វិមានបៃតង ភោជនីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងក្នុងស្រុកពារាំង ខេត្តព្រៃវែង
ថ្ងៃសុក្រ ទី២៩ ខែមករា ខាងមុខនេះភោជនីយដ្ឋានបែបធម្មជាតិតែមួយគត់ក្នុងខេត្តព្រៃវែង នឹងសម្ពោធជាផ្លូវការដោយមានការចូលរួមពីភ្ញៀវជាច្រើន រួមមានថ្នាក់ដឹកនាំខេត្ត និងមូលដ្ឋានផងដែរ។ សូមបងប្អូនធ្វើដំណើរឆ្លងកាត់ទៅស្វាយអន្ទរ និងទៅខេត្តផ្សេងៗ កុំភ្លេចចូលមកភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ គយគន់ទេសភាពល្អឯក ក្រោមបរិយាកាសបែបលំហែអារម្មណ៍តានតឹង និងខ្យល់អាកាសដ៏បរិសុទ្ធ។
អ្នកនាង ថុន សុខា ម្ចាស់អាជីវកម្មប្រេងឥន្ទនៈ និងហ្គាស នៅក្នុងភូមិគ្រួស ស្រុកពារាំង ខេត្តព្រៃវែងបានឲ្យដឹងថា ដោយមើលឃើញតំបន់របស់អ្នកនាងកំពុងពុំទាន់មានហាងអាហារ ឬភោជនីយដ្ឋានបែបធម្មជាតិនៅឡើយ។ ដោយឡែកអតិថិជនជាច្រើនដែលចូលមកចាក់សាំង និងហ្គាសនៅទីតាំងរបស់អ្នកនាង តែងតែសួរនាំពីកន្លែងទទួលទានអាហារ ក៏ដូចជាកន្លែងលម្ហែបែបធម្មជាតិ អ្នកនាងក៏បានគិត និងកំពុងតែបង្កើតអាជីវកម្មថ្មីមួយទៀតគឺ ភោជនីយដ្ឋានវិមានបៃតង ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អតិថិជន។ មានទីតាំងស្ថិតនៅ ភូមិគ្រួស ឃ្មុំព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
អ្នកនាង ថុន សុខា បានមានប្រសាសន៍បែបនេះថា៖ «គោលបំណងរបស់ខ្ញុំដែរបានបង្កើតភោជនីយដ្ឋាននេះឡើងមក គឺចង់ឲ្យបងប្អូនយើងរស់នៅតំបន់នេះ និងទាំងអ្នករស់នៅជិតឆ្ងាយទាំងអស់ដែលបានធ្វើដំណើរតាមដងផ្លូវជាតិលេខ ៨នេះ ពួកគាត់បានចូលមកលម្ហែកាយ ទទួលទានអាហារដែលមានរសជាតិឆ្ងាញ់និងមានគុណភាពល្អ។ ពួកខ្ញុំក៏បានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ទៅលើត្រី សាច់ បន្លែ ដែលមិនមានសារជាតិគីមី មានក៏តិចតួចបំផុតដើម្បីសុខភាពបងប្អូន។ យើងរៀបចំភោជនីយដ្ឋាននេះឡើងមកគឺផ្តោតទៅលើរសជាតិ គុណភាព អនាម័យ សេវាកម្មរហ័សនិងតម្លៃសមរម្យសម្រាប់បងប្អូនគ្រប់ស្រទាប់វណ្ណៈទាំងអស់»។
អ្វីដែលកាន់តែពិសេស ភោជីយដ្ឋានមួយនេះធ្វើការរៀបចំឡើងតាមបែបធម្មជាតិ រ៉ូមែនទិក បូករួមទាំងការគយគន់មើលវាលស្រែយ៉ាងស្រស់ស្អាត គ្រាន់តែលោកអ្នកបានចូលមកភោជនីយដ្ឋានវិមានបៃតងភ្លាមមានអារម្មណ៍ល្អតែម្តង ខ្យល់អាកាសបរិសុទ្ធ អាហារគួរឱ្យចង់ចូលទទួលទាន។ លើសពីនេះ ក៏មានទទួលកម្ម៉ង់ និងទទួលធ្វើពិធីខួបកំណើត កាត់ចំណងដៃ រួមទាំងកម្មពិធីជំលៀងផ្សេងៗផងដែរ។
ដើម្បីភាពងាយស្រួលបងប្អូនអាចទូរស័ព្ទកុម្មង់ម្ហូបអាហារមុន ឬដឹកជញ្ជូននៅជុំវិញតំបន់នេះតាមរយៈលេខទូរស័ព្ទ 095 426 423/ 088 789 2328