សែលកាត អបអរសាទរដល់កីឡាករជ័យលាភី នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ 2020
ក្រុមហ៊ុនសែលកាត សូមចូលរួមអបអរសាទរដល់កីឡាករទទួលជ័យជម្នះទាំងអស់ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ 2020 នៅរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន។
ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំសម្រាប់ការប្រកួតជ្រើសរើសជើងឯកនេះ សែលកាតពិតជាមានមោទនភាពបំផុតក្នុងការជួយគាំទ្រដល់កីឡាករខ្មែរ ស្របពេលដែលពួកគេនឹងក្លាយខ្លួនជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ 2021 នេះ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានចូលរួមនៅក្នុងពិធីបើកការប្រកួតកាលពីសប្តាហ៍កន្លងទៅនេះ ហើយក្នុងនោះលោកក៏បានថ្លែងឱ្យដឹងថា ក្នុងនាមសែលកាត ជាក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍មានកម្មសិទ្ធិ 100% ជាជាតិខ្មែរតែមួយគត់ មានន័យថា នេះគឺជាការចូលរួមចំណែកមួយជួយគាំទ្រដល់កីឡាករគុនខ្មែរ។
កម្មវិធីបញ្ចប់នៃការប្រកួតកីឡារប្រដាល់គុនខ្មែរជ្រើសរើសជើងឯកនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2021 នៅឯពហុកីឡដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ) ហើយត្រូវបានរៀបចំឡើងដោយសហព័ន្ធគុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC)។
កីឡាករចំនួន 106 នាក់ មកពីសមាគមចំនួន 16 បានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកឆ្នាំនេះហើយទន្ទឹមនឹងនោះ លោក វ៉ាតសុន បានកត់សម្គាល់ឱ្យដឹងថា៖ “គុនខ្មែរ គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងកីឡាដ៏រុងរឿងអស្ចារ្យរបស់កម្ពុជា។ ពួកយើងសូមចូលរួមសម្តែងការអបអរសាទរដល់អ្នកដែលបានចូលរួមទាំងអស់ ហើយជាការពិតណាស់ កីឡាកររបស់យើង នឹងកាន់បង្ហាញទង់ជាតិខ្មែរប្រកបដោយភាពមោទនបំផុត នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ជាក់ជាមិនខាន”។
ខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំងអស់ ដែលបានទទួលមេដាយមាស នៅក្នុងការប្រកួតជ្រើសរើសជើងឯកគុនខ្មែរ៖
- ភុន ពិសិដ្ឋ ក្នុងប្រភេទទំងន់ ៤៥គីឡូក្រាម មកពីសមាគមមហាផ្ទៃ
- សៀវ សំណាង ក្នុងប្រភេទទំងន់ ៤៨គីឡូក្រាម មកពីសមាគមការពារជាតិ
- ខាំ ខ្លានាង ក្នុងប្រភេទទំងន់ ៥១គីឡូក្រាម មកពីសមាគមស្វាយរៀង
- កាន់ ម៉េងហុង ក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ
- ប៊ុន គន្ធា ក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ
- ឃុន បូរ៉ា ក្នុងប្រភេទទំងន់ ៥៧គីឡូក្រាម មកពីសមាគមការពារជាតិ
- ប៉ោ ភារិទ្ធ ក្នុងប្រភេទទំងន់ ៦៣គីឡូក្រាម មកពីសមាគមកោះកុង
- លន បញ្ញា ក្នុងប្រភេទទំងន់ ៦៧គីឡូក្រាម មកពីសមាគមការពារជាតិ
- ឡៅ ចន្ទ្រា ក្នុងប្រភេទទំងន់ ៧១គីឡូក្រាម មកពីសមាគមការពារជាតិ
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី 21 ខែវិច្ឆិកា រ ហូតដល់ថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2021 ខណៈប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួន នៅឆ្នាំ 2023 ខាងមុខនេះ។
ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានសេចក្តីសោមនស្សរីករាយបំផុត ដែលបានចូលរួមគាំទ្រដល់ប្រទេសកម្ពុជា ក៏ដូចជាកីឡាករខ្មែរយើង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏អស្ចារ្យនេះ៕