ហេតុអ្វីអ្នកគួរចូលរួមធ្វើជាដៃគូលក់ជាមួយក្រុមហ៊ុន We Strong Realty?​



We Strong Realty មានគោលដៅ និងជឿជាក់យ៉ាងមុតមាំថា យើងនឹងក្លាយជាក្រុមហ៊ុនអចលនទ្រព្យមួយដ៏មានសក្តាកនុពលខ្លាំងក្លានៅពេលអនាគត ។ សព្វថ្ងៃនេះ យើងមានក្រុមការងារដ៏រឹងមាំមួយផ្សេងទៀតកំពុងជួយគាំទ្រដល់ការធ្វើទីផ្សារ (Marketing) សម្រាប់ប្រតិបត្តិការទិញលក់អចលនទ្រព្យរបស់យើងនោះគឺ ក្រុមហ៊ុន Bizkhmer Digital Media ខណៈដែលយើងកំពុងទទួលបានគម្រោងលក់ថ្មីៗ និងល្អៗក្នុងដៃស្រាប់ជាបន្តបន្ទាប់។

នេះមានន័យថា ដើម្បីអាចសម្រេចគោលដៅ និងដើរស្របតាមចក្ខុវិស័យរបស់យើងបាន ការកសាងក្រុមការងារផ្នែកលក់ (Sale) គឺជារឿងអាទិភាពមុនគេនៅពេលនេះ។ ហេតុដូចច្នេះហើយ ទើបយើងត្រូវការការចូលរួមពីលោកអ្នកដើម្បីចាប់ដៃកសាងក្រុមការងារដ៏រឹងមាំមួយចាប់ពីពេលនេះតទៅ។

យើងបំពេញការងារដោយឈរលើស្មារតីនៃការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ យកចិត្តទុកដាក់ ការគោរពឲ្យតម្លៃ តម្លាភាព និងផលប្រយោជន៍រួមជាធំដើម្បីធានាថា វត្តមានរបស់លោកអ្នកជាមួយយើងពិតជាមានតម្លៃ និងទទួលបានផលប្រយោជន៍ពិតប្រាកដមែនសម្រាប់ឱកាសក៏ដូចជាអនាគតអាជីពការងាររបស់លោកអ្នកនៅទីនេះ។

ហេតុអ្វីគួរចូលរួមជាមួយពួកយើងនៅពេលឥឡូវនេះ? 

១.បណ្តុះបណ្តាលពីការលក់ទិញអចលនទ្រព្យ៖

ដោយឈរលើគោលការណ៍កសាងសមត្ថភាពក្រុមការងារលក់ (Sale Team) ជាចម្បង កាតព្វកិច្ចរបស់យើងដំបូងសម្រាប់លោកអ្នកនៅពេលចូលរួមជាមួយយើង គឺការបណ្តុះបណ្តាលពី  របៀបលក់ (Sale)  ការធ្វើម៉ាឃីតធីង(Marketing) និង ការផ្សព្វផ្សាយ (Advertising) ជូនលោកអ្នក។ យើងនឹងបណ្តុះបណ្តាលពីបច្ចេកទេសទាំងនេះ និងចំណេះដឹងក្នុងវិស័យអចលនទ្រព្យជាប្រចាំពីក្រុមការងាររបស់យើងដែលមានបទពិសោធន៍ស្រាប់លើវិស័យនេះរាប់សិបឆ្នាំ។ ទន្ទឹមនឹងនេះ យើងក៏អញ្ជើញដៃគូជំនាញៗជាច្រើនទៀតមកពីស្ថាប័នផ្សេងៗគ្នាដើម្បីជួយបណ្តុះបណ្តាលលោកអ្នកបន្ថែមទៀតលើជំនាញដែលពាក់ព័ន្ធដូចជា ភាពជាអ្នកលក់ពូកែម្នាក់ ភាពជាអ្នកដឹកនាំ ជាដៃគូបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងអភិវឌ្ឍន៍ខ្លួនជាលំដាប់ក្នុងការប្រឡូករកស៊ីក្នុងវិស័យអចលនទ្រព្យ។ 

២.ផ្ដល់ការប្រឹក្សាយោបល់គ្រប់ទម្រង់

ក្នុងស្មារតីមួយដើម្បីកសាងក្រុមការងារដ៏សកម្ម និងរឹងមាំ យើងមិនស្ទាក់ស្ទើរឡើយក្នុងការរង់ចាំជួយបង្ហាញផ្លូវ ដឹកនាំ ប្រឹក្សាយោបល់ ណែនាំ និងកែលម្អរពីយុទ្ធសាស្រ្តផ្សេងៗ ដែលយើងត្រូវអនុវត្តរួមគ្នាជាមួយ We Strong Realty។ ក្រុមការងារស្នូលរបស់ We Strong Realty រីករាយក្នុងការជួយប្រឹក្សាយោបល់ជូនលោកអ្នកតាមគ្រប់រូបភាព និងភាពចាំបាច់ទៅតាមជំនាញរៀងៗខ្លួនដើម្បីជួយកសាងសមត្ថភាព និងជំនាញរបស់លោកអ្នកដូចជា ជំនាញលក់ ធ្វើទីផ្សារ និងការផ្សព្វផ្សាយ នៅតាមប្រព័ន្ធឌីជីថល ឬបណ្តាញសង្គមឲ្យកាន់តែខ្លាំងក្លាឡើងសម្រាប់ជួយជំរុញឲ្យផែនការការងាររបស់យើងអាចដំណើរការទៅមុខយ៉ាងរលូនតាមទិសដៅដែលបានកំណត់។

៣.រៀន ហើយអនុវត្តភ្លាមៗ

នៅទីនេះ ក្រៅពីការទទួលបានការពណ្តុះបណ្តាលរួចហើយ លោកអ្នកមិនចាំបាច់រង់ចាំពេលវេលាយូរនោះទេ។ យើងនឹងផ្តល់ឱកាសឲ្យលោកអ្នកអនុវត្តចំណេះដឹងជាក់ស្តែង និងបទពិសោធន៍ផ្ទាល់ខ្លួនតែម្តងពីព្រោះថា យើងកំពុងកាន់កាប់ គម្រោងដ៏មានសក្កានពុលជាច្រើនស្ថិតនៅក្នុងដៃស្រាប់នៅពេលបច្ចុប្បន្ននេះ។ រាប់ចាប់តាំងពី រីសត បុរី ផ្ទះល្វែង និងដីធ្លីធំៗ នៅតាមបណ្តាខេត្តនានា ពួកយើងកំពុងក្តោបក្តាប់គម្រោងល្អៗទាំងនេះក្រោមការផ្តល់ទំនុកចិត្ត និងភាពជឿជាក់ពីដៃគូវិនិយោគរបស់យើងដែលចេះតែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ ភាពសំបូរបែបនៃគម្រោងទាំងនេះ គឺជាចំណុចពិសេសមួយដែលនឹងត្រូវបែងចែកទៅ តាមសមត្ថភាព និងជំនាញរបស់ក្រុមការងារសម្រាប់យកមកអនុវត្ត ខណៈដែលយើងកំពុងមានក្រុមហ៊ុនជួយផ្សព្វផ្សាយធ្វើទីផ្សារ (Marketing)នៅពីក្រោយដើម្បីជួយជំរុញដល់ការលក់របស់យើងស្រាប់។  

៤.ប្រាក់កម្រៃជើងសា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត

ថ្វីបើការបណ្តុះបណ្តាលកសាងសមត្ថភាពក្រុមការងារឲ្យខ្លាំងជាការងារអាទិភាពក៏ពិតមែន ក៏ប៉ុន្តែការសហការរបស់លោកអ្នកចាប់ដៃធ្វើជាដៃគូជាមួយយើងបានលុះត្រាតែវាផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ទៅវិញទៅមកដែរដែលនោះគឺ ប្រាក់កម្រៃជើងសា (commission) និងប្រាក់លើកទឹកចិត្ត (Incentive)ផ្សេងៗទៀតជូនក្រុមការងារម្នាក់ៗ។ នៅទីនេះ យើងលើកទឹកចិត្តឲ្យមានការខិតខំប្រឹងប្រែង ព្យាយាម ចេះជួយគ្នា និងចេះសហការធ្វើការងារជាក្រុមដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។ ប្រាក់កម្រៃជើងសារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត នឹងត្រូវ We Strong Realty ផ្តល់ជូនតាមតម្លៃប្រកួតប្រជែងនៅលើទីផ្សារ។ ថ្នាក់ដឹកនាំរបស់យើង នឹងព្យាយាមតាមគ្រប់រូបភាពជាមួយម្ចាស់គម្រោងទាំងនោះដើម្បីធ្វើការចរចាទាញយកផលប្រយោជន៍ជាអតិប្បរមាសម្រាប់ក្រុមការងាររបស់យើង តាមដែលអាចធ្វើទៅបាន។

៥.សហការជាមួយដៃគូគ្រប់ភាគី (អ្នកអភិវឌ្ឍ និងភ្នាក់ងារ) 

We Strong Realty ប្រកាន់គោលការណ៍យ៉ាងរឹងមាំមួយ គឺមិនបង្កើតសត្រូវ ប៉ុន្តែបង្កើនមិត្តឲ្យបានច្រើន។ ហេតុដូច្នេះហើយទើបក្រុមការងារយើងបាន និងកំពុងចាប់ដៃជាមួយដៃគូនានាទាំង ក្រុមហ៊ុនអភិវឌ្ឍ និងភ្នាក់ងារមកពីមជ្ឈដ្ឋានផ្សេងៗដើម្បីកៀងគរសហការផ្តល់សេវាកម្មរួមមួយជួយសម្រួលទៅដល់ប្រតិបត្តិការលក់ទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជាជូនអតិថិជន។ ការសហការនេះនឹងជួយជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ ភាពច្នៃប្រឌិត ការបង្កើតយុទ្ធសាស្រ្ត មធ្យោបាយថ្មីៗ និងការកែលម្អរ ដើម្បីពង្រឹងគុណភាព និងសមត្ថភាពឲ្យគ្នាទៅវិញទៅមករវាងភ្នាក់ងារ និងភ្នាក់ងារ ភ្នាក់ងារ និងក្រុមហ៊ុន ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុន។

យើងមានជំនឿរួចទៅហើយថា វិធីនេះអាចជួយឲ្យក្រុមការងាររបស់យើងមានឱកាសកាន់តែច្រើនក្នុងការកសាងជំនាញទំនាក់ទំនង ពង្រឹងជំនាញវិជ្ជាជីវៈ និងចំណេះដឹងក្នុងមុខជំនួញអចលនទ្រព្យជាមួយដៃគូវិនិយោគ ភ្នាក់ងារលក់ និងស្ថាប័នផ្សេងៗទៀតទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីចូលរួមអភិវឌ្ឍក្រុមហ៊ុន  We Strong Realty ឲ្យក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅពេលអនាគតឆាប់ៗនេះ ៕ 

 

We Strong Realty

We Guide You To The Best Choice.

សូមទំនាក់ទំនង៖

 (+855)15 224 299

 (+855)96 62 62 642

 (+855)12 66 61 04

 Email: [email protected] 

អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។

Powered by: BizKhmer Media

Supported by: BizKhmer

 

 

X
5s