Park Cafe៖ នៅតែបន្តយុទ្ធនាការ «Healthy Food 4 All» ចូលរួមជួយខ្មែរ​



តួលេខនៃអ្នកចំលង អ្នកកើតជំងឺ COVID19 បានកើនជារៀងរាល់ថ្ងៃ ដោយនៅក្នុងប្រទេសកម្ពុជាគឺចាប់មានតួរលេខនៃអ្នកស្លាប់ដោយសារជំងឺនេះផងដែរ។ ហើយអ្វីដែលកាន់តែគួរអោយព្រួយបារម្ភនោះគឺកុមារតូចៗ នឹងមនុស្សជាច្រើនរូបដែលបានផ្ទុកជំងឺមួយនេះទៅហើយ។

ដោយគិតគួរនៃការលំបាក់របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ក្នុងមើលថែព្យាបាលសម្រាប់អ្នកជំងឺ COVID19 គឺពិតជាគួរកោតសរសើរ ដោយពួកគាត់បានលៈបង់នូវកំលាំងកាយ ចិត្ត ពេលវេលាផ្ទាល់ខ្លួនដែលត្រូវនៅឆ្ងាយពីក្រុមគ្រួសារ ដោយមិនគិតពេលពីពេលថ្ងៃ ឬពេលយប់ឡើងគឺត្រូវប្រយុត្ថិការពារ នឹងព្យាបាលអ្នកជំងឺអោយបានជាសះស្បើយ។

ដោយតែងតែគិតគូរការលំបាក់ របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ បងប្អូនដែលជាកងកំលាំង សមត្ថកិច្ចដែលឈរជើងយាមការពារនៅតាមទីតាំងនានា ដែលជាមន្ទីរពេទ្យ មន្ទីរព្យាបាល មណ្ឌលចត្តាឡីស័ក។ Uited Food Group (UFG)  ដែលមានផាកកាហ្វេគឺបុត្រសម្ព័ន្ធ បង្កើននូវយុទ្ធនាការ «Healthy Food 4 All» ដែលកំពុងតែនៅបន្តឧបត្ថម្ភជាអាហារ ភេសជ្ជៈ សរុប ៥៣០០ឈុត រហូតដល់ចុងខែមិនានេះ សម្រាប់ជូនដល់ក្រុមគ្រូពេទ្យ ក្រុមបុគ្គលិកសុខាភិបាលជួរមុខ នឹង កងកំលាំងយាមការពារនៅមន្ទីរព្យាបាល Great Duke នឹង មន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ដែលកំពុងមមាញឹកក្នុងការមើលព្យាបាលបងប្អូនដែលកំពុងមានជំងឺ COVID-19,

និយាយបកទៅឆ្នាំ២០២០ក្នុងខែមិនាដូចគ្នានេះដែរ Uited Food Group (UFG)  ដែលមានផាកកាហ្វេគឺបុត្រសម្ព័ន្ធក៏បានចូលរួមជួយជាកំលាំងពីបុគ្គលិកតាមសាខានានា និងបុគ្គលិកផ្នែកការិយាល័យកណ្តាលផងដែរបានបង្កើននូវយុទ្ធនាការ «Healthy Food 4 All» ចូលរួមឧបត្ថម្ភជាអាហារ សរុប ១០០០ឈុត ដោយមានជាអាហារ និងកាហ្វេភ្នំពេញ ជូនទៅដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត នឹង មន្ទីរពេទ្យកុមារជាតិ។ ក្រៅពីជួយតាមមន្ទីរពេទ្យ Uited Food Group (UFG)  ដែលមានផាកកាហ្វេគឺបុត្រសម្ព័ន្ធក៏បានចុះផ្តល់ជាកាហ្វេភ្នំពេញ ទៅដល់កងកំលាំង ការពារតាមផ្លូវជាតិនានាផងដែរ។

ក្នុងឆ្នាំ២០២០ដដែលនេះដែរនៅបណ្តារតំបន់មួយចំនួននៅក្រុងភ្នំពេញក៏បានទទួលរង់គ្រោះនូវទឹកជំនន់ Uited Food Group (UFG)  ដែលមានផាកកាហ្វេគឺបុត្រសម្ព័ន្ធក៏បានចុះផ្តល់ជាកាហ្វេភ្នំពេញនូវទៅដល់ប្រជាពលរដ្ឋដែលនៅតំបន់រង់គ្រោះនូវទឹកជំនន់ផងដែរ។

X
5s