ជំនួបរវាងស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា​



តបតាមការអញ្ជើញរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា លោក ស៊ាង សុបញ្ញា និងថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចូលរួមទទួលទានអាហារពេលល្ងាច និងពិភាក្សាការងារ ជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃច័ន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ 

នៅក្នុងជំនួបនេះ លោក ស៊ាង សុបញ្ញា បានលើកឡើងពីធុរកិច្ចនៅកម្ពុជា ដែលជារួមកំពុងមានអំណោយផលច្រើនសម្រាប់ទាក់ទាញវិនិយោគមកពីគ្រប់ប្រទេសទាំងអស់ ហើយប្រទេសឥណ្ឌូនេស៊ី គឺជាទីផ្សារដ៏ធំក្នុងតំបន់ផងដែរ។ 

លោកក៏បានសង្កត់ធ្ងន់ផងដែរថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី គឺជាតួអង្គយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ធុរជនកម្ពុជានិង ធុរជនឥណ្ឌូនេស៊ី ដើម្បីចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។

លោកឧកញ៉ា ប៉ិច បូឡែន ដែលជាអនុប្រធានប្រតិបត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានចូលរួមចែករំលែកអំពី ការបង្កើតសេដ្ឋកិច្ចច្នៃប្រឌិត (Developing Creative Economy) ដែលជាគុណប្រយោជន៍សម្រាប់សហគ្រិនវ័យក្មេង ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ នៅក្នុងវិស័យធុរកិច្ច ។

ជាមួយគ្នានេះដែរ ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ក៏បានផ្ដល់ការទទួយយ៉ាងកក់ក្តៅនិងស្វាគមន៍សម្រាប់កិច្ចសហការរវាងសហគ្រិនប្រទេសទាំងពីរ ជាពិសេសលើធុរកិច្ចឌីជីថលនិងទូរគមនាគមន៍៕

 

X
5s