ដោនឡូត App មួយនេះទុកទៅ មានការងារល្អៗប្រាក់ខែខ្ពស់ លោតសារប្រាប់ហើយ​



ខណៈមនុស្សជាច្រើនរអ៊ូថាគ្មានការងារធ្វើ ក្រុមហ៊ុនជាច្រើនទៀតកំពុងរអ៊ូខ្វះបុគ្គលិកទៅវិញ នេះគ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ហើយនៅមានរូបភាពអវិជ្ជមានជាច្រើនទៀតដែលកំពុងកើតមាននៅក្នុងការស្វែងរកការងារធ្វើដូចជា ការកេងប្រវ័ញ្ចលើកម្លាំងបុគ្គលិក យុវជនធ្វើការខុសជំនាញ ហើយខ្លះទៀតថែមទាំងខុសច្បាប់ ឬចំណាកស្រុកទៀតផង។

 

ថ្មីៗនេះ យើងសង្កេតឃើញផ្លេតហ្វមមួយដែលកំពុងទទួលបានការគាំទ្រខ្លាំងមែនទែន ដែលមានឈ្មោះថា Cambojob ហើយកំពុងតែផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងនៅលើផ្លេតហ្វមរបស់ខ្លួន ជាមួយនឹងដៃគូរសហការរាប់ពាន់ក្រុមហ៊ុននៅស្រុកយើង ហើយថ្មីៗនេះ Cambojob បានចេញជា App ដែលនឹងផ្ដល់ភាពងាយស្រួលខ្លាំងមួយកម្រិតទៀតដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកស្វែងរកការងារធ្វើ។

 

បើតាមការប្រាប់ឱ្យដឹងពីតំណាងក្រុមហ៊ុន App Cambojob នេះមានបីភាសាមកស្រាប់ ចិន អង់គ្លេស និង ខ្មែរ ដោយបើទោះជាអ្នកប្រើប្រាស់គាត់មិនចេះភាសាបរទេស ក៏គាត់អាចប្រើប្រាស់ជាភាសាខ្មែរដើម្បីសម្រេចគោលដៅគាត់ក្នុងការស្វែងរកការងារល្អដែរ។

 

មិនមែនគ្រាន់តែជា App ដាក់តាំងបង្ហាញការងារទេ តែ Cambojob នៅមានមុខងារជួយអ្នករកការងារមួយចប់តាំងតែពីការបង្កើត CV ស្វ័យប្រវត្តិឱ្យ រហូតទាល់តែស្វែងរកការងារដែលត្រូវនឹងគោលដៅ។

 

បន្ថែមពីនេះ Cambojob នៅធ្វើការពិគ្រោះយោបល់ធ្វើយ៉ាងណាឱ្យបេក្ខជនដែលចង់ស្វែងរកការងារធ្វើ អាចរកបាននូវការងារដែលជាក្ដីស្រមៃរបស់ខ្លួនជាមួយនឹងប្រាក់ខែខ្ពស់។ នៅលើ App ក៏មានជាសារជូនដំណឹងផងដែរ នៅពេលដែលមានការងារណាមួយដែលសាកសម ឬមានគេចាប់អារម្មណ៍ចង់ហៅសម្ភាសន៍ជាដើម។

 

ពិសេសជាងនេះទៅទៀត រាល់មុខងារដែលរៀបរាប់ហូរហែរមកនេះ Cambojob មិនគិតថ្លៃសូម្បីមួយរៀលនោះទេ ដោយអ្នកប្រើប្រាស់អាចដោនឡូតយក App ដោយសេរីពី AppStore និង Playstore ដោយគ្រាន់តែវាយពាក្យថា “Cambojob”។

 

 

បង្កើតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែ Cambojob មានមហិច្ឆតាខ្ពស់គ្រោងនឹងហក់ទៅចាប់ដល់ទីផ្សារក្នុងអាស៊ាននាពេលឆាប់ៗនេះ ជាមួយនឹងបច្ចេកវិទ្យាថ្មីប្លែក ដូចជាការប្រើប្រាស់បច្ចេកវិទ្យា Big Data ជាដើម។

 

គួរបញ្ជាក់ផងដែរថា CamboJob ជាក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកការងារ និងជ្រើសរើសបុគ្គលិកដែលចាប់ដំណើរការអាជីវកម្មនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ចាប់ផ្តើមដំបូងជាគេហទំព័រភាសាចិន ហើយមានអ្នកចូលមើលជាប្រចាំប្រមាណជា ១០ម៉ឺននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២០ ហើយ Cambojob ក៏បានសហការ ជាមួយនឹងក្រុមហ៊ុនប្រមាណជាង ១០,០០០ក្រុមហ៊ុន ជាហេតុនាំឲ្យ CamboJob ទទួលបានការគាំទ្រច្រើនជាងមុនដែលនាំឲ្យចំនួនអ្នកគាំទ្រឡើងដល់ជាង ៤លាននាក់នាពេលបច្ចុប្បន្ន ដោយមានទស្សនវិស័យច្បាស់លាស់ក្នុងការ ផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ១០ លាននាក់ក្នុងការស្វែងរកការងារធ្វើបានយ៉ាងងាយស្រួល ត្រូវតាមជំនាញនិងការជ្រើសរើស៕

 

អាចដោនឡូតយកបាននៅទីនេះ៖

https://mobile.cambojob.com/index/download.htm

ឬក៏ស្កេនរូបខាងក្រោម

 

X
5s