នៅចុងសប្តាហ៍នេះ នៅបាត់ដំបង សមាគមហ្វារពន្លឺសិល្បៈ នឹងធ្វើការបំបែកកំណត់ត្រាពិភពលោក ដោយការសម្តែងសៀក ដែលមានរយៈពេលវែងជាងគេបំផុត នៅបាត់ដំបង!​



ហ្វារ បានសហការជាមួយ សែលកាត សម្រាប់ការសម្ដែង ២៤ម៉ោងនេះ ព្រមទាំងជួយរៃអង្គាសថវិកាសម្រាប់ហ្វារផងដែរ។ ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ដែលជាស្ថាប័នដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក។

យើងនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយក្នុងឆ្នាំនេះ នាថ្ងៃអាទិត្យ ទី០៧ មីនា ម៉ោង៨:០០នាទីព្រឹកតនេះ។ សិល្បៈករ សៀកយើង នឹងធ្វើការសម្តែងនៅលើឆាករយៈពេល ២៤ម៉ោង និង១នាទី ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទី១០ ជូនដល់ប្រទេសកម្ពុជា លើផ្នែកសម្តែងសៀក ដែលមានរយៈពេលវែងជាងគេ។ ប្រជាជនកម្ពុជា អាចជួយគាំទ្រហ្វារបាន ដោយចូលរួមទស្សនាតាមប្រព័ន្ធអ៊ីនធឺណេត ឬអាចអញ្ជើញមកចូលរួមទស្សនាដោយផ្ទាល់បាន ក្នុងតង់សម្តែងរបស់យើងនៅខេត្តបាត់ដំបង។

ការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកនេះ រៀបចំឡើងដោយកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត ដើម្បីឱ្យអ្នកគ្រប់គ្នា ដឹងអំពីវិបត្តថវិកា ដែលហ្វារកំពុងជួបប្រទះ។

 

សែលកាត គឺជាក្រុមហ៊ុនទូរសព្ទ័ចល័តដ៏មានមោទនភាពរបស់ខ្មែរ បានសហការជាមួយសមាគមហ្វារ បង្កើនទេព្យកោសលក្នុងការច្នៃប្រឌិត ដែលរំពឹងថាទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងាររបស់លោក បានប្តេជ្ញាចិត្ត ដើម្បីបង្កើនទេពកោសល្យខ្មែរវ័យក្មេង និងផ្តល់នូវវេទិកាសម្រាប់យុវជនដើម្បីសម្រេចបាននូវមហិច្ឆតារបស់ពួកគេ។ ហ្វារ គឺជាតំណាងវប្បធម៌មួយរបស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពក្នុងការផ្តល់ការគាំ

ទ្រដល់ភាពជាដៃគូនេះ ហើយទន្ទឹងរងចាំធ្វើការជាមួយពួកគេលើគម្រោងរួមគ្នាផ្សេងទៀតនៅឆ្នាំនេះ។

 

កូវីដ១៩ បានកាត់ផ្តាច់ចំណូលរបស់ហ្វារ ពីការសម្តែងសិល្បៈសៀក ទាំងស្រុងក្នុងឆ្នាំ២០២០ ហើយការសម្តែងសៀកនៅទីក្រុងភ្នំពេញរបស់យើងនាពេលថ្មីៗនេះ ក៏ត្រូវបានបិទដោយសារតែការរាតត្បាតជំងឺកូវីត១៩ ដែលជាមូលហេតុធ្វើឱ្យ សាលារបស់យើងខ្វះថវិកាចំនួន ២៥០.០០០ ដុល្លាអាមេរិច សម្រាប់ឆ្នាំ២០២១នេះ។

ការបាត់បង់ថវិការទាំងនេះ បានធ្វើឱ្យសមាគមហ្វារ ស្ថិតក្នុងស្ថានភាពអាសន្នដែលប្រឈមនឹងការផ្អាកកម្មវិធីអប់រំ និងការហាត់រៀនសិល្បៈផ្សេងៗទៀត ដែលអាចធ្វើឱ្យជីវិតប្រជាជនកម្ពុជារាប់រយនាក់បាត់បង់ក្តីសង្ឃឹម។ សមាគមហ្វារ បានបញ្ឈប់កម្មវិធីមួយចំនួន និងកាត់បន្ថយប្រាក់ខែដោយស្ម័គ្រចិត្តពីបុគ្គលិក ដែលជាហេតុធ្វើឲ្យយើងពេលនេះ ចាប់ផ្តើមស្វែងរកគំនិតថ្មីៗដើម្បីគៀងគរថវិកា សម្រាប់គ្រាអាសន្ននាពេលខាងមុខ។ ការសម្ដែងសៀករយៈពេលវែងជាងគេបំផុតនេះ ជាការផ្តួតផ្តើមថ្មីរបស់យើង ហើយក៏ត្រូវបានទទួលស្គាល់ជាផ្លូវការដោយហ្គីនណេសដែរ។

សមាគមហ្វារ សូមអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ដែលអាចមកទស្សនាការសម្តែងសៀក នៅបាត់ដំបងនាថ្ងៃអាទិត្យខាងមុខនេះ ដើម្បីក្លាយជាទស្សនិកជនគាំទ្រដល់សិល្បកររបស់យើង។ យើងនឹងធ្វើការអនុវត្ត វិធានការពារការរាតត្បាតជំងឺកូវីដ១៩ យ៉ាងម៉ឹងម៉ាត់ ដោយតម្រូវអ្នកចូលរួមពាក់ម៉ាស និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ។ ការបំបែកកំណត់ត្រាពិភពលោកនេះ តម្រូវឱ្យមានអ្នកទស្សនា យ៉ាងតិច៥០នាក់។ ហេតុនេះហើយអ្នកទស្សនាទាំងអស់ នឹងក្លាយទៅជាចំណែកមួយ នៃការបំបែកកំណត់ត្រាពិភពលោកហើយនឹងទទួលបានប័ណ្ណសរសើរពីយើងផងដែរ។ សម្រាប់ព័ត៌មានបន្ថែម ដើម្បីចូលរួមជាមួយយើង អ្នកអាចតាមដានគេហទំព័រ Facebook របស់យើងបាន។

សម្រាប់អ្នកដែលមិនអាចមកទស្សនាការសម្ដែងផ្ទាល់នៅខេត្តបាត់ដំបងបាន អ្នកក៏អាចចូលរួមទស្សនា តាមរយៈប្រព័ន្ធអ៊ីនធឺណេតបានដែរ។ អ្នកអាចទស្សនា ២៤ម៉ោងបានដូចគ្នា នៅលើគណនី YouTube ឬអ្នកអាចចុះឈ្មោះចូលរួម កម្មវិធីគៀងគរថវិការយៈពេល១ម៉ោងដែលមានតំណនៅទីនេះ។

កម្មវិធីរៃអង្គាសថវិកា នឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី០៧ មីនា នាម៉ោង១០ព្រឹក នឹងម៉ោង ៨យប់ ម៉ោងក្នុងប្រទេសកម្ពុជា។ ដូច្នេះ អ្នកទាំងអស់គ្នានឹងអាចទស្សនាផ្នែកមួយនៃការសម្តែងសៀក ដែលផ្សាយចេញពីខេត្តបាត់ដំបង ហើយក៏អាចចូលរួមកម្មវិធីរៃអង្គាសថវិកា ដ៏សប្បាយរីករាយនេះ ជាមួយយើងដូចគ្នា។ ខាងក្រោមនេះ ជាបីជំហានងាយៗដែលអ្នកអាចចូលរួមជាមួយយើងបាន៖

 

ជំហានទី១៖ ចូលរួមចុះឈ្មោះនៅទីនេះ៖ www.bit.ly/pharegala21

ជំហានទី២៖ ចូលរួមជាមួយយើងនៅថ្ងៃទី០៧ មីនា តាមប្រព័ន្ធអ៊ីនធឺណេត។

 

ជំហានទី៣៖ អ្នកនឹងទទួលបានភាពរីករាយកំសាន្ដ ជាមួយការសម្តែងសៀក បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក និងការចូលរួមរៃអង្គាសថវិកាសម្រាប់សមាគមហ្វារ។

សម្រាប់លោកអ្នក ដែលចូលរួមកម្មវិធីរៃអង្គាសថវិកាអ៊នឡាញរបស់យើង នឹងមានឱកាសទស្សនាផ្នែកខ្លះនៃការសម្តែងសៀក ព្រមទាំងបានដឹងបន្ថែម អំពីរឿងរ៉ាងដ៏អស្ចារ្យជាច្រើនទៀតរបស់សមាគមហ្វារ តាមរយៈវីដេអូ និងការសម្ភាសន៍ជាមួយនឹងសិល្បៈករយើង។ អ្នកចូលរួម ក៏នឹងមានឱកាសទទួលរង្វាន់ពីកម្មវិធីរៃអង្គាសថវិកាអ៊នឡាញរបស់យើងផងដែរ។

«វាជាកម្មវិធីដ៏សំខាន់ខ្លាំងណាស់ ដែលជាប្រវត្តិសាស្ត្ររបស់សមាគមហ្វារ ក្នុងរយៈពេល២៧ឆ្នាំកន្លងមក» ប្រសាសន៍របស់លោក អូស្មាន ខាវ៉ាចា នាយកប្រតិបត្តិសមាគមហ្វារពន្លឺសិល្បៈ។ «ចំណុចសំខាន់ទី១ នោះគឺការបំបែកកំណត់ត្រាពិភពលោក ដែលនឹងធ្វើឱ្យសិល្បៈ នៃភាពច្នៃប្រឌិត និងវប្បធម៌របស់កម្ពុជា ទទួលបានភាពល្បីល្បាញពាសពេញ ពិភពលោក។ ចំណុចសំខាន់ទី២ យើងមានឱកាសរៃអង្គាសថវិកាអ៊នឡាញ ដើម្បីជួយយើងឱ្យហែលឆ្លងផុតពីការរងគ្រោះដោយកូវីដ១៩ និងបន្តផ្តល់ប្រព័ន្ធអប់រំ និងកម្មវិធីសិល្បៈ ដល់កុមារដែលងាយរងគ្រោះនៅកម្ពុជា។»

ប្រសិនជាសមាគមហ្វារទទួលបានជោគជ័យ ប្រទេសកម្ពុជាក៏នឹងទទួលបានកំណត់ត្រាពិភពលោកទី១០ ហើយជាកំណត់ត្រាថ្មីមួយទៀតរបស់កម្ពុជា។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅ កំណត់ត្រាដែលកម្ពុជាទទួលបានរួមមាន ការត្បាញក្រម៉ាវែងបំផុត នំអន្សមធំបំផុត ស្តេចដែលមានតួនាទីច្រើនបំផុត អក្ខរក្រមវែងជាងគេបំផុតនៅលើពិភពលោក និងមួយទៀតដែលសំខាន់ជាងគេនោះ គឺជាសំណង់សាសនាធំជាងគេនៅប្រាសាទអង្គរវត្ត។ ហ្គីណេស បានកំណត់គោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការបំបែកកំណត់ត្រារួមមាន៖

 

១) ការសម្តែងត្រូវតែមានរយៈពេល ២៤ ម៉ោង និង១នាទី

២) អ្នកសម្ដែងទាំងអស់ត្រូវតែមានស្តង់ដាវិជ្ជាជីវៈ និងត្រូវតែទទួលបានប្រាក់បៀរវត្តិ៍

៣) ការសម្តែងត្រូវតែផ្លាស់ប្តូរ និងមិនធ្វើម្តងទៀតដដែលៗ

៤) សាក្សីឯករាជ្យ ត្រូវតែមានវត្តមានក្នុងកម្មវិធីទាំងមូល និង

៥) ត្រូវមានទស្សនិកជនយ៉ាងហោចណាស់ចំនួន ៥០ នាក់ គ្រប់ពេលវេលា។

អ្នកចូលរួមអាចចុះឈ្មោះបាននៅទីនេះ និងអាចស្វែងយល់ពត៌មានបន្ថែមអំពីព្រឹត្តិការណ៍នៅគេហទំព័រ @PHARE into the future on Facebook ឬនៅលើ ប្លក់ ឬតាមរយៈអ៊ីម៉ែលរបស់យើង [email protected]

រូបភាពសម្រាប់ផ្សព្វផ្សាយបន្ដនៅទីនេះ!

វីដេអូអំពាវនាវនៅទីនេះ!

សម្រាប់ការស្នើរសុំផ្សេងៗសូមទាក់ទង៖

 

ម៉រហ្គាន ដារ៉ាស្ស

អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង

+855 96 216 7224 | [email protected]

 

X
5s