កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នឹងត្រូវបានបើកសម្ភោធជាផ្លូវការតាមកាលបរិច្ឆេទនិងវេទិកាផ្សព្វផ្សាយដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ២០២១​



កិច្ចសន្ទនាតុមូលប្រារព្ធតាមប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញគឺជាការបង្ហាញនៃការនាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតខាងវិស័យអចលនទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជា។

• ការចុះឈ្មោះ និងការចូលរួមត្រូវបានបើករហូតដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១។

• អ្នកឈ្នះជ័យលាភី និងអ្នកដែលទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់នឹងត្រូវប្រកាសនៅក្នុងកម្មវិធីរាត្រីសមោសរដ៏វិសេសវិសាលដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៣ ខែកញ្ញា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា (Sofitel Phnom Penh Phokeethra)។

• ពិធីប្រគល់ពានរង្វាន់នឹងត្រូវផ្សាយផ្ទាល់ទូទាំងពិភពលោកតាមរយៈ AsiaPropertyAwards.com  និងបណ្តាញដៃគូ។

• កិច្ចសុន្ទនាតុមូលប្រារព្ធតាមប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅរាជធានីភ្នំពេញត្រូវបានរៀបចំឡើងដើម្បីចែករំលែកចំណេះដឹងអំពីទីផ្សារពីអ្នកជំនាញផ្នែកអចលន​ទ្រព្យកំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជា។

 

កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតនៅកម្ពុជាឈានដល់ខួបលើកទី ៦ ជាផ្លូវការហើយ ជាមួយនឹងការប្រកាសពីពេលវេលាសម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១ ។

ក្នុងន័យលើកតម្កើង “ស្តង់ដារ មាស” ក្នុងវិស័យនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៦ បានអំពាវនាវបើកទទួលពាក្យដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងដែលលេចធ្លោជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងបញ្ចប់ជាមួយនឹងការប្រកាសពីក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជ័យលាភីដែលលេចធ្លោជាងគេរបស់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីរាត្រីសមោសរដ៏វិសេសវិសាល និងការប្រគល់ពានរង្វាន់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រាស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រដែលមានវ័យចំណាស់របស់រាជធានីភ្នំពេញ។

 

កាលបរិច្ឆេទសំខាន់ៗសម្រាប់វគ្គវិនិច្ឆ័យ (edition) ឆ្នាំ២០២១៖

ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ - បើកទទួលចុះឈ្មោះ

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ - បិទការទទួលចុះឈ្មោះ

ថ្ងៃទី១៩ ខែកក្កដា - ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ - ការចុះពិនិត្យទីតាំងផ្ទាល់

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ - ការវិនិច្ឆ័យចុងក្រោយ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២១ - កម្មវិធីរាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ

ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ - កម្មវិធីរាត្រីសមោសរផ្តាច់ព្រ័ត្រប្រចាំតំបន់នៅទីក្រុងបាងកក-ប្រទេសថៃ

ការជ្រើសរើសពីសាធារណជន និងការចូលរួមជាផ្លូវការពីបណ្តាក្រុមហ៊ុន និងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់   ត្រូវបាននិងកំពុងដំណើរការទទួលនៅលើគេហទំព័រនេះ៖ AsiaPropertyAwards.com/nominations/

ប្រភេទនៃការបើកទទួលចូលរួមជាបេក្ខភាព រួមមានពានរង្វាន់កិត្តិយសសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ការអភិវឌ្ឍ និងសិក្សាគម្រោងប្លង់ល្អបំផុតអមមកជាមួយនូវគ្រឿងឥស្សរិយយសទទួលស្គាល់ពិសេសមួយចំនួន។ ពានរង្វាន់ថ្មីៗនៅឆ្នាំ ២០២១ រួមមានពានរង្វាន់សម្រាប់៖ ការអភិវឌ្ឍអគារប្រើរួមបានពេញលេញល្អបំផុត  (Best Completed Condo Development) ការអភិវឌ្ឍលំនៅដ្ឋានបានពេញលេញល្អបំផុត (Best Completed Housing Development)  និង ការអភិវឌ្ឍលក្ខណៈពាណិជ្ជកម្មបានពេញលេញល្អបំផុត  (Best Completed Commercial Development) ។

កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នេះ នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នានៅថ្ងៃដដែលនៅលើ  AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើទំព័រ Facebook, LinkedIn, Twitter និង YouTube ។ នៅឆ្នាំ២០២០ កម្មវិធីរាត្រីសមោសរពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards តាមប្រព័ន្ធអនឡាញ គឺជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនបំផុតរហូតដល់ជាង ៥១៦.០០០ ដង ហើយបានឈានទៅដល់អ្នកចូលមើល និងវិនិយោគិនអចលនទ្រព្យនៅក្នុងបណ្តាប្រទេសជាង ៧៥ នៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍រាត្រីសមោសរនៅកម្ពុជាក្នុងឆ្នាំនេះនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប្រវត្តិសាស្ត្រគឺ History Channel ដែលជាដៃគូទូរទស្សន៍ខ្សែកាបផ្លូវការនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ទស្សនិកជនអន្តរជាតិ ។

 

ស្នាដៃល្អបំផុតនៅតំបន់អាស៊ី

បន្ទាប់ពីរាត្រីសមោលសរដ៏រំភើបរីករាយនៅទីក្រុងភ្នំពេញ អ្នកឈ្នះជ័យលាភីកំពូលៗនៃពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នឹងមានសិទ្ធិចូលរួមប្រកួតប្រជែងពានរង្វាន់ “Best in Asia”   ក្នុងវគ្គមុនផ្តាច់ព្រ័តនៃកម្មវិធីពានរង្វាន់អចលនទ្រព្យលើកទី១៦របស់  PropertyGuru Asia Property Awards ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក-ប្រទេសថៃ នាថ្ងៃសុក្រទី៩ ខែធ្នូ។ ។ វគ្គផ្តាច់ព្រ័ត្រនឹងត្រូវបានធ្វើឡើងនៅមុនវគ្គវិនិច្ឆ័យឆ្នាំ២០២១ នៃជំនួបកំពូលអចលនទ្រព្យនៅតំបន់អាស៊ី PropertyGuru ដែលជាវេទិកាភាពជាអ្នកដឹកនាំបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់     សម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Group ។

ប្រទេសកម្ពុជាទទួលបានជ័យលាភីថ្នាក់តំបន់ចំនួន២ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំលើកទី ១៥ ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះរួមមានគម្រោង Urban Village and Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd សម្រាប់ទីកន្លែងធ្វើការរួមល្អបំផុត (នៅតំបន់អាស៊ី)។ 

អ្នកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិគម្រោង Urban Village & Factory Phnom Penh បានចូលរួមកិច្ចសន្ទនាតុមូលតាមប្រព័ន្ធផ្សព្វផ្សាយផ្ទាល់សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ឆ្នាំ២០២១ ដែលបានចាក់ផ្សាយផ្ទាល់តាមរយៈកម្មវិធី Zoom នៅថ្ងៃទី១១ ខែមីនា ។ អ្នកស្រី Jaclyn Chua ជាតំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meridian International Holding ដែលជាអ្នកឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា) នៅឆ្នាំ ២០២០ ក៏បានថ្លែងផងដែរនៅក្នុងព្រឹត្តិការណ៍ចាក់ផ្សាយតាមអនឡាញអំពីផលប៉ះពាល់នៃការឈ្នះក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards។

ក្នុងនាមជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លោក Sorn Seap ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd, កញ្ញា Thida Ann, អតីតក្រុមហ៊ុន CBRE កម្ពុជា និងជាគណៈកម្មការជើងចាស់នៃពានរង្វាន់នេះក៏មានវត្តមានផងដែរដើម្បីពិភាក្សាអំពីប្រវត្តិ និងភាពជឿជាក់នៃកម្មវិធីនេះ ។

យុគសម័យថ្មី

បុគ្គលពីររូបដែលចូលរួមពីចម្ងាយមកពីទីក្រុងបាងកក គឺលោក Jules Kay ដែលជានាយកគ្រប់គ្រងកម្មវិធីពានរង្វាន់ និងព្រឹត្តិការណ៍អចលនទ្រព្យ PropertyGuru Asia Property Awards និងលោក Paul Ashburn ដែលជាដៃគូសហការគ្រប់គ្រងនៅប្រទេសថៃនៃ HLB ជាអ្នកគ្រប់គ្រងផ្លូវការកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ។

 

កិច្ចសន្ទនាប្រារព្ធតាមប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅសប្តាហ៍នេះ ផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាពជុំវិញទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់អ្នកជំនាញ និងទស្សនវិស័យលើវិស័យអចលនទ្រព្យក្នុងយុគសម័យជំងឺកូវីដ-១៩ ។ វាគ្មិនក៏បានផ្តល់នូវទិដ្ឋភាពទីផ្សារទូទៅសម្រាប់ការអភិវឌ្ឍប្រើប្រាស់ចម្រុះ និងដោះស្រាយនាពេលអនាគតនៃទីកន្លែងធ្វើការរួមនៅក្នុងព្រះរាជាណាចក្រ។

 

ការប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ក្នុងវគ្គវិនិច្ឆ័យកាលពីឆ្នាំមុន គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ល្អឯកបំផុតដែលបានរៀបចំវេទិកានៅក្នុងរាជធានីភ្នំពេញស្របទៅតាមពិធីសារសុខភាព និងសុវត្ថិភាពជាធរមាន ។ មានពានរង្វាន់មាសជាង៣០  និងប័ណ្ណសរសើរជិត២៥ ត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុនជាច្រើនដែលតំណាងឱ្យក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ល្អបំផុតនៅក្នុងប្រទេស។

 

ដោយមានការចាត់ចែងរៀបចំពីក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅតំបន់អាស៊ី គឺសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group,  ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦  ប្រចាំឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភគាំទ្រពីម៉ាកយីហោឈានមុខគេក្នុងវិស័យនេះរួមទាំង៖ ម្ចាស់ឧបត្ថម្ភកំរិតប្រាក់គឺក្រុមហ៊ុន Jotun, ដៃគូបណ្តាញទូរទស្សន៍ខ្សែកាបផ្លូវការគឺ History Channel, ទស្សនាវដ្តីផ្លូវការគឺ PropertyGuru Property Report, ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ គឺក្រុមហ៊ុន Two Way PR Co., Ltd, ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property, ដៃគូសប្បុរសធម៌ផ្លូវការ Right To Play,  ដៃគូ ESG ផ្លូវការ គឺមូលនិធិ Baan Dek Foundation  និងអ្នកគ្រប់គ្រងផ្លូវការ គឺក្រុមហ៊ុន HLB ។

 

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលទៅកាន់ [email protected] ឬចូលមើលគេហទំព័រផ្លូវការ៖  AsiaPropertyAwards.com.

 

សម្គាល់៖ ការប្រើប្រាស់រូបសញ្ញាពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ PropertyGuru មានកំណត់ចំពោះការបោះពុម្ពផ្សាយអត្ថបទនេះតែប៉ុណ្ណោះ។

 

បុគ្គលទំនាក់ទំនងសម្រាប់កម្មវិធី PROPERTYGURU៖

ការសាកសួរព័ត៌មានទូទៅ៖

Richard Allan Aquino

ប្រធានផ្នែកគមនាគមន៍ និងទំនាក់ទំនងសាធារណៈ

ទូរស័ព្ទចល័តលេខ៖ +៦៦ ៩២ ៩៥៤ ៤១៥៤

អ៊ីម៉ែល៖ [email protected]

 

ការឧបត្ថម្ភ៖

Kanittha Srithongsuk

នាយកប្រចាំតំបន់ផ្នែករង្វាន់ឧបត្ថម្ភ

ទូរស័ព្ទចល័តលេខ៖ +៦៦ ៨៧ ៧០៨ ៥២៣៧

អ៊ីម៉ែល៖ [email protected] ប្រព័ន្ធផ្សព្វផ្សាយ និងភាពជាដៃគូ៖

Teddy Siu

ផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

ទូរស័ព្ទលេខ៖ +៦៦ ៨៦ ៣៥៩ ៤៨៥៨

អ៊ីម៉ែល៖ [email protected]

 

ផ្នែកលក់ និងជ្រើសរើស៖

Phumet Puttasimma (Champ)

អ្នកគ្រប់គ្រងផ្នែកដំណោះស្រាយ

ទូរស័ព្ទចល័តលេខ៖ +៦៦ ៨១ ៤២៦ ៨៧១៤

អ៊ីម៉ែល៖ [email protected]

 

អំពីពានរង្វាន់អចលនទ្រព្យ PROPERTYGURU ASIA PROPERTY AWARDS៖

ពានរង្វាន់អចលនទ្រព្យ PropertyGuru’s Asia Property Awards ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ គឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យផ្តាច់មុខ និងមានកិត្យានុភាពបំផុតនៅក្នុងតំបន់។ ពានរង្វាន់អចលនទ្រព្យ Asia Property Awards ត្រូវបានគេទទួលស្គាល់ថានិមិត្តរូបនៃឧត្តមភាពបំផុតលើវិស័យអចលនទ្រព្យនៅតំបន់អាស៊ី។ ជាមួយនឹងមោទនភាពតាមរយៈក្រុមអ្នកជំនាញឯករាជ្យខាងវិស័យនេះ និងអ្នកមើលការខុសត្រូវប្រកបដោយការជឿជាក់ បានធ្វើឱ្យពានរង្វាន់នេះទទួលបាននូវកេរ្តិ៍ឈ្មោះដែលមិនអាចប្រៀបប្រដូចបាន លើការជឿទុកចិត្ត ក្រមសីលធម៌ យុត្តិធម៌ត្រឹមត្រូវ និងតម្លាភាព។

 

នៅឆ្នាំ២០២១ ស៊េរីរង្វាន់ត្រូវបានបើកទទួលចូលរួមជាបេក្ខភាព សម្រាប់ទីផ្សារអចលនទ្រព្យសំខាន់ៗចំនួន១៦ នៅជុំវិញ    តំបន់។ ព្រឹត្តិការណ៍កម្មវិធីរាត្រីសមោសរដ៏រំភើបរីករាយបង្ហាញពីការរួមបញ្ចូលគ្នានៃរូបភាពជាក់ស្តែងផ្ទាល់ទៅដល់ថ្នាក់ដឹកនាំវិស័យជាន់ខ្ពស់ ភ្នាក់ងារអ្នកប្រើប្រាស់ និងប្រព័ន្ធផ្សព្វផ្សាយកំពូលៗ។ ដោយទទួលស្គាល់នូវឧត្តមភាពនៅក្នុងទីផ្សារនៅតំបន់អាស៊ីនីមួយៗជាមួយនឹងលក្ខណៈខុសៗគ្នា  រួមមានការអភិវឌ្ឍបៃតងដោយនិរន្តរភាព កម្មវិធីពានរង្វាន់ក្នុងស្រុកនីមួយៗនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលនឹងប្រព្រឹត្តទៅបន្ទាប់ពីជំនួបកំពូលអចលនទ្រព្យនៅតំបន់អាស៊ី PropertyGuru ក្នុងកម្មវិធី ‘PropertyGuru Week’ នាខែធ្នូ ឆ្នាំ២០២១ ។

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ AsiaPropertyAwards.com

 

អំពីសម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ PROPERTYGURU GROUP ៖

សម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកស្វែងរកអចលនទ្រព្យ ២៤,៥លាននាក់ ដើម្បីស្វែងរកគេហដ្ឋានក្នុងក្តីសុបិនរបស់ពួកគេជារៀងរាល់ខែ។ PropertyGuru និងសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួនផ្តល់សិទ្ធិដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងជម្រើសដ៏ទូលំទូលាយបំផុតនូវគេហដ្ឋានជាង ២,៧លាន ផ្តល់នូវចំណេះយល់ដឹងស៊ីជម្រៅ និងដំណោះស្រាយដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តលើអចលនទ្រព្យ នៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

 

PropertyGuru.com.sg ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយបានធ្វើបដិវត្តទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរី ដោយចាប់យកទីផ្សារតាមប្រព័ន្ធអនឡាញ និងធ្វើឱ្យការស្វែងរកអចលនទ្រព្យប្រកបដោយតម្លាភាពសម្រាប់អ្នកស្វែងរកអចលន-     ទ្រព្យ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សម្ព័ន្ធនេះបានវិវត្តពីក្រុមហ៊ុនផលិតប្រព័ន្ធផ្សព្វផ្សាយអចលនទ្រព្យក្នុងតំបន់ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានការរីកចម្រើនខ្ពស់ ជាមួយនឹងកម្រឹតដ៏រឹងមាំនៅលើបណ្តាញច្រកអចលនទ្រព្យលេខ១ នៅទូទាំងទីផ្សារស្នូលរបស់ខ្លួន ជាកម្មវិធីទូរសព្ទចល័តដែលឈ្នះរង្វាន់ ជាវេទិកាជំរុញការលក់របស់អ្នកអភិវឌ្ឍន៍ដ៏ល្អបំផុតគឺ FastKey ទីផ្សារ        ឥណទានគឺ PropertyGuru Finance;  និងជាម្ចាស់នៃការផ្តល់អចលនទ្រព្យដែលឈានមុខគេក្នុងវិស័យឧស្សាហកម្ម រួមទាំងពានរង្វាន់ព្រឹត្តិការណ៍ និងការបោះពុម្ពផ្សាយពាសពេញទ្វីបអាស៊ី។  

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.PropertyGuruGroup.com;https://www.linkedin.com/company/propertyguru

 

 

X
5s