ព្រីនស៍ គ្រុប បរិច្ចាគជំនួយឧបត្ថម្ភចំបាច់ជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារនៅជិតគម្រោងទីក្រុងរាម​



ផ្នែកផ្តល់ជំនួយសប្បុរសធម៌របស់ក្រុមហ៊ុនពហុផលិតផលកម្ពុជាចូលរួមជាមួយសហគមន៍មូលដ្ឋាន ដែលជាអ្នកពាក់ព័ន្ធដ៏សំខាន់សម្រាប់គម្រោងដែលនឹងមកដល់ឆាប់ៗនេះលើផ្ទៃដីទំហំ ៨៣៤ ហិចតា។

(ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា) មូលនិធិសប្បុរសធម៌ព្រីនស៍ គឺជាផ្នែកមួយ របស់ព្រីនស៍ ហូឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា  ដែលធ្វើការផ្តោតសំខាន់លើផ្នែកសប្បុរសធម៌ បានបរិច្ចាគកញ្ចប់ជំនួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារដែលកំពុងរស់នៅក្នុងភូមិអុង នៅស្រុកព្រៃនប់ ប្រទេសកម្ពុជា។ ភូមិនេះស្ថិតនៅជិតទីតាំងគម្រោងទីក្រុងរាម ដែលជាគម្រោងនៅលើផ្ទៃដីទំហំ ៨៣៤ ហិចតា ដែលកំពុងអភិវឌ្ឍន៍នៅលើដីដែលដែលបានចាក់បំពេញ នៅជិតព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលត្រូវបានរៀបចំដើម្បីប្រែក្លាយនៅតំបន់នេះឱ្យមានភាពរីកចម្រើន។

ការដឹកនាំប្រកបដោយឆន្ទៈដ៏ល្អប្រសើរនេះបានប្រព្រឹត្តិឡើងកាលពីម្សិលម៉្ងៃ ហើយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ ព្រីនស៍ គ្រុប ក៏បានឆ្លៀតឱកាសដើម្បីជួបប្រឹក្សាជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីស្វែងយល់នូវតម្រូវការដ៏ចាំបាច់របស់សហគមន៍។ យុទ្ធនាការផ្តល់ជំនួយនៅភូមិអុងគឺជាគំនិតផ្តួចផ្តើមលើផ្នែកបរិស្ថានសង្គមនិងអភិបាលកិច្ច(ESG)ចុងក្រោយបង្អស់របស់ព្រីនស៍ គ្រុប។ 

កញ្ចប់ជំនួយឧបត្ថម្ភនីមួយៗរួមមានអង្ករទំងន់២៥គីឡូក្រាម កន្ទេល១ ភួយ១ ខ្នើយ២ មុង១ និងក្រមាខ្មែរ១ (ក្រមាប្រពៃណីត្បាញនៅជនបទ)។ វាជាការខិតខំប្រឹងប្រែងមួយក្នុងចំណោមការខិតខំប្រឹងប្រែងជាច្រើនដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន ជាពិសេស ព្រីនស៍ គ្រុបនឹងធ្វើឱ្យសម្រេចនូវចក្ខុវិស័យទៅអនាគតដែលមានតួនាទីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍នៃគម្រោងនៅក្បែរមាត់សមុទ្រ។ ដោយផ្អែកលើការបញ្ចប់នៃគម្រោងទីក្រុងរាមក្នុងគោលបំណងផ្តល់នូវទីកន្លែងស្នាក់នៅសម្រាប់ប្រជាជនចំនួន១៣០,០០០នាក់ ហើយវាមានសក្ដានុពលក្នុងការនាំមកនូវលំនៅដ្ឋាន ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាច្រើន ដើម្បីនាំយកការរីកចម្រើនយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងស្រុក។ 

ព្រីនស៍ គ្រុប បានផ្តោតទៅលើការផ្តល់ជូននូវសម្ភារចាំបាច់ប្រចាំថ្ងៃផ្សេងៗ  ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទដាច់ស្រយាល កំពុងជួបបញ្ហាប្រឈមនឹងសេដ្ឋកិច្ចដ៏ខ្លាំងក្លានេះឱ្យបានទាន់ពេលវេលា។ 

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានមានប្រសាសន៍ថា “យើងខ្ញុំមានភាពហ្មត់ចត់ក្នុងការទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងការបង្កើតនូវទំនាក់ទំនងមួយដ៏ល្អប្រសើរជាមួយពួកគេ ដែលជាអ្នកពាក់ព័ន្ធដ៏សំខាន់សម្រាប់គម្រោងទីក្រុងរាម។

យើងខ្ញុំមិនត្រឹមតែគិតគូរដល់ភារកិច្ចរបស់ពួកយើង ដែលជាអ្នកដើរតួក្នុងការសហការប្រកបដោយទំនួលខុសត្រូវដើម្បីផ្តល់ជូននូវការជួយជ្រោមជ្រែងក្នុងអំឡុងពេលដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមទាំងនេះទេ យើងខ្ញុំថែមទាំងជឿជាក់ថាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននឹងដើរតួនាទីដ៏សំខាន់និងជាផ្នែកមួយនៃកម្លាំងពលកម្មរបស់ពួកយើង ដោយសារវិសាលភាពនៃទីក្រុងរាម”។

“សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង៧០នាក់បានប្រកបការងារនៅក្នុងគម្រោងទីក្រុងរាម។ ជាចុងក្រោយ យើងខ្ញុំនឹងផ្តល់នូវជំនាញចាំបាច់សំខាន់ៗតាមរយៈការផ្តល់ជូននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ជំនាញ និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ដល់បុគ្គលិកផ្សេងទៀតដើម្បីជាកិច្ចចូលរួមបន្ថែមជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសម្រាប់គម្រោងនេះ”។  

ក្នុងអំឡុងពេលដំណើរការយុទ្ធនាការផ្តល់ជំនួយ អ្នកជំនាញខាងផ្នែកគ្រប់គ្រងជាច្រើនមកពីព្រីនស៍ គ្រុប បានសហការជាមួយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ក្នុងការស្វែងយល់ឱ្យបាន ប្រសើរឡើងពីតម្រូវការចាំបាច់របស់អ្នកស្រុកដែលកំពុងរស់នៅក្នុងតំបន់នោះ។ ដោយទទួលបានការណែនាំមកថា ពួកគេមានតម្រូវការចាំបាច់ក្នុងការសម្រួលដល់ការថែទាំសុខភាពឱ្យបានកាន់តែប្រសើរឡើង។

ដោយសារស្រុកព្រៃនប់មានទីតាំងស្ថិតនៅក្រៅក្រុងព្រះសីហនុ សម្ភារបរិក្ខារវេជ្ជសាស្ត្រមូលដ្ឋានមិនទាន់ត្រៀមរួចរាល់អាចប្រើប្រាស់បាននៅឡើយទេ។  ដោយទទួលបានព័ត៌មានបែបនេះ ព្រីនស៍ គ្រុប នឹងធ្វើការអង្កេតទៅលើភាពដែលអាចធ្វើបាន ដើម្បីបង្កើតនូវឱសថកាល័យថែទាំសុខភាពសម្រាប់ប្រជាជនក្នុងមូលដ្ឋានទាំងនោះ។  

ទីក្រុងរាម នឹងនាំមកនូវឱកាសការងារជាច្រើនដែលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជាការគាំទ្រដល់ភាពរីកចម្រើននៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលរំពឹងទុកថានឹងឃើញនូវសមត្ថភាពរបស់ខ្លួនក្នុងការទទួលអ្នកដំណើរឱ្យមានការកើនឡើងពី៣.៦លាននាក់ រហូតដល់ទៅ១០លាននាក់នៅត្រឹមចុងទសវត្ស។ តាមរយៈការបរិច្ចាគនូវជំនួយដ៏សំខាន់ៗនេះ ព្រីនស៍ គ្រុប សង្ឃឹមថាការពិភាក្សាដែលបានរៀបចំឡើងនេះអាចត្រូវបានបង្កើតឡើងរវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ដើម្បីធានាបាននូវទំនាក់ទំនងដ៏យូរអង្វែងប្រកបដោយផលិតភាពខ្ពស់។  

យុទ្ធសាស្ត្របរិស្ថានសង្គមនិងអភិបាលកិច្ច (ESG) របស់ព្រីនស៍ គ្រុប មានត្រីមុខផ្តោតទៅលើការថែទាំសុខភាព ការអប់រំ និងការទំនាក់ទំនងក្នុងសហគមន៍។ កាលពីឆ្នាំមុន ព្រីនស៍ គ្រុប បានផ្តល់ជំនួយជាច្រើនដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺ និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា។

 

មកដល់ពេលនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ បានរៀបចំកម្មវិធីសប្បុរសធម៌ប្រមាណជាង២៤០កម្មវិធី និងបានផ្តល់ជំនួយជាមូលនិធិ និងសម្ភារផ្សេងៗដែលបានចំណាយក្នុងទំហំទឹកប្រាក់ច្រើនជាង១១លានដុល្លារសហរដ្ឋអាមេរិច ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋច្រើនជាង​៣២០,០០០នាក់​។ អ្នកឧកញ៉ា  Chen Zhi  ប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ គ្រុប បានផ្តល់ជំនួយផ្ទាល់ខ្លួនដែលមានទំហំទឹកប្រាក់សរុប៣លានដុល្លារសហរដ្ឋអាមេរិច ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លាដូស។

 

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 

ក្រុមហ៊ុន Two Way Public Relations

អាសយដ្ឋានៈ ជាន់ទី២ អាគារលេខ៥ (Rise Building) ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ប្រទេសកម្ពុជា  

អ៊ីម៉ែល៖ [email protected] 

វែបសាយថ៍៖ www.twowaypr.com 

 

 

 

អំពីអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ Prince Charitable Foundation Organization

ដោយការសុខចិត្តលះបង់ខ្លួនចំពោះជំនួយសប្បុរសធម៌សាធារណៈ គាំទ្រដល់ភារកិច្ចសាជីវកម្ម និងលើកស្ទួយដល់ភាពសុខដុម ព្រមទាំងការរីកចម្រើនក្នុងសង្គម អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាសមាជិក នៃព្រីនស៍ ហូឌីង គ្រុប ផ្តោតទៅលើគម្រោងសុខុមាលភាពសង្គម រាប់បញ្ចូលទាំងការអភិវឌ្ឍទីក្រុង និងការការពារដល់អេកូឡូស៊ី ព្រមទាំងយកទឹកចិត្តទុកយ៉ាងខ្លាំងសំដៅជួយដល់ការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ជនពិការ និងមនុស្សចាស់ជរា។

 

ដោយមានការផ្តល់អាណត្តិកម្រិតថ្នាក់ជាតិមួយ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ បានទទួល ទឹកប្រាក់ចំនួន១លានដុល្លារសហរដ្ឋអាមេរិច ពីព្រីនស៍ ហូឌីង គ្រុប ដែល ទំហំទឹកប្រាក់សរុបបានមកពីការធ្វើលទ្ធកម្មនៃចំណូលពីការលក់ទ្រព្យសម្បត្តិនានា។  អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ក៏បានទាក់ទាញប្រាក់ជំនួយដ៏ច្រើនគួរឱ្យកត់សម្គាល់ពីបុគ្គល និងអង្គការផ្សេងៗផងដែរ។ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌ជាង២៤០កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន៣២០,០០០នាក់ ជាមួយនឹងជំនួយច្រើនជាង១១លានដុល្លារសហរដ្ឋអាមេរិច។ 

 

X
5s