ស្បែកស្អាត មានសំណើមជាមួយ ឡេដូងសំបុកនាង K.T Oil​



ការផ្តល់សំណើមជារៀងរាល់ថ្ងៃគឺមានសារៈសំខាន់សម្រាប់ស្បែក ដែលជួយធ្វើឲ្យស្បែកមានសុខភាពល្អ ប៉ុន្តែមនុស្សមួយចំនួនគិតថា វាគ្រាន់តែជាទម្លាប់ក្នុងការបង្កើនសោភ័ណភាពដល់ស្បែកតែប៉ុណ្ណោះ។ ស្បែករបស់យើងគឺជាសរីរាង្គធំជាងគេរបស់រាងកាយ ហើយទាមទារអោយមានការយកចិត្តទុកដាក់ជាប្រចាំដើម្បីរក្សាភាពក្មេងខ្ចី គ្មានស្នាមជាំនិងមានសុខភាពល្អ។ 

កត្តាទាំងនេះហើយដែលតម្រូវឲ្យមនុស្សម្នាក់ៗ ជាពិសេសមនុស្សស្រីត្រូវថែរក្សាស្បែកឲ្យបានល្អ។ អ្វីដែលកាន់តែគួរឲ្យយកចិត្តទុកដាក់បន្ថែមទៀតគឺ ការជ្រើសរើសផលិតផលថែរក្សាស្បែក ផ្តល់សំណើមដល់ស្បែកឲ្យបានត្រឹនមត្រូវ។  

ឡេដូងសំបុកនាង ជាប្រភេទឡេលាបស្បែកដងខ្លួនដែលជួយជួសជុសរាល់បញ្ហាស្បែក ដូចជាបញ្ហាស្បែក ស្រអាប់ បញ្ហាស្បែកក្រិន ស្បែកមានអាចម៍រុយ ស្បែកស្ងួត គ្រើម គ្មានសំណើមជាដើម ឲ្យប្រែជាស ស្អាត ទន់រលោង មានសំណើមឡើងវិញ។

ជាមួយរូបរាងដ៏តូចច្រឡឹង តែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ស្បែក ជួយបំបាត់សង្វា នឹងការពារមិនឲ្យកើតសង្វារ មានក្លិនក្រអូបប្រហើរដោយលម្អងផ្កានិងទឹកឃ្មុំ គួបផ្សំនឹងប្រេងដូង សំបុកនាង ធម្មជាតិគួរឲ្យស្រឡាញ់ពេញចិត្ត។ 

វិធីប្រើងាយស្រួលបំផុត គ្រាន់តែដាក់ឡេលើបាតដៃ លាបម៉ាស្សាថ្នមៗ និងមិនចាំបាច់លាងទឹកចេញវិញទេ ប្រើប្រចាំថ្ងៃកាន់តែប្រសើរ លាបរាល់ថ្ងៃ ស្បែកកាន់តែស្អាត កាន់តែក្មេងជាវ័យ !

ឡេដូងសំបុកនាង មានការទទួលស្គាល់ពីគុណភាពត្រឹមត្រូវ មិនបារម្ភពីការប៉ះពាល់ដល់សុខភាពនោះឡើយ៕

 

X
5s