះកំពុងដាក់លក់ជូនអតិថិជនទាំងអស់ដើម្បីទិញសម្រាប់វិនិយោគយកចំណេញ ក៏ដូចជាការទិញសម្រាប់ធ្វើអាជីវកម្ម ឬសម្រាក​លម្ហែផងដែរ។ 

បើយោងតាមប្រសាសន៍របស់លោកឧកញ៉ា នួន រិទ្ធី បានថ្លែងថា គម្រោងអភិវឌ្ឍន៍បុរី កៀនស្វាយ ផាក សាងសង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យ មានផ្ទះសរុបជិត ២០០ល្វែង ស្ថិតនៅតំបន់ដែលមានសក្ដានុពលជាប់ផ្លូវក្រវាត់ទី៣ ឆ្ពោះទៅផ្លូវជាតិលេខ១ ដែលតំបន់នេះនឹងមានភាពលេចធ្លោក្នុងពេលដ៏ខ្លីខាងមុខ។

លោកឧកញ៉ា បានបន្តទៀតថា៖ « បុរីកៀនស្វាយផាក មានវិសាលភាពផ្ទៃដីនៅទូលាយ លក់ក្នុងតម្លៃធូរថ្លៃ ប៉ុន្តែគុណភាពខ្ពស់ ទំនើបស៊ីវិល័យ ហើយជាពិសេសវាស្ថិតនៅទីតាំងល្អណាស់ ពោលគឺប្រមូលផ្តុំទៅដោយសរសៃឈាម សេដ្ឋកិច្ចនៅពេលបច្ចុប្បន្ន និងពេលអនាគត»។

ចំណុចពិសេសនៃបុរីកៀនស្វាយផាកនោះគឺថា អតិថិជនអាចកក់ប្រាក់មុនត្រឹមតែ ១០% ប៉ុណ្ណោះ ហើយអាចបង់រំលោះជាមួយបុរីបានរហូតដល់៩០%ឯណោះក្នុងរយៈពេល២០ឆ្នាំ។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃពី ៣% ដល់ ៥% បន្ថែមទៀតជាមួយនឹងការផ្តល់ជូនសម្ភារៈលំនៅដ្ឋាន ៣ឈុតធំៗ រួមមាន ទូរតាំងបន្ទប់ទទួលភ្ញៀវមួយឈុត ឈុតចង្រ្កានបាយមួយឈុត និងទូរដាក់សំលៀកបំពាក់មួយឈុតផងដែរដែលមានតម្លៃសរុបជាង ៦០០០ ដុល្លារ។ 

បើយោងតាមប្រសាសន៍របស់លោក ឧកញ៉ា នួន រិទ្ធីដដែល អ្វីដែលពិសេសបន្ថែមលើសពីនេះទៅទៀតនោះគឺថា សំណង់នៅក្នុងបុរីកៀនស្វាយផាក គឺមានគុណភាពល្អរឹងមាំល្អណាស់ សាងសង់ឡើងស្របតាមស្តង់ដាររបស់ក្រសួងដែលអាចធានាបានគុណភាពរហូតដល់ ១០០ ឆ្នាំឯណោះ។ លើសពីនេះទៅទៀតសំណង់បុរីបានសាងសង់គិតគួរដល់លទ្ធភាពវែងឆ្ងាយរបស់អតិថិជន ពោលគឺអតិថិជនអាចសង់ឡើងបាន ២ជាន់បន្ថែមទៀតបានជាមួយនឹងការរចនាឡើងតាមស្តង់ដារបែបវីឡាដែលស័ក្តិសមបំផុតសម្រាប់ការសម្រាកលំហែ។

 

សូមបញ្ជាក់ថា បុរីកៀនស្វាយផាក ជាគម្រោង​បុរី​លំនៅដ្ឋាន​ទំនើបស៊ីវិល័យតាមបរិបទរស់នៅរបស់អតិថិជនសម័យថ្មី ខណៈដែលទីតាំងវិញគឺមានសក្កានុពលខ្លាំងហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តំបន់កម្សាន្ត និង រម្មណីយដ្ឋានល្បីៗដូចជា៖

ក) ស្ថិតនៅជាប់ផ្លូវក្រវ៉ាតក្រុងទី ៣ ចេញពីផ្លូវជាតិលេខ៤  មកផ្លូវជាតិលេខ១

ខ) ធ្វើដំណើរ ១៥ នាទីពីគល់ស្ពានក្បាលថ្នល់ច្បារអំពៅ និង ១០ នាទីពីបុរីប៉េងហួតបឹងស្នោ

គ) ធ្វើដំណើរ ២០ នាទីពី AEON ៣ (អ៊ីអន៣) និងបុរីជីបម៉ុងលែនផ្លូវ៦០ម៉ែត្រ  

ឃ) ចម្ងាយត្រឹមតែ ១៥ នាទីពីក្រុងតាខ្មៅ និងពីអាកាសយានដ្ឋានអន្តរជាតិថ្មី

ង) ធ្វើដំណើរ ៣ នាទីពី Vattanac Golf Course

ច) ធ្វើដំណើរ ៣ នាទីពី មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ រីសត (The Prince Manor Resort) 

ឆ) ធ្វើដំណើរប្រមាណ ៥នាទីពីចំណតកំពង់ផែកុងទីន័រថ្មី (New Phnom Penh Autonomous Port)

ជ) ហ៊ុំព័ទ្ធទៅដោយតំបន់ប្រជុំជនភូមិដីឥដ្ឋ ពុទ្ធមណ្ឌលកម្ពុជា តំបន់កំសាន្តកៀនស្វាយ រាជបណ្ឌិតសភានគរបាលជាតិ ផ្សារគគីរ រោងចក្រ និងសហគ្រាសធំៗ ដែលចំណាយពេលធ្វើដំណើរតិចជាង ៥ នាទីប៉ុណ្ណោះពីទីតាំងនីមួយៗទៅគម្រោងបុរី។

 

សម្រាបព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 

  (+855)15 224 299

 (+855)96 62 62 642

 (+855)12 66 61 04

 

 

X
5s