អគារកំណប់ទ្រព្យ ការិយាល័យធ្វើការរួមបណ្ដុំចង្កោមអាជីវកម្ម និងរចនាប្លង់បែបសហសម័យយ៉ាងគួរឲ្យទាក់ចិត្ត
ការិយាល័យធ្វើការរួមគ្នា (Coworking Space) ត្រូវបានក្លាយជាទីកន្លែងដែលមានការគាំទ្រច្រើនក្នុងពេលបច្ចុប្បន្ន ខណៈមានការរីកដុះដាលនៃអាជីវកម្មថ្មីៗ និងអ្នកធ្វើការងារឯករាជ្យ (Freelancer)។
អគារកំណប់ទ្រព្យ គឺជាការិយាល័យធ្វើការរួមគ្នាមួយមានកម្ពស់ ៤ ជាន់កន្លះ រចនាឡើងតាមទម្រង់សិល្បៈបែបសហសម័យប្លែក និងជាអាគារបែបពហុបំណងដំបូងគេក្នុងប្រទេសកម្ពុជា។
ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកមួយ ដែលនៅស្ទើរទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាកំពុងជួបប្រទះការរាតត្បាតនៃវីរុស Covid-19 ក៏ជាពេលវេលាមួយដែលសេដ្ឋកិច្ចកំពុងតែភាពតានតឹង ប៉ុន្តែសហគ្រិនមួយរូបគឺលោក គង់ វិចិត្រា បានចាកពីប្រាក់ខែរាប់ពាន់ដុល្លារ ហើយងាកមកបង្កើតអាជីវកម្មអចលនទ្រព្យគឺអគារការិយាល័យ និងទិញ លក់ ជួលអចលនទ្រព្យដោយមានការរចនាសាងសង់ក្នុងលក្ខណៈទម្រង់បែបសហសម័យ រួមជាមួយនឹងការច្នៃប្រឌិតនូវរបស់របរចាស់មកឆ្នៃចេញទៅជាគ្រឿងសង្ហារឹម។
លោកបានមានប្រសាសន៍ថា៖ បរិយាកាសធ្វើការរួមគ្នា គឺជាបរិបទថ្មីនៅក្នុងប្រទេសកម្ពុជាយើង ហេតុដូច្នេះ ខ្ញុំក៏បានបង្កើតឡើង ដោយបន្ថែមនូវគំនិតច្នៃប្រឌិតថ្មី ដើម្បីឲ្យបរិយាកាសធ្វើការរួមគ្នា ជាចំណែកសន្សំសំចៃសំរាប់សហគ្រិនថ្មីៗ ជាពិសេសទៀត ទទួលបរិយាកាសថ្មីប្លែកបែបច្នៃប្រឌិតលក្ខណៈបុរាណ លាយនឹងសម័យទំនើប ដែលធ្វើឲ្យអារម្មណ៍រីករាយប្លែក និងខួរក្បាលល្អ គិត និងធ្វើការងារបានល្អប្រសើរ។ ខ្ញុំនៅតែលើកទឹកចិត្តថា មានការរួមគ្នា បានធ្វើឲ្យយើងខ្លាំង និងពង្រីកការងារបានធំ និងច្រើន «រួមគ្នាខ្លាំង រួមគ្នារីកចម្រើន រួមគ្នាជោគជ័យ រួមគ្នាស្តារខឿនសេដ្ឋកិច្ចជាតិឲ្យកាន់រឹងមាំ និងសំបូរសប្បាយ»។
បន្ថែមពីនេះការិយាល័យរួម អគារកំណប់ទ្រព្យ មួយនេះ ក៏ជាកន្លែងជួបជុំរួមគ្នាកសាងមិត្តភាព បង្កើតជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ទាក់ទងទៅនឹងអាជីវកម្ម ធុរកិច្ច ដោយមានការចូលរួមពីក្រុមហ៊ុនផ្នែកស្ថាបត្យកម្មតូចធំ សំណង់គ្រប់ប្រភេទ ក្រុមហ៊ុនបច្ចេកវិទ្យា ក្លឹបអាជីវកម្ម ផ្នែកសិល្បៈនិង Media និងបណ្ដុំនៃអាជីវកម្មក្នុងវិស័យដទៃផ្សេងទៀត។
បរិយាកាសធ្វើការនិងការកសាងមិត្តភាពទាំងអស់នៅក្នុង អគារកំណប់ទ្រព្យ នឹងត្រូវបានបំពេញបន្ថែមបង្កើតនូវភាពស្រស់ស្រាយថែមមួយកម្រិតទៀតជាមួយនឹងហាងកាហ្វេ ឆៃកែ ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ដែលសក្តិសមបំផុតសម្រាប់អ្នកដែលនិយមទទួលទានកាហ្វេ ពិភាក្សាការងារ និងដើម្បីបង្កើននូវប្រសិទ្ធភាពការងារ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែសិស្សនិស្សិតក៏អាចមកជួបជុំគ្នាជជែកពិភាក្សាទៅលើកិច្ចការងារសាលានៅហាងកាហ្វេនេះប្រកបដោយបរិយាកាសល្អបំផុត។
អគារកំណត់ទ្រព្យ និងផ្ដល់ជូននូវអ្វីដែលជាភាពច្នៃប្រឌិត ប្លែកអារម្មណ៍ក្រោមការរៀបចំនិងច្នៃប្រឌិតដោយក្រុមហ៊ុន SAIRA ហើយស្ថាបនិកអគារកំណប់ទ្រព្យ នឹងពុះពារ ដើម្បីគោលដៅលើការរៀបចំអគារនេះឲ្យក្លាយទៅជាកន្លែងមួយបណ្ដុះនូវគ្រាប់ពូជដ៏ល្អ និងហុចផ្លែផ្កាយ៉ាងមានតម្លៃសម្រាប់សង្គមជាតិ។
អគារកំណប់ទ្រព្យ ក៏នឹងធ្វើការបើកដំណើរការសាកល្បងនៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២១ ខាងមុខនេះ៕
ទូរស័ព្ទសាកសួរព័ត៌មានលម្អិតពី Coworking Space៖ 099 228 188 / 010 986 368
ស្ថាបត្យកម្ម Architect៖ 093 525 999 / 078 936 667
ឬមកកាន់ទីកន្លែងផ្ទាល់ដែលមានទីតាំងស្ថិតនៅ One Park អគារ D06 ផ្លូវ 20BK សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕