មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ ផ្តល់ជូនការពិនិត្យភ្នែក និងជំងឺភ្នែកទូទៅដោយឥតគិតថ្លៃ ១០០% ដល់កុមារ សិស្ស និងនិស្សិត
ការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ បានធ្វើអោយពិភពលោកផ្លាស់ប្តូររបត់សិក្សាបែបផែនថ្មី ដោយប្តូរពីរការសិក្សា នៅសាលាមកជាការសិក្សាតាមអនឡាញនៅតាមផ្ទះ ដោយប្រើប្រាស់ទូរស័ព្ទដៃ ប្ញកំព្យូរទ័រ។
កុមារ សិស្ស និងនិស្សិតជាច្រើន បាននឹងកំពុងចំនាយ ពេលវេលាជាច្រើនម៉ោងជាមួយអេក្រង់ទូរស័ព្ទរបស់ពួកគេ ទាំងការសិក្សា និងការកំសាន្តនានា ដោយមិនបានអនុវត្តតាមគោលការណែនាំ សុខភាពអំពីរការចំនាយពេលនៅលើអេក្រង់ពន្លឺ និងកែវភ្នែក។ ដែលជាហេតុធ្វើអោយកែវភ្នែករបស់ពួកគេចាប់ផ្តើមប្រឈមនឹង បញ្ហាស្រវាំងភ្នែកមើលមិនច្បាស់ ដែលអាចឈានដល់បញ្ហាភ្នែកម្ញូ៉ប (Myopia) ដែលតំរូវអោយពួគគេត្រូវពាក់វ៉ែនតា ប្ញប្រើកញ្ជក់ឡេន ដើម្បីមើលរូបភាពបានច្បាស់។
ដើម្បីជាកាដូប្រចាំឆ្នាំ២០២០ មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ និងផ្តល់ជូនការពិនិត្យភ្នែក និងជំងឺភ្នែកទូទៅដោយឥតគិតថ្លៃ ១០០% ដល់កុមារ សិស្ស និងនិស្សិត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ដោយគ្រាន់តែបញ្ហាកាតសិស្ស ដល់គិលានុបដ្ឋាក។
“ រាល់ការព្រួយបារម្មណ៏ពីបញ្ហាភ្នែករបស់អ្នកជាកតព្វកិច្ចរបស់យើង ”
មន្ទីរព្យាបាលភ្នែក ហូ សេង ភ្នំពេញ គឺជាមន្ទីរព្យាបាលភ្នែកដែលមានស្តង់ដារជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ ផ្នែកភ្នែកជាយូរឆ្នាំមកពីទីក្រុង សៀងហៃ ប្រទេសចិន ហើយយើងក៏មានបំពាក់នូវម៉ាស៊ីនដែលទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់សំរាប់ ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែកនិងប្រកបដោយផាសុខភាពដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ។ រាល់បញ្ហាសុខភាពភ្នែករបស់ អ្នកជំងឺទាំងអស់គឺជាកង្វល់របស់ពួកយើង។ យើងផ្តល់នូវការព្យាបាលដល់អ្នកជំងឺដោយ យកចិត្តទុកដាក់បំផុត ដោយផ្តោតលើផ្នត់ គំនិតមួយគឺបញ្ហាភ្នែករបស់អ្នកជំងឺ ក៏ដូចជាបញ្ហាភ្នែករបស់ខ្លួន និងទុកអ្នកជំងឺដូចជាគ្រួសារតែមួយ។
សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង៖
លេខទូរស័ព្ទ: 023 902010 | 089 638 638 អ៊ីម៉ែល: [email protected]
អាសយដ្ឋាន: #B2-090; Street Diamond Island (Koh Pich); Sangkat Tonle Bassac; Khan Chamkarmon; Phnom Penh.
ផែនទី Google Maps: https://g.page/houshengphnompenh