កាន់តែអស្ចារ្យជាមួយរសជាតិថ្មីរបស់ Crustle Chicken ដែលបានបើកដំណើរការជាស្ថាពរ​



Crustle Chicken គឺហាងអាហារថ្មី ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយម្ចាស់អាជីវកម្ម ០២រូប គឺលោកស្រី ជា ម៉ាឡែន និង លោកស្រី ទេព រតនៈ។ កាលពីថ្មីៗនេះ Crustle Chicken ក៏បានធ្វើការបើកសាកល្បងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ដែលមានអថិជនជាច្រើនបានគាំទ្រ បន្ទាប់មកក៏បានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ជាមួយនឹងមុខម្ហូប fast food និងនំជាច្រើនប្រភេទផ្សេងៗគ្នា ពួកយើងរំពឹងទុកថាអាជីវកម្មមួយនេះនឹងអាចផ្តល់នូវប្រភេទអាហារសម្រន់ ដែលចំណាយពេលចំអិនក្នុងរយៈពេលតិចតួចបំផុតតាមដែលអាចធ្វើទៅបាន ហើយមានតម្លៃសមរម្យ ប្រកបដោយគុណភាពខ្ពស់ជាពិសេស គឺថែមទាំងផ្តល់នូវអនាម័យខ្ពស់ជូនដល់អតិថិជនថែមទៀតផង។ 

បេសកកម្ម និងចក្ខុវិស័យរបស់ពួកយើង គឺផ្តោតទៅលើការផ្តល់ជូននូវ បឺហ្គឺរ មាន់បំពង និងមុខម្ហូបជាច្រើនផ្សេងទៀតដែលជារសជាតិថ្មី ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ក្នុងតម្លៃសមរម្យ រួមជាមួយនិងអនាម័យខ្ពស់ ហើយពួកយើងក៏រំពឹងទុកយ៉ាងមុតមាំថានឹងអាចពង្រីកសាខារបស់ខ្លួនបន្ថែមឱ្យបានច្រើននៅពេលឆាប់ៗនេះ។

ការពិតទៅប្រជាជនកម្ពុជាយើងពិតជាមានសំណាងណាស់ បើប្រៀបធៀបទៅនឹងប្រទេសដទៃ ពីព្រោះថ្នាក់ដឹកនាំរបស់យើងបានធ្វើការការពារនិងទប់ស្កាត់ជម្ងឺ Covid-19 បានយ៉ាងល្អដោយគ្មានការបិទចរាចរណ៍នៅក្នុងស្រុក។ ប៉ុន្តែ Covid-19 បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសវាបានធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងបញ្ហាបាត់បង់ការងារថែមទៀតផង។ ដូច្នេះពួកយើងយល់ឃើញថាការបង្កើត Crustle Chicken គឺជាការរួមចំណែកមួយផ្នែកតូចជួយដល់សង្គមក្នុងការផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជាយើង ដើម្បីទទួលបានចំណូលជួយផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសាររបស់ពូកគេ។

ពិសេសជាងនេះទៅទៀត បើទោះជាអតិថិជននៅមានការភ័យខ្លាចមិនហ៊ានចេញមកញ៉ាំដល់ហាងផ្ទាល់ ក៏វាលែងជាបញ្ហាចោទទៀតដែរ។ ដោយមានការសហការជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូនដូចជា E-Gets, Food Panda និង Nham24 អតិថិជនរបស់ Crustle Chicken គ្រាន់តែប្រើស្មាតហ្វូនរបស់ខ្លួនធ្វើការកម្ម៉ង់ហើយរង់ចាំតែប៉ុន្មាននាទីប៉ុណ្ណោះ នោះភ្នាក់ងារដឹកជញ្ជូននឹងយកអាហារដែលអ្នកចូលចិត្តទៅដល់មុខផ្ទះតែម្តង។ 

តោះចាប់អីទៀតរីករាយជាការញាំអាហាររបស់លោកអ្នកនៅ Crustle Chicken ទាំងអស់គ្នា ដែលមានអាស័យដ្ឋាន ផ្ទះលេខ២៦១Eo ផ្លូវលេខ៦១ កែងវិថីព្រះអង្គដួង និង វិថីឧកញ៉ាហ៊ីងប៉ែន សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ សម្រាប់ព័ត៌មានបន្ថែម 012 210 036 ៕

 

X
5s