YEAC រៀបចំ​ពិព័រណ៌គំនិតអាជីវកម្មកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ចុះកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍន និងគាំទ្រថវិកា ២០២១​



នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំ កិច្ចប្រជុំលើ២ របស់សមាគម (2nd CEO GATHERING) និង ពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាមួយ ដៃគូអភិវឌ្ឍន និងដៃគូគាំទ្រថវិកា 2021  (Partnerhsip Agreement Signing Ceremony Garthring)  នៅសណ្ឋាគារ អូឡាំព្យាស៊ីធី ក្រុងភ្នំពេញ។

 

កិច្ចប្រជុំលើកទី២ របស់សមាគម 2nd CEO GATHERING លើកនេះ សមាគមសហគ្រិនវ័យក្មេងបានរៀបចំ  ពិព័រណ៌គំនិតអាជីវកម្ម អំពី «កិច្ចសហ ប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីវឌ្ឈនភាពអាជីវកម្ម» ក្នុងគោលបំណង ផ្តល់ការគាំទ្រដល់សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីទទួលបានដៃគូអាជីវកម្ម ដៃគូវិនិយោគ និងឱកាសក្នុងការវិនិយោគ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុនរបស់ពួកគាត់។ 

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាមួយ ដៃគូអភិវឌ្ឍន និងដៃគូគាំទ្រថវិកា 2021 លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសង្កត់ធ្ងន់ទៅលើការពង្រឹក សហគ្រាសខ្នាតម៉ាយក្រូ ធុនតូច និងមធ្យម (MSME) ដែលជាឆ្អឹងខ្នងដ៏សំខាន់និងជាអាទិភាពសម្រាប់ពង្រឹងសេដ្ឋកិច្ចកម្ពុជា ដូច្នេះការចូលរួមសហការនិងធ្វើជាដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ 

លោកបានមានប្រសាសន៍ថា៖ «នៅថ្ងៃនេះគឺមានន័យដ៏ធំធេងសម្រាប់វិស័យធុរកិច្ចកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមួលដើម្បីអោយកម្ពុជាសម្រេចបាន និងក្លាយជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ ២០៣០និង ជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ ២០៥០»។

កម្មវិធីពិព័រណ៌គំនិតអាជីវកម្ម នេះបានទទួលការគាំពីក្រុមហ៊ុនចំនួន៦ ដូចជា ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនប៊ីសូលូសិន ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ក្រុមហ៊ុនបញ្ជី ក្រុមហ៊ុនធីខេអ៊ិចស្រ្ពេស TK Express Co.,Ltd និង វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ សម្រាប់រៀបចំកម្មវិធីនេះ។ លើសពីនេះ ក៏មានក្រុមហ៊ុនចំនួន ៧ បានធ្វើការបង្ហាញ និងពិព័រណ៌គំនិតនិងគំរូអាជីវកម្ម ទៅកាន់អ្នកចូលរួមនិងអ្នកវិនិយោគទុន និងបានជជែកពីការធ្វើជាដៃគូអាជីវកម្ម (B2B) និង ផ្លាស់ប្តូរយោបល់រវាងក្រុមហ៊ុននិងអ្នកវិនិយោគផងដែរ។ 

 

នៅក្នុងកម្មវិធីនោះផងដែរ ក៏មានបទបង្ហាញពី «យុទ្ធសាស្ត្រ នៃការកសាងដៃគូរអាជីវកម្ម» ដោយធ្វើការពន្យល់លម្អិតអំពីវិធីដែលភាពជាដៃគូដែលរួមចំណែកដល់ប្រតិបត្តិការនិងការរីកចម្រើនរយៈពេលវែង និងទទួលបានការប្រឹក្សាយោបល់ពីអ្នកផ្តល់សេវាកម្ម ពីវិស័យធនាគារ ច្បាប់ ធុរកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ពីប្រតិបិត្តិការអាជីវកម្ម និងការធ្វើយ៉ាងណាដើម្បីឲ្យទទួលបានការគាំទ្របន្ថែមជាពិសេសពីវិនិយោគ។ 

នេះជាលើកទី២ហើយក្នុងឆ្នាំ២០២១ ដែល សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រារព្ធកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនដែលជាសមាជិករបស់សមាគម។

 

នៅថ្ងៃដដែលនោះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការចុះកិច្ចព្រមព្រៀងលើគម្រោងជាច្រើនជាមួយដៃគូអភិវឌ្ឍន ម្ចាស់ជំនួយ ដូចជា អង្គការ ផេកកម្ពុជា PACT Cambodia អង្គការ អេដឌឺអាកសុង Aid et Action និងក្រុមហ៊ុនដៃគូជាច្រើន ដែលជាអ្នកឧបត្ថម្ភគាំទ្រថវិកាសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា ក្នុងការពង្រឹង សហគ្រាសខ្នាតម៉ាយក្រូ ធុនតូច និងមធ្យម (MSME) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនៅក្នុងនោះមាន៖

 

 

Development Partner as Donors YEAC 2021

- PACT Cambodia: Building local promise around the world

- Aide et Action Cambodia: Changing the world through education

Partner Sponsors of YEAC 

- ក្រុមហ៊ុន Ggear Co., Ltd. ដែលនាំចូលផលិតផលអេឡិចត្រូនិចម៉ាក LG (LG Life’s Good)

- ធនាគារ កាណាឌីយ៉ា (Your Best Partner)

- ក្រុមហ៊ុន Bizsolution (Inspire. Satisfy. Trust)

- និង ក្រុមហ៊ុន បញ្ជី (Financial Operating Platform)

National Sponsors of YEAC 

- វិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន 

- ក្រុមហ៊ុន Tri Leang (ទ្រី លាង) Aircon

- ក្រុមហ៊ុន Talent Excellent Development Partner Co., Ltd.

- ក្រុមហ៊ុន WESTLINE Eeducation group CO., LTD (Leading Education, Inspiring Development)

- ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី

- ក្រុមហ៊ុន Biz Khmer

Co and Main Sponsors of YEAC 2021 

- ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា 

- និងក្រុមហ៊ុន តាន់ ម៉េង គ្រុប

- បុរី   ខេស៊ី

- ISI STEEL CO.,LTD  

- Chaktomuk Pest Services Co., Ltd 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC– វ៉ាយអ៊ីអេស៊ី)

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC– វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងនិងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់ សហគ្រាសធុនតូចនិងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន ៤០០ ដែលជាម្ចាស់អាជីវកម្មតូវនិងមធ្យម ដែលមានសាខាតាមខេត្តចំនួន ៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រនិងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់និងមានធិរកិច្ចច្រើន។ 

ពត៍មានបន្ថែមសូមទំនាក់ទំនង៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា 

តាមរយៈលេខទូរស័ព្ទ ០១២ ៧៧១ ០៥១

 

 

X
5s