ធនាគារ ស្ថាបនា បានរួមគ្នាជាមួយ ក្រុមហ៊ុន Fincy លើសេវាកម្មផ្ទេរប្រាក់​



រាជធានីភ្នំពេញ, ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ – ធនាគារ ស្ថាបនា និង ក្រុមហ៊ុន GBCI Ventures Plc (“Fincy”) សូមកែតម្រូវទៅលើអត្ថបទព័ត៌មានរបស់ The Phnom Penh Post ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមានកំហុសពាក់ព័ន្ធនឹងព័ត៌មានអំពីសេវាកម្ម។

ខ្លឹមសារខុសមួយចំនួនដែលត្រូវកែតម្រូវគឺរួមមាន ដៃគូសេវាកម្ម និង ការដកស្រង់ពាក្យសម្តីរបស់ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា ដែលអាចនាំឲ្យមានការភាន់ច្រឡំដល់សាធារណជន និង   និយ័តករ និងដែលត្រូវបានស្នើឱ្យលុបចោលអត្ថបទនោះបន្ទាប់ពីបានចេញផ្សាយ។

ទាក់ទងនឹងបញ្ហានេះ យើងសូមបញ្ជាក់ថា  នាពេលបច្ចុប្បន្ន ប្រតិបត្តិការរវាងធនាគារ ស្ថាបនា និង Fincy គឺតាមរយៈបញ្ជរសាខារបស់ធនាគារ ស្ថាបនាតែប៉ុណ្ណោះ ដែលអតិថិជនរបស់ក្រុមហ៊ុន Fincy អាចដាក់ប្រាក់ចូលក្នុងគណនីធនាគាររបស់ក្រុមហ៊ុន Fincy ដែលមានជាមួយធនាគារ ស្ថាបនា ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេដោយមានបណ្តាញសាខាច្រើន។

ក្រុមហ៊ុន GBCI Ventures Plc ដែលជាក្រុមហ៊ុនប្រតិបត្តិការរបស់ក្រុមហ៊ុន Fincy នៅកម្ពុជា បានមានប្រសាសន៍ថាពួកគេបានជ្រើសរើសធនាគារ ស្ថាបនា ដោយសារតែចក្ខុវិស័យឆ្ពោះទៅមុខ និងភាពជាអ្នកដឹកនាំនៅក្នុងបណ្តាញសាខា និងយុទ្ធសាស្ត្រឌីជីថល។

 

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ 

ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។

 

អំពី GBCU Ventures PLC

ក្រុមហ៊ុន GBCI Ventures PLC គ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុន Fincy នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីទូរស័ព្ទដែលផ្តល់នូវការផ្ញើសារសង្គម ការទូទាត់ ការផ្ទេរប្រាក់ សេវាប្រាក់បៀវត្ស និងមុខងារច្នៃប្រឌិតដែលត្រូវបានបង្កើតឡើងនៅលើបច្ចេកវិទ្យាចែកចាយឌីជីថល។ គាំទ្រដោយក្រុមហ៊ុនកាន់កាប់របស់ខ្លួននៅប្រទេសសឹង្ហបូរីក្រុមហ៊ុន GBCI Ventures Pte Ltd ។ ក្រុមហ៊ុន GBCI Ventures PLC បានទទួលអាជ្ញាប័ណ្ណជាច្រើនពីធនាគារជាតិនៃកម្ពុជាដើម្បីសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុនក្នុងការក្លាយពេញលេញជា FinTech។

 

 

 

X
5s